Connect with us

ព័ត៌មានជាតិ

ចេញ​ប្លន់៥​ឆ្នាំ ក្នុង​រាជធានី​ខេត្ត​អស់លក្ខណ៍​ជាប់អន្ទាក់ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​

បានផុស

នៅ

​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​២​នាក់​ ជា​មុខសញ្ញា​ប្លន់​យ៉ាងសកម្ម​ក្នុង​រាជធានី​ខេត្ត រយៈពេល​៥​ឆ្នាំ​មក​ហើ​យ​ពេលនេះ​អស់លក្ខណ៍​ជាប់អន្ទាក់​របស់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមត្ថកិច្ច​បានឱ្យដឹង​ថា កាលពី ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២១ មាន​ករណី​ជនសង្ស័យ​ចំនួន ០៤​នាក់ បាន​វាយ​ប្លន់​ម៉ូតូ​មួយគ្រឿង ពី​ជនរងគ្រោះ​ម្នាក់ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​ភូមិ​ទូល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។ បន្ទាប់ពី​ជនរងគ្រោះ​ត្រូវបាន ជនសង្ស័យ​ទាំងនេះ​វាយ​ប្លន់​រួចហើយ ជនរងគ្រោះ ក៏​មិន​បានដាក់​ពាក្យបណ្តឹង​ឬ​ផ្តល់ព័ត៌មាន​ដោយផ្ទាល់ ដល់​សមត្ថកិច្ច​កងរាជអាវុធហត្ថ ឱ្យ​បានដឹង​នោះដែរ តែ​តាមរយៈ​បណ្តាញ​ក្តាប់​ព័ត៌មាន​ថា​មាន​ករណី​ប្លន់​ដូចខាងលើ សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​កំបូល បាន​បើក​ការ ស៊ើបអង្កេត​ស្រាវជ្រាវ ជា​បន្តបន្ទាប់ រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ជាក់ស្តែង នៅ​ចំណុច​ដី​វាល​ទុកចោល​មួយកន្លែង​ក្នុងភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ កាលពី​វេលា​ម៉ោង​១៨និង៣០​នាទី ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១ ក្រោម​ការសម្របសម្រួល​ពី​លោក សុក កែវ​បណ្ឌិត ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ដោយសារ​ទីតាំង​ឃាត់ខ្លួន ជា​ភូមិសាស្ត្រ​ដី​វាល បានធ្វើ​ឱ្យមាន​ការរំខាន​ដល់​ប្រតិបត្តិ របស់​សមត្ថកិច្ច ក្នុងការ​លបចូល​ទៅជិត​ជនសង្ស័យ បណ្តាលឱ្យ​បក្ខពួក​ផ្សេងទៀត ដឹងខ្លួន​ចែកផ្លូវ​គ្នា​រត់គេច​យ៉ាង​លឿន មុន​សមត្ថកិច្ច​ចូលទៅ​ដល់ ទើប​ធ្វើ​ឲ្យ​សម្ថ​កិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ត្រឹមតែ​០២​នាក់ និង​ដកហូត​ម៉ូតូ​បាន ចំនួន ៣ គ្រឿង​។

ក្នុងនោះ​មាន​ម៉ាក​ឌ្រី​ម​សង់​ស៊េរី​ឆ្នាំ​021​ពណ៍ ខ្មៅ គ្មាន​ស្លាក​លេខ (​ជា​របស់​ជនសង្ស័យ ដែល​ឃាត់ខ្លួន​បាន​),​ម៉ាក​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​020 ក្រហម ពាក់​ស្លាក​លេខ 1IC,6209 (​ជា​របស់​ជនសង្ស័យរ​ត់​ចោល​), ​និង​ម៉ាក​ឌ្រី ម​សង់ ស៊េរី​ឆ្នាំ​០២០ ពាក់​ស្លាក​លេខ ព្រៃវែង 1R 9039 (​សមត្ថកិច្ច​ក្តាប់បាន​ថា ជា​ម៉ូតូ របស់​ជនរងគ្រោះ​ដែល​ត្រូវបាន​ប្លន់ កាលពី​ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២១)​។

ជនសង្ស័យ​ទាំង​០២​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ១/​ឈ្មោះ ចែម ខែម​រិ​ទ្ធ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ (​ពិនិត្យឃើញ​មាន​សារធាតុ​ញៀន ជា​មុខសញ្ញា​វាយ​ប្លន់​យ៉ាងសកម្ម​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៣) បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

២/​ឈ្មោះ ទេព ពេញ ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ (​ជា​មេក្លោង​វាយ​ប្លន់​) បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ទូល​ពង្រ សង្កា​ត​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ក្រោយពី​ធ្វើការ​សាកសួរ ជនសង្ស័យ​ទាំង​០២​នាក់​បាន​សារភាព​ឲ្យ​ដឹងថា ពួកគេ និង​បក្ខពួក​០៥​នាក់​ទៀត​គឺ ទី​១​ឈ្មោះ អា​ត្រេ​ន​, ទី​២​ឈ្មោះ អា​សំអន​, ទី​៣​ឈ្មោះ អា​កាយ​, ទី​៤​ឈ្មោះ អា​រៈ និង​ទី​៥​ឈ្មោះ អា​ព្រលិត តែងតែ​ធ្វើ​សកម្មភាព ពួនស្ទាក់​វាយ​ប្លន់​ជនរងគ្រោះ​នៅ​កន្លែង​ស្ងាត់​ក្នុងភូមិ​សាស្ត្រ រាជធានី​ភ្នំពេញ និង ខេត្តកំពង់ស្ពឺ​។ ជាក់ស្តែង​កាលពី​ឆ្នាំ​២០១៧ ក្រុម​ខ្លួន​ធ្លាប់​បានធ្វើ​សកម្មភាព​វាយ​ប្លន់​នៅ​ផ្លូវ​៥១ ខេត្ត​ទឹកដី​ខេត្តកំពង់ស្ពឺ​។ នៅ​ឆ្នាំ​២០១៩ ក្រុម​ខ្លួន​ធ្លាប់ធ្វើ​សកម្មភាព វាយ​ប្លន់ នៅក្នុង​ទី​រួម​ខេត្តកំពង់ស្ពឺ ក្រោយៗ​មក​គឺ​ធ្វើ​សកម្មភាព​វាយ​ប្លន់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដែល​ចុងក្រោយ​គឺ​បាន​វាយ​ប្លន់ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​ភូមិ​ទូល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២១ ដោយ​ឈ្មោះ​( អា​កាយ​) ជា​អ្នក​ធាក់​ទៅលើ​ជនរងគ្រោះ​បណ្តាលអោយ​ដួល​រួច​ជនរងគ្រោះ​បានរ​ត់ទៅ​កន្លែង​ទិញ​អេតចាយ​ក្បែរ​នោះ បន្ទាប់មក​បក្ខពួក​ខ្លួន​ឈ្មោះ (​អា​រៈ​) បាន​លើក​ម៉ូតូ​ជនរងគ្រោះ​ជិះ​គេចខ្លួនបាត់​រៀងៗ​ខ្លួន​។

រាល់​ការចេញ​វាយ​ប្លន់​មួយ​លើកៗ គឺ​ពួកខ្លួន​តែង​រត់គេច​រួច​ដោយ​សុវត្ថិភាព ស្រាប់តែ នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១ ខណៈ​ពួក ខ្លួន​បាន​ទៅ​អង្គុយ​ផឹកស៊ី​ជុំគ្នា​លេង​នៅ​ចំណុច​ដី​វាល​មួយកន្លែង​ក្នុងភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ដល់​ម៉ោង​ប្រហែល ១៨:៣០​នាទី​យប់ ស្រាប់​តែមាន​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌ​កំបូល​បានមក​ដល់​ធ្វើការ​ដេញចាប់​ពួកខ្លួន​បាន​០២​នាក់ រីឯ​បក្ខពួក​ជាច្រើន​នាក់​ទៀត​បាន​រត់គេចខ្លួន​ទាន់​។

ជាមួយ​ការបង្ក្រាប​ជនសង្ស័យ​ទាំង​០២​នាក់​នេះ​ផងដែរ សមត្ថកិច្ច​អាវុធហត្ថ បាន​ប្រើ​ឧបករណ៍​តេសរ​ហ័ស Rapit Test ពិនិត្យ​ជនសង្ស័យ រកឃើញ វិជ្ជមាន​កូ​វីត​១៩ ចំនួន​១​នាក់​គឺ ឈ្មោះ ទេព ពេញ ជាហេតុ​ធ្វើ​ឲ្យ​មានការ​រំខាន​បន្ថែម​ដល់​និតិ​វិធី របស់​សមត្ថកិច្ច​។

បច្ចុប្បន្ន​ម៉ូតូ​របស់​ជនរងគ្រោះ ដែល​ជនសង្ស័យ​បាន​ប្លន់​កាលពី ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​ភូមិ​ទូល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ម៉ាក ហុងដា សេ​១២៥ ត្រូវបាន​ជនសង្ស័យ យកទៅ​ប្តូរ​ពណ៌ ពី​ពណ៌​ខ្មៅ មក ជា​ពណ៌​ខ្មៅ​លា​យស ។ រីឯ​ម្ចាស់​ម៉ូតូ អាវុធហត្ថ​មិនទាន់បាន​ស្គាល់​និង​ទាក់ទង​បាន​នៅឡើយ​ទេ ដូច្នេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ដល់​ម្ចាស់​ម៉ូតូ ឬ​បងប្អូន​ណា ស្គាល់​ម្ចាស់​ម៉ូតូ សូម​អញ្ជើញ​មក​ទំនាក់ទំនង​ទទួលយក​ម៉ូតូ ត្រឡប់​ទៅវិញ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​តាម​ការគួរ៕

ដោយ​ ៖ ​សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ៣ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ៨ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ២៥ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម