ព័ត៌មានជាតិ
រថយន្តអនុប្រធានភូមិបាលស្រុកសៀមប៉ាង ត្រូវជនមិនស្គាល់មុខលួចដុតខ្ទេច
ស្ទឹងត្រែង ៖ រថយន្តអនុប្រធានភូមិបាលស្រុកសៀមប៉ាង មួយគ្រឿងដែលចតក្បែរផ្ទះត្រូវបានជនមិនស្គាល់អត្តសញ្ញាណលួចដុតឆេះផ្នែកខាងក្នុងស្ទើរទាំងស្រុង កាលពីប្រហែលម៉ោងជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២១ នៅចំណុច ផ្ទះជនរងគ្រោះ ក្នុងស្រុកសៀមប៉ាង។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលគេលួចដុតនោះជាប្រភេទរថយន្តតាកូម៉ាពណ៌ទឹកប្រាក់ពាក់ស្លាកលេខស្ទឹងត្រែង 2B-4545 ជារបស់ឈ្មោះឈា ប៊ុនឡា ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរអនុប្រធានភូមិបាលស្រុកសៀមប៉ាង។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា នៅមុនកើតហេតុនោះជនរងគ្រោះកំពុងដេកលង់លក់ស្រាប់តែឮស្មូរសំឡេងផ្ទុះ ដូចជាកំប៉ុងហ្គាបានស្ទុះចេញពីផ្ទះមកមើល ក៏ប្រទះឃើញរថយន្ដរបស់ខ្លួនកំពុងឆាបឆេះសន្ធោសន្ធៅក្នុងរថយន្ត ហើយអ្នកជិតខាងក៏បាននាំគ្នាយកទឹកបាញ់ពន្លត់រហូតដ៏រលត់ទាំងស្រុង។

ក្នុងយប់កើតហេតុម្ចាស់មិនបានរាយការណ៍ជូនសមត្ថកិច្ចទេ លុះព្រឹកឡើងថ្ងៃទី ១២កក្កដា ទើបរាយការណ៍ដល់សមត្ថកិច្ចចុះមកត្រួតពិនិត្យឃើញមានដកទឹកសុទ្ធចំណុះ ១.៥លីត្រ មានសាំងសល់ប្រហែលកន្លះលីត្រ នៅជិតកន្លែងកើតហេតុ។ បើតាមការអះអាងរបស់ជនរងគ្រោះនិងសមត្ថកិច្ចបានសន្និដ្ឋានថា បានជនមិនស្គាល់អត្តសញ្ញាណលួចដុត។
បច្ចុប្បន្នកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍កំពុងបើកការស៊ើបអង្កេតស្រាវជ្រាវរកជនបង្កដែលបានលួចដុតឡាន ដើម្បីចាប់ខ្លួនយកមកអនុវត្តទោសទៅតាមផ្លូវច្បាប់៕
ដោយ ៖ ងិនលីម

-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១៥ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


