Connect with us

ព័ត៌មានជាតិ

ប្រឡាយលូ៥ នឹងស្តារឱ្យបានរួចរាល់១សប្តាហ៍ទៀត ដើម្បីរំដោះទឹកភ្លៀង និងទឹកជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋ

បានផុស

នៅ

ភ្នំពេញ៖ ប្រឡាយលូ៥ ជាប្រឡាយដ៏សំខាន់មួយក្នុងការរំដោះទឹកក្នុងមូលដ្ឋានខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ទម្លាក់ទៅប្រឡាយម័ល និងបន្តចុះទៅជើងឯក។ ប្រឡាយលូ៥នេះ នឹងស្តារឱ្យបានរួចរាល់១សប្តាហ៍ទៀត ដើម្បីរំដោះទឹកភ្លៀង កុំឱ្យហូរចូលទៅប្រឡាយបឹងទំពន់ និងជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែកក្កដា នេះថា ដោយមានការយកចិត្តទុក្ខដាក់ និងការចង្អុលណែនាំពីលោក ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយ ការស្តារប្រពន្ធ័បង្ហូរទឹក ​ជាពិសេសប្រឡាយមេនៅរាជធានីភ្នំពេញ ខណៈនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ បាននិងកំពុងធ្វើសកម្មភាពស្តារប្រឡាយលូ៥ ដេីម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សានេះ និងមួយផ្នែកទៀត កុំឱ្យហូរចូលទៅប្រឡាយបឹងទំពន់ និងជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋ។ គិតមកដល់ពេលនេះ ប្រឡាយលូ៥ ស្តារបានជិតរួចរាល់ហើយ ពោលគឺនឹងរួចរាល់នៅ១សប្តាហ៍ទៀត។

លោក ដួង ចាន់សារ៉ាត់ បានបន្តទៀតថា ប្រឡាយលូ៥ មានប្រវែងជាង១,០០០ម៉ែត្រ ទទឹងមានទំហំពី១៥ទៅ ៣០ម៉ែត្រ ចាប់ពីប្រឡាយលូប្រាំផ្លូវ វេង ស្រេង ដល់ស្ថានីយបូមទឹកលូ៥។ ការដ្ឋាននេះបានចាប់ផ្តើមស្តារ ដោយប្រើប្រាស់សាឡង់កាលពីថ្ងៃទី១៩ ខែមិថុនា ហើយគ្រោងបញ្ចប់នៅ១សប្តាហ៍ទៀតនេះ។
ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកក្នុងមូលដ្ឋានខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ដោយទឹកហូរចូលប្រឡាយលូ៥ ទៅស្ថានីយលូ៥ ទើបបូមទម្លាក់ទៅប្រឡាយម័ល និងបន្តចុះទៅជើងឯក។

លោក ដួង ចាន់សារ៉ាត់ បន្តទៀតថា ប្រឡាយលូ៥នេះពោរពេញទៅដោយសំរាម និងភក់ ពិសេសកាកអំពៅត្រូវបានប្រជាពលរដ្ឋដឹកទៅទំលាក់ចូលក្នុងប្រឡាយនេះតែម្តង។ ដូច្នេះ លោកអំពាវនាវបងប្អូនប្រជាពលរដ្ឋសូមទុកដាក់សំរាមឱ្យបានត្រឹមត្រូវទៅតាមទីតាំងដែលក្រុមហ៊ុនប្រមូលសំរាមបានកំណត់ កុំបោះសំរាមចូលក្នុងប្រឡាយទឹក នាំបិទបាំងផ្លូវទឹកមិនអាចហូរដល់ស្ថានីយ។

ដោយមើលឃើញពីសារៈសំខាន់នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បើទោះបីរាជធានីភ្នំពេញបាន និងកំពុងប្រឈមមុខនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែលោកនូវបានជំរុញឱ្យក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញស្តារប្រឡាយនេះជាបន្ទាន់។ គិតមកដល់ពេលនេះ ប្រឡាយលូ៥ ស្តារបានជិតរួចរាល់ហើយ ពោលគឺនឹងរួចរាល់នៅ១សប្តាហ៍ទៀត៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម