ព័ត៌មានជាតិ
ទិន្នផលត្រីប្រា ប្រមាណ ៧ ពាន់តោនក្នុងមួយថ្ងៃនៅភ្នំពេញ
នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញមានស្រះចិញ្ចឹមត្រីប្រមាណ១៥៧ ស្រះដែលប្រជាពលរដ្ឋចិញ្ចឹមដោយផ្តល់ទិន្នផលប្រមាណ៧.០០០ តោនហើយ ក្នុងមួយថ្ងៃបរិមាណត្រីត្រូវបានផ្គត់ផ្គង់ទីផ្សារក្នុងរាជធានីប្រមាណពី ៣០ ទៅ ៤០ តោនក្នុងមួយថ្ងៃជាត្រីស្រស់។
តម្លៃត្រីក្នុងមួយគីឡូក្រាម ៤,២០០រៀល ក្នុងរដូវកូវីដ១៩ ខណៈមុនកូវីដតម្លៃ ៤,៥០០រៀល ទៅ ៥០០០រៀលក្នុង១គីឡូក្រាម។

លោក ងិន ឌី នាយខណ្ឌរដ្ឋបាលជលផលរាជធានីភ្នំពេញបានឲ្យដឹងនៅថ្ងៃទី១៧ ខែកក្កដានេះថា៖«ត្រីដែលប្រជាពលរដ្ឋបានចិញ្ចឹមក្នុងស្រះនៅរាជធានីភ្នំពេញសព្វថ្ងៃនេះមានចំនួន ១៥៧ ស្រះដែលមានបរិមាណផលសរុបប្រមាណជា ៧.០០០ តោនសម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារក្នុងរាជធានីភ្នំពេញ និង ខេត្តមួយចំនួនផងដែរ» ។
លោក ងិន ឌី បានឱ្យដឹងទៀតថា៖ត្រីដែលប្រជាពលរដ្ឋបានចិញ្ចឹមក្នុងស្រះភាគច្រើនជាត្រីប្រានិងត្រីពោដែលបានចាប់ផ្គត់ផ្គង់ដល់ទីផ្សារក្នុងមួយថ្ងៃរង្វង់ពី ៣០ទៅ៤០តោន។ ប្រជាពលរដ្ឋដែលមានមុខរបរជាអ្នកចិញ្ចឹមត្រីតែងធ្វើអាជីវកម្មវិលជុំ មានន័យត្រីត្រូវបានចាប់លក់ជារៀងរាល់ថ្ងៃ ជាមួយនេះការចិញ្ចឹម ថ្មីក៏បានធ្វើជារៀងរាល់ថ្ងៃដែរ។

ហេតុដូចនេះហើយបានជាការផ្គត់ផ្គង់ត្រីនៅលើទីផ្សារក្នុងរាជធានីភ្នំពេញនៅតែមានហើយពេលខ្លះនៅលើទីផ្សារមានត្រី លើសពីតម្រូវការ ដោយសារបរិមាណត្រីចិញ្ចឹមនៅតាមបណ្តាខេត្តបានបុកចូលមកទីក្រុងភ្នំពេញ។ បើតាមការអះអាងរបស់នាយខណ្ឌរដ្ឋបាលជលផលរាជ ធានីភ្នំពេញ ត្រីប្រានិងត្រីពោដែលលក់នៅលើទីផ្សាររាជធានីផ្នំពេញមិនមានការនាំចូលពីក្រៅប្រទេសនោះទេនៅពេលនេះ។
ក្រៅពីបំពេញតម្រូវការត្រីស្រស់ សម្រាប់បរិភោបប្រចាំថ្ងៃហើយ ត្រីស្រស់ដែលនៅសល់ត្រូវបានប្រមូលទិញកែច្នៃជាត្រីហើម (ត្រីប្រាសំយ៉ុង)សម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារទូទាំងប្រទេស និងមួយចំនួនក៏បាននាំចេញទៅក្រៅប្រទេសផងដែរ ។

លោក សុខ ហេង អ្នកចិញ្ចឹមត្រីប្រាស្ថិតនៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញបានប្រកបរបរចិញ្ចឹមត្រីប្រាជាង ២០ ឆ្នាំមកហើយបានថ្លែងថាដោ យសារមានទីផ្សារទូលាយ ងាយចិញ្ចឹមនិងមានការពេញនិយមសម្រាប់អ្នកបរិភោគ ។ បើតាមលោក សុខ ហេង អំឡុងវិបត្តិកូវីដ-១៩ នេះធ្វើឲ្យតម្លៃត្រីប្រា ធ្លាក់ដល់តម្លៃជាង ៤ពាន់រៀលខណៈកាលមិនទាន់មានកូវីដ-១៩ អាចលក់បាន ៤,៥០០រៀលទៅ ៤,៧០០រៀលក្នុងមួយគីឡូក្រាម។
បន្ទាប់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្កើតគណៈកម្មការជំរុញវារីវប្បម្មកម្ពុជាដើម្បីដោះស្រាយបញ្ហាដល់វារីវប្បករកម្ពុជានិងទប់ស្កាត់ការ នាំចូលត្រីពីខាងក្រៅស្ថានភាពទីផ្សារត្រីនៅកម្ពុជាមិនមានអ្វីប្រែប្រួលច្រើនទេហើយអ្នកចិញ្ចឹមក៏មិនទាន់បានចំណេញជាដុំកំភួននៅឡើយដែរ៕ ដោយ៖ ណារី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


