Connect with us

ព័ត៌មានជាតិ

៣ថ្ងៃទៀត គ្រួសារគោលដៅដែលជួបទុក្ខលំបាកដោយកូវីដ ជាង ៥ ម៉ឺនគ្រួសារ នឹងទទួលសាច់ប្រាក់តាមវីង

បានផុស

នៅ

លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គមនៃ ក្រសួងសង្គមកិច្ច​អតីត​យុទ្ធជន​និង​យុវនីតិសម្បទា បានថ្លែងមុននេះថា នៅតែ៣ថ្ងៃទៀតប៉ុណ្ណោះ គ្រួសារគោលដៅដែលជួបទុក្ខលំបាកដោយកូវីដ ជាង៥មុឺនគ្រួសារ នឹងទទួលសាច់ប្រាក់តាមប្រព័ន្ធវីងដែលនៅក្បែរផ្ទះ។ នេះជាសកម្មភាពដ៍ថ្លៃថ្លានិងមនុស្សធម៏បំផុតរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីតែងតែយកចិត្តទុកដាក់សុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេសជាធំពិសេសគ្រួសារគោលដៅដែលជួបទុក្ខលំបាកដោយកូវីដ១៩លើជីវភាពរួមទាំង ប្រជាពលរដ្ឋមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈទាំងអស់នឹងទទួលបានការឧបត្ថម្ភសាច់ប្រាក់ឧបត្ថម្ភជាលើកទី២ របស់រាជរដ្ឋាភិបាលនៅថ្ងៃ១៣កក្កដាឆ្នាំ២០២១ឆាប់ៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈួរ សុបញ្ញា បានថ្លែងថាគ្រួសារគោលដៅដែលជួបទុក្ខលំបាកលើជីវភាពទាំងអ្នកឆ្លងទាំងអ្នកស្លាប់ដោយសារជម្ងឺកូវីដ១៩​ ដែលនឹងទទួលសាច់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលក្រោយបិទខ្ទប់ មានចំនួនជាង៥៦០០០គ្រួសារឯណោះ ហើយនឹងទទួលបានសាច់ប្រាក់នៅថ្ងៃទី១៣កក្កដា ឆ្នាំ២០២១នេះដោយគ្រាន់តែកាន់អត្តសញ្ញាណប័ណ្ឌនិងលេខទូរស័ព្ឌសម្រាប់ភ្ជាប់ទំនាក់ទំនងក្នុងពេលសម្ភាសជាមួយក្រុមការងារជំនាញកន្លងមកនេះទៅសាខាវីងដែលនៅផ្ទះជាការស្រេច។

លោក ឈួរ សុបញ្ញា ថ្លែងថា គ្រួសារគោលដៅដែលជួបទុក្ខលំបាកលើជីវភាពទាំងអ្នកឆ្លងទាំងអ្នកស្លាប់ដោយសារជម្ងឺកូវីដ១៩ ដែលនឹងទទួលសាច់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលក្រោយបិទខ្ទប់មានចំនួនជាង៥៦០០០គ្រួសារនោះសុទ្ធតែបានឆ្លងកាត់ការសម្ភាសជាប់រួចរាល់ហើយ ដែលនឹងត្រៀមទទួលប្រាក់ឧបត្ថម្ភពេលខាងមុខនេះ។ ដោយឡែកគ្រួសារគោលដៅមិនទាន់បានសម្ភាសឬខុសបច្ចេកទេសណាមួយ សូមទៅជួបអាជ្ញាធរមូលដ្ឋានអោយបានឆាប់ដើម្បីទទួលសាច់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជាលើកទី២។

លោក ឈួរ សុបញ្ញា ថ្លែងបន្ថែមថា សកម្មភាពមនុស្សធម៏ដ៍ថ្លៃថ្លារបស់រាជរដ្ឋាភិបាលនេះគឺសម្រាប់ជួយដល់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាពនិងគ្រួសារប្រជាពល រដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១។

លោកប្រធាននាយកដ្ឋានសុខុមាលភាពសង្គមបានថ្លែងបន្តថា យោងតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោនិងសេចក្តីណែនាំនីតិវិធី និងយន្តការបើកផ្តល់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់រួចមកក្រសួងសង្គមកិច្ចនិងក្រសួងពាក់ព័ន្ធបានសហការចុះពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះគ្រួសារគោលដៅសម្រាប់ប្រជាពលរដ្ឋ និងគ្រួសារមានការលំបាកផ្នែកជីវភាព ប្រជាពលរដ្ឋ និងគ្រួសារដែលមានអ្នកឆ្លងនិងជំងឺកូវីដ-១៩ ។ លើសពីនេះពួកគាត់មានការលំបាកផ្នែកជីវភាព និងគ្រួសារដែលមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ និងបន្តអនុវត្តកម្ម វិធីការងារក្នុងដំណាក់កាលបរិបទកូវីដ-១៩។

លោកបានបន្តថា កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់របស់រាជរដ្ឋាភិបាលមានសារៈសំខាន់ណាស់សម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋដែលបានបាត់បង់ប្រាក់ចំណូល ឬបាត់បង់ការងារដោយសារការបិទខ្ទប់ពិសេសបងប្អូនមានផ្ទុកកូវីដ១៩ និងគ្រួសារអ្នកស្លាប់ដោយសារកូវីដ១៩តែម្ដង។ គ្រួសារគោលដៅដែលងាយរងគ្រោះលើបញ្ហាជីវភាពប្រចាំថ្ងៃដោយសារកូវីដ១៩ដូចជា អ្នកលក់ដូរជាកញ្ច្រែងតាមផ្សារ អ្នកលក់ដូរតាមផ្លូវ អ្នករត់ម៉ូតូឌុប អ្នករត់ម៉ូតូកង់បី អ្នកធាក់ស៊ីក្លូ អ្នកស៊ីឈ្នួលបើកបរថយន្ត កម្មករផ្នែកដឹកជញ្ជូន កម្មករប្រមូលសំរាម កម្មករសំណង់ អ្នករើសអេតចាយ អ្នក បម្រើសេវាកំសាន្ត អ្នកបម្រើសេវាវិស័យទេស ចរណ៍ នៅរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងក្រុ ព្រះសីហនុ នៃខេត្តព្រះសីហនុនិងខេត្តមួយចំនួនខ្លះទៀត ៕

អត្ថបទ​៖វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

គីម ជុងអ៊ុន បង្ហាញមុខកូនស្រីម្តងទៀត ជាមួយការប្តេជ្ញា បង្កើតកម្លាំងនុយក្លេអ៊ែរមានឥទ្ធិពលបំផុតលើ ពិភពលោក

សន្តិសុខសង្គម១៧ នាទី មុន

ជនសង្ស័យភ្ជង់ប្លន់យកកាបូបពីប្ដីប្រពន្ធមួយគូ អស់លុយជាង ៦០០០ ដុល្លារ ដោយសុវត្ថិភាព

កីឡា២៧ នាទី មុន

ត្រឹម​​ព្រឹក​​នេះ​ ក្រសួង​មហា​ផ្ទៃ​​ឈ្នះ​​មេដាយ​​កីឡា​ជាតិ​​១៣០​​គ្រឿង​​នាំ​​មុខ​​ដាច់​​ឆ្ងាយ

ព័ត៌មានជាតិ៤១ នាទី មុន

ការដឹកអ្នករបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍និងដឹកសព មិនតម្រូវបង់ថ្លៃសេវាឡើយ

កីឡា៤៦ នាទី មុន

បរាជ័យរបស់ បែលហ្ស៊ិក យប់មិញ ប្រែក្លាយទៅជាកុបកម្ម ពាសពេញទីក្រុង

Sokha Hotels

ព័ត៌មានពេញនិយម