ព័ត៌មានជាតិ
ផ្ទះពលរដ្ឋជាង៦៥០ខ្នង កំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅស្រុកភ្នំព្រឹក
ខេត្តបាត់ដំបង៖ បើគិតមកទល់នឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ផ្ទះប្រជាពលរដ្ឋចំនួន៦៥៦ខ្នងបាន រងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំនន់ទឹកភ្លៀងនៅស្រុកភ្នំព្រឹក។ អាជ្ញាធរក្នុងតំបន់នោះបានឱ្យដឹងថា ភូមិចំនួន១២ ក្នុងឃុំចំនួន៤ នៃស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានរងគ្រោះដោយ ជំនន់ទឹកភ្លៀង និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុបចំនួន ៦៥៦ ខ្នងផ្ទះ។

លោក យ៉ាន ឧត្តម នាយករងសាខាកាកបាទក្រហម ទទួលបន្ទុកគ្រោះមហន្តរាយខេត្តបាត់ដំបង បានឱ្យដឹងបន្ថែមថា ផ្ទះប្រជាពលរដ្ឋចំនួន៧៤ខ្នង លិចទាំងស្រុង នឹងបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ហើយគ្រួសាររងផលប៉ះពាល់តិចតួច ៥៨២គ្រួសារ។
បន្ថែមពីនោះ ជំនន់ទឹកភ្លៀងបានបង្កឱ្យដាច់លូប្រអប់២កន្លែង ផ្លូវគ្រួសក្រហម ចំណុចស្រែ១០០ ភូមិបួរ ប្រវែង ៣០០ម៉ែត្រ និងនៅភូមិអូរជ្រៃ ឃុំបារាំងធ្លាក់ ប្រវែង ១៥០ម៉ែត្រ។ លោកបញ្ជាក់ថា គ្រោះមហន្តរាយនេះមិនបង្កឱ្យប៉ះពាល់ដល់ជីវិតមនុស្សសត្វនោះទេ។

បើតាមអាជ្ញាធរស្រុកភ្នំព្រឹកបានឱ្យដឹងថា ជំនន់ទឹកភ្លៀងបានវាយប្រហារឃុំចំនួន៤ ក្នុងស្រុកភ្នំព្រឹក មានឃុំពេជ្រចិន្តា ឃុំភ្នំព្រឹក ឃុំបារាំងធ្លាក់ និងឃុំបួរ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃទី១៤ និង១៥ ខែកក្កដា ដែលបង្កផលប៉ះពាល់ផ្ទះពលរដ្ឋ ផលដំណាំ និងផ្លូវថ្នល់អស់ជាច្រើន។ មកទល់ពេលនេះអាជ្ញាធរបញ្ជាក់ថាស្ថានភាពជំនន់ទឹកភ្លៀងបានស្រកវិញបណ្តើរៗហើយ៕
អត្ថបទ៖ សោ និយមរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


