ព័ត៌មានជាតិ
លម្អិតចំណូលពន្ធឆមាសទីមួយឆ្នាំ ២០២១ ជាង ៤០ ភាគរយបានមកពីយានយន្ត និងគ្រឿងចក្រ
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០២១ កាលពីថ្ងៃ ១៤ កក្កដា ឆ្នាំ២០២១។
បើតាមរបាយការណ៍ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ ចំណូលពន្ធដែលប្រមូលបានដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមានចំនួន ៤,៦៩៥.៨ ប៊ីលានរៀលស្មើ ១,១៥៩.៥ លានដុល្លារ ថយចុះប្រមាណ ៨.៩% ធៀបឆមាសទី១ ឆ្នាំ២០២០។

ក្នុងរបាយការណ៍បានបញ្ជាក់ពីចំណូលលើអាករលើតម្លៃបន្ថែមមានចំនួន ១,៧៧៥.០១ ប៊ីលានរៀល (ត្រូវជាប្រមាណ ៣៧.៨% នៃចំណូលសរុប), អាករពិសេសមាន ១,៧៦៥.០២ ប៊ីលានរៀល (ត្រូវជា ៣៧.៦%នៃចំណូលសរុប), ពន្ធគយមាន ៨៤៧.៦៣ ប៊ីលានរៀល (ត្រូវជា ១៨.១% នៃចំណូលសរុប), អាករបន្ថែមលើផលិតផលប្រេងមាន ២១៤ ប៊ីលានរៀល (ត្រូវជា ៤.៥% នៃចំណូលសរុប) និងអាករនាំចេញនិងកម្រៃផ្សេងៗ មាន ៩៤.១៣ ប៊ីលានរៀល (ត្រូវជា ២% នៃចំណូលសរុប)។
បើគិតតាមក្រុមទំនិញវិញបង្ហាញថា៖
-ចំណូលពីយានយន្ត និងគ្រឿងចក្រមានចំនួន ១,៩៨៥.៥ ប៊ីលានរៀល គ្របដណ្តប់ ៤២. ៣% នៃចំណូលសរុប
-ទំនិញចម្រុះមាន ចំនួន ១, ៣១៦. ៣ ប៊ីលានរៀល ត្រូវជា ២៨% នៃចំណូលសរុប
-ផលិតផលតេលសិលាមានចំនួន ១,១០១. ៩ ប៊ីលានរៀល ស្មើនឹង ២៣. ៥% នៃចំណូលសរុប
-សម្ភារសំណង់និងកម្រៃផ្សេងៗ មានចំនួន ២៩២. ២ ប៊ីលានរៀល ស្មើនឹង ៦.២% នៃចំណូលសរុប។
ក្នុងរបាយការណ៍បានបង្ហាញពីតួលេខនៃទំហំពាណិជ្ជកម្មអន្តរជាតិក្នុងឆមាសទី១ ឆ្នាំ២០២១ ធៀបនឹងឆមាសទី១ ឆ្នាំ ២០២០ មានដូចខាងក្រោម៖
• ការនាំចេញផលិតផលកាត់ដេរមានចំនួន ៤,៧២១. ៤ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៤០.១ លានដុល្លារអាមេរិកស្មើ ០.៩%
• ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា កង់ គ្រឿងបំណែកអេឡិចត្រូនិក បង្គំខ្សែភ្លើង គ្រឿងបន្លាស់រថយន្ត អំពូលលម្អ កុងផ្លាកេ និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានចំនួន ១,៨៩៩.៧ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៦៣២. ៥ លានដុល្លារអាមេរិកស្មើ ៤៩, ៩%។
បើតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាការ កំណើននៃការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរបាន ឆ្លុះបញ្ចាំងពីលទ្ធផលនៃការធ្វើពិពិធកម្មវិស័យឧស្សាហកម្មនៅកម្ពុជា ការនាំចេញកសិផលមានចំនួន ១,៥៨០.៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៦១៧.៦ លានដុល្លារអាមេរិក ឬ ៦៤.១៣% ក្នុងនោះរួមមាន៖
-ស្រូវនាំចេញមានចំនួន ១.៦៩ លានតោន មានតម្លៃ ៤២៥.១ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,០១៩.៧ ពាន់តោន (១៥១.៧%) ឬស្មើនឹងប្រមាណជា ២៨៥.១ លានដុល្លារអាមេរិក (២០៣.៥%)
-ការនាំចេញអង្ករសម្រេចបាន ២៩១.១ ពាន់តោន មានតម្លៃ ២០៤. ២ លានដុល្លារអាមេរិក ថយចុះប្រមាណ ៧៨.១ ពាន់តោន (២១. ២%) ឬប្រមាណ ៦០.៥ លានដុល្លារអាមេរិក (២២. ៩%)
-កៅស៊ូនាំចេញមានចំនួន ១០២.៨ ពាន់តោន មានតម្លៃ ១៥៧. ៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៤៥.៦ ពាន់ តោន (៧៩.៧%) ឬប្រមាណ ៨៧ លានដុល្លារអាមេរិក (១២៣.២%)
-កសិផលផ្សេងទៀត មានចំនួន ៣, ៥៩២.៧ ពាន់តោន មានតម្លៃ ៧៩៣.៧ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,១៤១.៩ ពាន់តោន (៤៦.៦%) ឬប្រមាណ ៣០៦ លានដុល្លារអាមេរិក (៦២.៨%)៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


