ព័ត៌មានជាតិ
ទន្ទឹមមានការបារម្ភពេលឈឺ មានការមិនទទួលអ្នកជំងឺ តើមន្ទីរពេទ្យកុមារគន្ធបុប្ផាបែបណាដែរ?
ទោះបីអាណាព្យាបាល និងអ្នកជំងឺមកមន្ទីរពេទ្យគន្ធបុប្ឆា ហើយមានវិជ្ជមានកូវីដ-១៩ ក្ដី ក៏ក្រុមគ្រូពេទ្យនៅតែព្យាបាលអ្នកជំងឺ ប៉ុន្តែមុននឹងអនុញ្ញាតឱ្យពួកគាត់ចូលពិនិត្យព្យាបាល ឬសម្រាកគេងនៅពេទ្យ គឺត្រូវធ្វើតេស្តរកមេរោគកូវីដ-១៩សិន។

លោកសាស្ត្រាចារ្យ គី សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា មានប្រសាសន៍បញ្ជាក់ប្រាប់ “កម្ពុជាថ្មី” បន្ថែមថា គោលបំណងនៃការធ្វើតេស្ដរកមេរោគកូវីដ-១៩ គឺដើម្បីឱ្យដឹងថា ប្រជាពលរដ្ឋដែលនាំកូនចៅមកព្យាបាលជំងឺនោះ មានផ្ទុកមេរោគកូវីដ-១៩ ឬទេ។
លោកសាស្ត្រាចារ្យ គី សង់ទី មានប្រសាសន៍ថា៖ “បើមាន ដើម្បីយើងស្រួលញែកគាត់ដាក់ដាច់ដោយឡែកភ្លាម ដើម្បីចៀសវាងកុំឱ្យនៅលាយឡំជាមួយអ្នកជំងឺផ្សេងទៀត។ ម៉្យាងទៀត នឹងមានការឆ្លង បើយើងមិនដឹង (អ្នកជំងឺវិជ្ជមាន) នឹងឆ្លងដល់បុគ្គលិកដែលព្យាបាល។ បើអ្នកជំងឺអត់មានកូវីដ គាត់ (ក្រុមគ្រូពេទ្យ) អត់ត្រូវការពាក់ស្លៀកបំពាក់ការពារកូវីដនោះទេ”។

ប្រធានមន្ទីរពេទ្យគន្ធបុប្ផា រូបនេះបញ្ជាក់បន្តថា បុគ្គលិកមន្ទីរពេទ្យត្រូវធ្វើតេស្តរាល់ប្រជាពលរដ្ឋដែលចូលមករកសេវាព្យាបាល និងសុខភាពនៅមន្ទីរពេទ្យគន្ធបុប្ផាគ្រប់សាខា ព្រោះវិធានការថ្មី ក្រសួងសុខាភិបាលបានចេញសេចក្ដីណែនាំ ដោយគ្រប់មន្ទីរពេទ្យ ត្រូវធ្វើតេស្តមុនព្យាបាល។
លោកសាស្ត្រាចារ្យ គី សង់ទី មានប្រសាសន៍ថា៖ “ការធ្វើតេស្តដោយ Rapid Test បានជួយយើងដើម្បីពិនិត្យរកមេរោគពីក្មេង និងឪពុកម្ដាយ ដែលត្រូវធ្វើទាំងអស់គ្នា។ ជួនការឪពុកម្ដាយ ឬអាណាព្យាបាលយកក្មេងមកហ្នឹងគាត់មានវិជ្ជមានតែកូនអត់មាន ហើយជួនកាលកូនមានវិជ្ជមាន តែឪពុកម្ដាយ ឬអាណាព្យាបាលអត់មាន ប៉ុន្តែភាគច្រើនគឺមានទាំង២ អ៊ីចឹងយើងត្រូវព្យាបាលកូនក្មេងដែលមានជំងឺហ្នឹងផង ហើយយើងត្រូវព្យាបាលឪពុកម្ដាយហ្នឹងផង”។

លោកមានប្រសាសន៍បន្តថា៖ “បើយើងមិនដឹងអ្នកជំងឺណាមកព្យាបាលនៅមន្ទីរពេទ្យថាជំងឺកូវីដ ឬអត់ នឹងធ្វើឱ្យមានការឆ្លងគ្នា ព្រោះមន្ទីរពេទ្យបន្ទប់រួមគ្នា ហើយមិនត្រឹមតែឆ្លងទៅអ្នកជំងឺជិតខាងក្នុងសាលជាមួយគ្នាទេ គឺអាចឆ្លងទៅបុគ្គលិកសុខាភិបាល។ បើកាលណាឆ្លងទៅបុគ្គលិក គឺយើងពិបាកហើយ។ បុគ្គលិកត្រូវធ្វើចត្តាឡីស័ក ត្រូវធ្វើការព្យាបាលខ្លួនឯង នឹងអាចមានបញ្ហាខ្វះខាតកម្លាំង ឬបុគ្គលិកព្យាបាលជំងឺជូនប្រជាពលរដ្ឋ”។
ចំពោះទិន្នន័យ ឬចំនួនកុមារ ស្ត្រីមានផ្ទះពោះ/ស្ត្រីសម្រាលកូន និងអាព្យាបាលរបស់កុមារ ដែលឆ្លងកូវីដ-១៩ ហើយត្រូវបានព្យាបាលនៅមន្ទីរគន្ធនោះ ត្រូវបានលោកសាស្ត្រាចារ្យ គី សង់ទី ឱ្យដឹងថា តាមគោការណ៍គឺខាងមន្ទីរពេទ្យបានបញ្ជូនទៅ ក្រសួងសុខាភិបាល និងនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង ជាអ្នកត្រួតពិនិត្យ និងតាមដាន ផ្សព្វផ្សាយ។

គួររំលឹកថា នៅក្នុងខែមិថុនា ឆ្នាំ២០២១នេះ មានកុមារដែលមានស្ថានភាពជំងឺផ្សេងៗគ្នាសរុបជាង២៥,០០០នាក់ និងស្រ្តីមានផ្ទៃពោះ ព្រមទាំងស្រីសម្រាលកូន សរុបជាង៥,០០០នាក់ បានទទួលព្យាបាលនៅ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងសៀមរាប៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


