ព័ត៌មានជាតិ
ចាប់អ្នកលក់ អនឡាញ២នាក់ ប្រើល្បិចលួចភ្ញៀវពីផ្សារធម្មជាតិ ២៤
វិបត្តិសម្រាប់អ្នកលក់អនឡាញបច្ចុប្បន្នគឺការលួចភ្ញៀវតាមរយៈការយកលេខទូរស័ព្ទដែលភ្ញៀវទម្លាក់នៅលើការ Live ហើយទាក់ទងយកទំនិញខ្លួនឯងទៅជូនភ្ញៀវរហូតធ្វើឱ្យប៉ះពាក់ទៅដល់កិត្តិយស និងបង្កើតឲ្យមានការយល់ខុសនិងលេចភាពចម្រូងចម្រាស់រវាងអ្នកលក់ និងអ្នកទិញថែមទៀតផង។
ទីបំផុតនារីជើងឆើតពីររូបត្រូវបានសមត្ថិកិច្ចធ្វើការឃាត់ខ្លួនមកសាកសួរភ្លាមទៅតាមបណ្តឹងរបស់ម្ចាស់អាជីវកម្មផ្សារធម្មជាតិ២៤ ដែលគេស្គាល់ថាផ្សារលក់ផលិតផលកសិផល និងអាហារសុវត្ថិភាពល្បីឈ្មោះ។

ការចាប់ខ្លួននារីទាំងពីរនាក់កើតមានឡើង បន្ទាប់ពីមានពាក្យបណ្តឹងពីម្ចាស់អាជីវកម្មផ្សារធម្មជាតិ24ផ្ទាល់។
សមត្ថកិច្ចមន្ត្រីជំនាញបានឃាត់ខ្លួននារីពីរនាក់ខាងលើនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅលំនៅដ្ឋានពួកគេនាសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា នារីទាំងពីរនាក់ខាងលើបានធ្វើសកម្មភាពយកលេខទូរស័ព្ទដែលអតិថិជនបានទម្លាក់បញ្ជាទិញផលិតផលលើការLive របស់ផ្សារធម្មជាតិ24 ហើយទាក់ទងយកទំនិញរបស់ខ្លួនឯងទៅឱ្យអតិថិជន និងទទួលយកប្រាក់ពីអតិថិជន។

ក្រោយប្រមូលបានភស្តុតាងសមត្ថកិច្ចជំនាញបានធ្វើការចុះចាប់នារីទាំង២រូបខាងលើដល់លំដ្ឋាននិងបានបញ្ចូនមកសាកសួរនៅប៉ុស្តិ៍សង្កាត់ក្រាំងធ្នង់។
នារីដែលត្រូវបានចាប់ឃាត់ខ្លួនទី១ឈ្មោះ គសគ មានមុខរបរជាអ្នកលក់អនឡាញ និងទី២ជាភេទទី៣ជាអ្នកដឹកជញ្ជូន។
ប្រភពបង្ហើបថា ក្រុមជើងឆើតទាំងពីរខាងលើមានផេក (Page) គណនីយហ្វេសប៊ុកលក់ខ្លួនឯងផងនិងគណនីក្លែងក្លាយមួយចំនួនទៀតដើម្បីទំនាក់ទំនងទៅកាន់ភ្ញៀវ។
យ៉ាងណា មិនទាន់មានការបញ្ជាក់អំពីទំហំទឹកប្រាក់ដែលម្ចាស់អាជីវកម្មខាងលើបានខាតបង់នៅឡើយទេ ក៏មិនមានការបញ្ជាក់ លម្អិតអំពីល្បិចឆបោកនេះពីមន្ត្រីសមត្ថកិច្ចនៅឡើយទេ ប៉ុន្តែបើយោងតាមការទម្លាយពីប្រភពដែលអាចទុកចិត្តបានបានលើកឡើងថា ជនខិលខូចទាំង២បានយកលេខទូរស័ព្ទ និងទីតាំងពីការLiveលក់ផលិតផលកសិផលរបស់ផ្សារធម្មជាតិ24 ដើម្បីទាក់ទងទៅអតិថិជននោះ និងបានដឹកប្រភេទទំនិញដែលភ្ញៀវបញ្ជាទិញយកទៅឲ្យប៉ុន្តែដោយសារទំនិញគ្មានគុណភាពព្រើតែផ្លែឈើដែលបានបុគ្គលខាងលើយកទៅឲ្យភ្ញៀវគឺជាទំនិញគ្មានគុណភាពទើបភ្ញៀវចាប់ចង់ប្តូររហូតលេចធ្លាយដំណឹងមកដល់ម្ចាស់អាជីវកម្មផ្ទាល់រហូតទទួលបានការសហការពីអតិថិជនកំណត់មុខសញ្ញា និងដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ច និងចាប់ផ្តើមបានភ្លាមៗ។
ទោះជាយ៉ាងណករណីស្រដៀងគ្នានេះធ្លាប់បានកើតមានឡើងជាហូរហែរសម្រាប់អ្នកលក់អនឡាញនានាដែលត្រូវបានជនខិលខូចលួចបន្លំយកអតិថិជន រហូតរហូតធ្វើឲ្យម្ចាស់អាជីវកម្មពិតប្រាកដបាត់បង់កិត្តិយស បាត់បង់ទំនុកចិត្តពីអតិថិជន និងខាតបង់ចំណូលរាប់ពាន់រហូតរាប់ម៉ឺនដុល្លារក្នុងមួយថ្ងៃក៏មាន។
ទោះជាយ៉ាងណាដោយសារតែមានការយោគយល់អធ្យាស្រ័យ ម្ចាស់អាជីវកម្មផ្សារធម្មជាតិ24 បានត្រឹមធ្វើការព្រមានឲ្យបញ្ចប់សកម្មភាពទាំងនេះ និងដោយទឹកចិត្តសណ្តោសប្រណីដោយគ្រាន់តែជាការឲ្យអ្នកទាំងពីរធ្វើកិច្ចសន្យាបញ្ចប់សកម្មភាពដូចនេះបន្តទៀត៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ