ព័ត៌មានជាតិ
អាវុធហត្ថឃាត់ខ្លួន ជនសង្ស័យ ២ នាក់ វាយយកម៉ូតូពីជនជាតិឥណ្ឌូនេស៊ី យកទៅបញ្ចាំ
ជនសង្ស័យ២នាក់ប្រើល្បិចទៅលើជនជាតិឥណ្ឌូនេស៊ីម្នាក់ យកម៉ូតូទៅបញ្ជាំ និងវាយឱ្យជនរងគ្រោះសន្លប់ ដើម្បីយករបស់មានតំលៃក្នុងខ្លួនតែត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួន។
បុរសជនសង្ស័យទាំងពីរនាក់ ម្នាក់ឈ្មោះ មិច បារាំង អាយុ ២៦ ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ទី គឹមតា អាយុ ២២ ឆ្នាំ ត្រូវបានឃាត់ខ្លួននៅចំណុច ផ្សារយួន ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ហើយនាំយកមកមូលដ្ឋានកងរាជអាវុធហត្ថ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២១។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ២នាក់នេះបានដោយជនរងគ្រោះក្រោយពេលជនសង្ស័យវាយឡើងចង់សន្លប់រត់ទៅដាក់ពាក្យប្តឹងអាវុធហត្ថតែម្តង។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ឱ្យយដឹងទៀតថាជនរងគ្រោះមានឈ្មោះ រូស ស្លាន់ (RUS LAL) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិឥណ្ឌូនេសីុ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីសួរនាំរួចជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថាពេលកើតហេតុពួកខ្លួនបានឃើញ ជនជាតិឥណ្ឌូនេស៊ីជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ម្នាក់ឯង ពេលមកដល់ចំណុចខាងលិចផ្សាររ៉ា ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ជនស្ស័យបានឱ្យជនជាតិឥណ្ឌូនេស៊ីដែលជាម្ចាស់ម៉ូតូចុះមកនិយាយលេងនិងខ្លួនស្របពេលនោះម្នាក់យកម៉ូតូជិៈចេញទៅបញ្ចាំបាត់និងម្នាក់ទៀតវាយជនជាតិឥណ្ឌូនេស៊ីនោះស្ទើរឡើងចង់សន្លប់បំរុងយករបស់មានតំដៃបន្តតែត្រូវជនរងគ្រោះដឹងខ្លួនរត់ទៅដាក់ពាក្យប្តឹងអាវុធហត្ថតែម្តង។ក្រោយពីឃាត់ខ្លួនហើយបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត៕ ដោយៈ វ៉ាន់ ណាង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


