Connect with us

ព័ត៌មានជាតិ

តោះ​មក​ស្គាល់​មុខងារ​ថ្មី​របស់​ម៉ូតូ Royal Enfield Meteor 350 ជាមួយនឹង​លក្ខណៈពិសេស​នៃ Tripper Navigation

បានផុស

នៅ

​នៅក្នុង​យុគសម័យ​នៃ​ការរុករក​តាមរយៈ​ផែនទី​ឌីជីថល វា​ហាក់ដូចជា​ចម្លែក​ដែល​ប្រព័ន្ធ​រុករក​បច្ចុប្បន្ន​នៅក្នុង​ម៉ូតូ​ភាគច្រើន​នៅតែ​ពឹង​ផ្អែកលើ​វិធី​បែប​បុរាណ​ដូចជា​បង្រៀន​មនុស្ស​ថ្លង់​តាមរយៈភាសា​កាយវិការ (Manual Method)​។ ជារឿយៗ​អ្នកជិះ​ម៉ូតូ​ត្រូវ​ទិញ​គ្រឿងបន្លាស់ GPS មួយទៀត​ដើម្បី​ទទួលបាន​ការណែនាំ​នៅលើ​ផ្ទាំង​នាឡិកា​ស្ទង់​។​ ក្នុង​ករណីខ្លះ​អ្នកជិះ​ម៉ូតូ អាច​កំណត់​ទិសដៅ​បានត្រឹមតែ​នៅលើ​ស្មា​ត​ហ្វូ​ន​របស់​ពួកគេ​តែប៉ុណ្ណោះ ដូច្នេះ​ពួកគេ​ត្រូវ​ភ្ជាប់​ទូរស័ព្ទ​ទៅ​ផ្ទៃ​ម៉ូតូ​ខាងមុខ ឬ ឈប់​អែប​កៀន​ផ្លូវ​សិន ដើម្បី​មើលថា​តើ​ពួកគេ​កំពុងធ្វើដំណើរ​លើផ្លូវ​ដែល​ត្រូវ​គោលដៅ​ពួកគេ​ចង់ទៅ​ដល់​ដែរឬទេ​។ ចំពោះ​បញ្ហា​នេះ Royal Enfield បានផ្តល់​នូវ​ដំណោះស្រាយ​ដ៏​អស្ចារ្យ និង​ប្លែក សម្រាប់​អ្នកជិះ​ម៉ូតូ​ទាំងអស់គ្នា​!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បញ្ហា​ដែល​បាន​រៀបរាប់​ខាងលើ ត្រូវបាន​ផ្លាស់ប្តូរ​នៅពេលដែល Royal Enfield ណែនាំ​បច្ចេកវិទ្យា​ត្រួសត្រាយ​ផ្លូវ​ដែលមាន​ឈ្មោះថា Royal Enfield Tripper navigation នៅលើ​ម៉ូ​ឌែ​ល​ចុងក្រោយ​របស់ខ្លួន​គឺ Meteor 350​។ Royal Enfield Tripper ជា​ឧបករណ៍​បង្ហាញផ្លូវ និង​ស្ទង់​មើល​ទិស​ទី រួមទាំង​ទិសដៅ ក្នុង​ពេលវេលា​ជាក់ស្ដែង ដោយ​ត្រូវបាន​បង្កើតឡើង​ភ្ជាប់​ជាមួយនិង Google Maps​។ ឧបករណ៍ Tripper នឹង​បង្ហាញផ្លូវ​ដែល​ល្អ​បំផុត ដើម្បី​ទៅដល់​គោលដៅ​ដោយ​ប្រើ Google Maps វាស់​ស្ទង់​តាមរយៈ​កង់​ម៉ូតូ​ទាំងពីរ ដែល​នេះ​ជា​លើកដំបូង​ហើយ​សម្រាប់​ម៉ូតូ​ដែល​ផលិត​នៅ​ប្រទេស​ឥណ្ឌា​។ ដោយ​ភ្ជាប់​ជាមួយ Royal Enfield App ទៅនឹង​ស្មា​ត​ហ្វូ​ន​របស់​អ្នកបើកបរ ឧបករណ៍ Tripper គឺ​ងាយស្រួល​មែនទែន ដោយ​វា​ផ្តល់នូវ​ព័ត៌មាន​ដែល​អ្នកត្រូវការ​បានច្បាស់លាស់ និង​មាន​ប្រសិទ្ធិភាព ក្នុងពេលដែល​អ្នក​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ក្នុងពេល​បើកបរ និង​កាត់បន្ថយ​ការ​ជិះ​វង្វេងផ្លូវ​រឺ​ខុសផ្លូវ​ជាដើម​។​

Royal Enfield Tripper ផ្ដល់ជំនួយ​សម្រាប់​ទិសដៅ​តាម​ពេលវេលា​ជាក់ស្ដែង ជួយ​ឱ្យមាន​ភាព ងាយស្រួល​ក្នុងការរុករកស្ទង់​មើល​ទិស​ទី រួមទាំង​ទិសដៅ ដោយ​មិន​រំខាន​ដល់​បទពិសោធន៍​ជិះ​ដែល​ងាយស្រួល និង​រីករាយ​របស់​អ្នក​។ Tripper ត្រូវបាន​ចែកចេញ​ពីរ​ផ្នែក ដោយ​មួយផ្នែក គឺ​បង្ហាញ​នៅលើ​កុង​ទ័​រ​ម៉ូតូ និង​មួយផ្នែក​ទៀត​គឺ​នៅក្នុង Royal Enfield App លើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់​អ្នកជិះ​។​លោក Pawan Kakwani ប្រធាន​ផ្នែក​ឌីជីថល និង​វិភាគ​នៃ Royal Enfield បាន​មានប្រសាសន៍ថា​៖ «​កម្មវិធី​នៅលើ​ទូរស័ព្ទ ធានាថា​ការធ្វើ​រុករក និង​ស្ទង់​មើល​ទិស​ទី នៅតែ​បន្ត​ដំណើរការ​បើទោះបីជា​អ្នកជិះ​ម៉ូតូ​កំពុង​ឆ្លងកាត់​តំបន់​ដែល​គ្មាន​បណ្ដាញ​សេវា​ក៏ដោយ​។

Royal Enfield បាន​ចំណាយ​ពេលវេលា និង​ការ​ខំប្រឹងប្រែង​ជាច្រើន​ដើម្បី​ធ្វើឱ្យ​ឧបករណ៍​វាស់​ស្ទង់​មួយ​នេះ ឱ្យមាន​លក្ខណៈសាមញ្ញ និង​ច្បាស់លាស់​បំផុត ជាមួយនឹង​ការដាក់បញ្ចូល​ក្នុង Google Maps ក្នុងប្រទេស ឬ​តំបន់​។ ជាមួយ​ភាពច្បាស់លាស់ ឧបករណ៍​នេះ​ផ្តល់ឱ្យ​អ្នកជិះ​ទាំងអស់​នូវ​រាល់​ព័ត៌មាន​ដែល​ពួកគេ​ត្រូវការ ដើម្បី​ធ្វើការ​សម្រេច​ចិត្តបាន​ត្រឹមត្រូវ​ក្នុងពេល​ដំណើរ​លើ​ដងផ្លូវ​។ ជាមួយគ្នានេះ​ការ feedback ពី​អ្នកជិះ ត្រូវបាន​យកទៅ​ប្រើប្រាស់​ក្នុងដំណាក់កាល​នៃ​ការបង្កើត​ឧបករណ៍​ដែលជា​របស់​ខ្លួនឯង​។ ជា​លទ្ធផល Royal Enfield Tripper អាច​ផ្ទុក​បាន​រហូតដល់ ២០ ទិសដៅ​នៃ​ផ្លូវខុសៗ​គ្នា ដូច្នេះ​អ្នកជិះ​ម៉ូតូ​អាចបង្កើត​ការធ្វើដំណើរ​បាន​យ៉ាង​ងាយស្រួល​។​

​លោក Matthew Cardenas នាយក​គ្រប់គ្រង​ការផលិត Tripper Navigation បាន​មានប្រសាសន៍ថា​៖ « ឧបករណ៍ Tripper ត្រូវបាន​រចនា​ឡើង​ដើម្បី​ផ្តល់​ទិសដៅ​ងាយៗ​ដូចជា បត់​ឆ្វេង បត់​ស្កាំ ឬ​រង្វង់​មូល​។ ប៉ុន្តែ​នៅពេលដែល​អ្នកជិះ​ជិត​ដល់​ទិសដៅ​ដែល​បង្ហាញ នោះ​វា​នឹង​ចាប់ផ្ដើម​លោត​សញ្ញា​ព្រួញ​មក ដើម្បីឱ្យ​អ្នក​ដឹងថា កាន់តែ​ខិតជិត​ដល់​ទិសដៅ​នោះ​ហើយ​។ បន្ទាប់មក​នៅពេលដែល​មកដល់​ទិសដៅ​នោះ វា​នឹង​ចាប់ផ្តើម​បញ្ចេញ​ពន្លឺ​ភ្លែតៗ​ជា​សញ្ញា ដើម្បី​ទាញយក​ការ​ចាប់​អារម្មណ៍​របស់​អ្នក និង​រំលឹក​អ្នក​ថា​អ្នក​មានដំណើរ​ទៅមុខទៀត ហើយនឹង​ទិសដៅ​ដែល​អ្នក​ត្រូវ​ឆ្លងកាត់​។ ដូច្នេះហើយ វា​មិនមាន​ការរំខាន និង​បង្ក​ភាព​រញ៉េរញ៉ៃ​ដល់​អ្នកជិះ ធ្វើឱ្យ​វង្វេង​នោះឡើយ​។ វា​គឺជា ឧបករណ៍​វាស់​ស្ទង់​តាមរយៈ​កង់​ម៉ូតូ​ទាំងពីរ​ដ៏​ល្អ​បំផុត »​។

​ចាប់តាំងពី Tripper ភ្ជាប់​ជាមួយនឹង Google Locations និង Google Places អ្នកជិះ​ម៉ូតូ​របស់ Royal Enfield អាច​ស្វែងរក​ទិសដៅ​ណាមួយ​ដែល​ល្អ​បំផុត​នៅ​ទូទាំង​ពិភពលោក​។ ជាមួយគ្នានេះ​ជិះ Meteor 350 ពួកគេ​ពិតជា​អាច “​ចេញពី​គន្លង​ផ្ទះ​របស់​ពួកគេ​” ស្វែងរក​តំបន់ ដោយ​មិនចាំបាច់​ភ័យព្រួយ​ខ្លាច​វង្វេង​។​

​លោក Vimal Sumbly ប្រធាន​អាជីវកម្ម APAC នៃ Royal Enfield មានប្រសាសន៍ថា​៖ « Royal Enfield Tripper គឺជា​ភស្ដុតាង​ដែល​បង្ហាញថា យើង​នឹងមិន​បញ្ឈប់​ការច្នៃប្រឌិត​ដើម្បី​បង្កើត​បទពិសោធន៍​ជិះ​កាន់តែ​ប្រសើរ​សម្រាប់​អ្នកជិះ​នៅ​ជុំវិញ​ពិភពលោក​ឡើយ​។ យើង​ជឿជាក់ថា​បច្ចេកវិទ្យា​នេះ នឹង​ក្លាយជា​ស្តង់ដារ​ឧស្សាហកម្ម​ថ្មី សម្រាប់​ឧស្សាហកម្ម​យានយន្ត​ជាពិសេស​យានយន្ត​កង់​ពីរ​។ យើង​សង្ឃឹមថា មុខងារ​នេះ​នឹង​ជំរុញ​ឱ្យ​អ្នកជិះ​ចេញពី​គន្លង​របស់​ពួកគេ រីករាយ​នឹង​ការ​ជិះ​ដ៏​រីករាយ និង​ងាយស្រួល​ជាមួយ Meteor 350 និង​ទទួល​បទពិសោធន៍​នៃ​ការ​ជិះ​ម៉ូតូ​បែប Pure Motorcycling »​។​

Tripper មាន​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់​ណាស់ ដោយ​គ្រាន់តែ​អនុវត្តតាម​ជំហាន​ខាងក្រោម​៖

●​ភ្ជាប់​ទៅ​កម្មវិធី Royal Enfield Tripper

●​បញ្ឆេះ​ម៉ូតូ បន្ទាប់មក​អ្នកនឹង​មាន​លោត​ពាក្យ​ថា logo Royal Enfield ចេញមក​នៅលើ​អេក្រង់​ហើយ​វា​នឹង​អោយ​អ្នក​ដឹងថា​វា​កំពុង​ព្យាយាម​ភ្ជាប់​ជាមួយ​ទូរស័ព្ទ​របស់​អ្នក​ហើយ​

●​ចុច “Connect to My Display”

●​ដាក់​គោលដៅ​/​ទីកន្លែង​ដែល​អ្នក​ចង់ទៅ​បន្ទាប់មក​ចុច​ពាក្យ “Navigate”

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​មើល​វីដេអូរ​មួយ​នេះ​៖ https://www.youtube.com/watch?v=4XZZSGIyRnI

#MissOutOnNothing #RoyalEnfield #PureMotorcycling #RidePure

​អំពី Royal Enfield

​យីហោ​ម៉ូតូ​ចាស់​ជាងគេ ហើយ​នៅតែ​បន្ត​ការផលិត គឺ Royal Enfield បាន​បង្កើត​ម៉ូតូ​ច្នៃ​យ៉ាង​ស្រស់ស្អាត​តាំងពី​ឆ្នាំ ១៩០១​។ ពី​ប្រភពដើម​របស់​អង់គ្លេស​រោងចក្រ​ផលិត​ត្រូវបាន​បង្កើតឡើង​នៅ Madras នៅ​ឆ្នាំ​១៩៥៥ ជា​កន្លែង​ឈរជើង​ដែល Royal Enfield នាំមុខ​ការរីកចម្រើន​ក្នុងការ​ជិះ​ម៉ូតូ​ធុន​មធ្យម​របស់​ឥណ្ឌា​។ Royal Enfields កំពុង​បញ្ចូល​នូវ​ភាពមិន​ស៊ាំ​ញាំ អាច​ដំណើរការ​បានល្អ និង​រីករាយ​ក្នុងការ​ជិះ ដែលជា​ម៉ូតូ​សម្រាប់​ការរុករក និង​ការបញ្ចេញ​នូវ​គំនិត​របស់​ខ្លួនឯង នេះ​ជា​វិធីសាស្ត្រ​មួយ​ដែល​យីហោ​ហៅថា ការ​ជិះ​ម៉ូតូ​ប្រាកដ​។​

​ការដាក់​បង្ហាញ​ជួរ​ដ៏​ប្រណី​តរបស់ Royal Enfield រួមបញ្ចូល​ទាំង Meteor 350 cruiser ស៊េរី​ថ្មី​ទាំងអស់​, Interceptor 650 និង កូនភ្លោះ Continental GT 650 , ម៉ូតូ​ផ្សងព្រេង Himalayan រួមទាំង Bullet 350 និង Classic 350 ។ អ្នកជិះ​ម៉ូតូ និង​អ្នក​ដែល​និយម​ចូលចិត្ត​ម៉ូតូ​បែបនេះ នឹង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ព្រឹត្តិការណ៍​គ្រប់​កម្រិត​ទាំង​ថ្នាក់​តំបន់ និង​អន្តរជាតិ អ្វីដែល​គួរអោយកត់សំគាល់​បំផុត​នោះ គឺ​ការ​ជិះ​ម៉ូតូ ដែលជា​ការជួបជុំ​ជា​រៀងរាល់ឆ្នាំ​របស់​មនុស្ស​រាប់ពាន់នាក់​ដែលមាន​ការចាប់អារម្មណ៍​ពី Royal Enfield នៅ Goa និង Himalayan Odyssey ដែល​ធ្វើឡើង​ជាប្រចាំ​ឆ្នាំ​នៅលើ ផ្លូវ ដី ដែល​ពិបាក និង​ឆ្លងកាត់​ភ្នំ​ខ្ពស់បំផុត​។​

​ជា​ផ្នែក​មួយ​នៃ Eicher Motors Limited, Royal Enfield ប្រតិបត្តិការ​តាមរយៈ​ក្រុមហ៊ុន​ចែកចាយ​ទ្រង់ទ្រាយ​ធំ ៩២១ និង​ហាង​លក់រាយ ៦៣៨ នៅតាម​ទីក្រុង និង​ទីប្រជុំជន​ធំៗ ទាំងអស់​ក្នុងប្រទេស​ឥណ្ឌា និង​នាំ​ចេញទៅ​ប្រទេស​ជាង ៦០ នៅ​ជុំវិញ​ពិភពលោក​។ រោងចក្រ​ផលិត​បែប​ទំនើប​ទាំង ២ របស់​ក្រុមហ៊ុន​នេះ​មាន​ទីតាំងនៅ Oragadam និង Vallam Vadagal ជិត Chennai​។ ហើយ​ថ្មីៗ​នេះ​ក្រុមហ៊ុន Royal Enfield បាន​វិនិយោគ​នៅក្នុង​មជ្ឈមណ្ឌល​បច្ចេកទេស​លំដាប់​ពិភពលោក​ចំនួន ២ គឺ​នៅ​ទីក្រុង Bruntingthorpe ចក្រភព​អង់គ្លេស និង​ទីក្រុង Chennai ប្រទេស​ឥណ្ឌា ហើយ​នៅ​ឆ្នាំ​២០២០ បាន​បើក​អង្គភាព​ដំឡើង​ដំបូង​នៅ​ខាងក្រៅ​ប្រទេស​ឥណ្ឌា​នៅ Buenos Aires ប្រទេស​អា​ហ្ស​ង់​ទីន​។ ជាមួយនឹង​ការកើនឡើង​ជាង ១៧% ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ក្នុង​រយៈពេល ៥ ឆ្នាំ​ចុងក្រោយ ហើយ​ការលក់​នៅលើ​ទីផ្សារ​អន្តរជាតិ​កើនឡើង ៩៦% ក្នុង​ឆ្នាំ​២០១៩-២០២០ Royal Enfield គឺជា​អ្នក​នាំមុខគេ​នៅក្នុង​ទីផ្សារ​ម៉ូតូ​ខ្នាត​មធ្យម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម