ព័ត៌មានជាតិ
មន្ទីរពេទ្យបង្អែកខេត្តមួយ អាចផលិតអុកស៊ីហ្សែនដោយខ្លូនឯង មួយថ្ងៃបាន៤២០ម៉ែត្រគុប
ខេត្តព្រះសីហនុ៖ លោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានឱ្យដឹងថាមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបច្ចុប្បន្នបានដំឡើងម៉ាស៊ីនសម្រាប់ផលិតខ្យល់អុកស៊ីហ្សែន ដែលមានសមត្ថភាពផលិតក្នុងមួយម៉ោងបាន ៣៥ម៉ែត្រគីប ស្មើនឹង ៥បំពង់ គឺក្នុងថ្ងៃអាចផលិតបាន៤២០ម៉ែត្រគុប ស្មើនឹង ៧០បំពង់។ នេះជាសមិទ្ធផលថ្មីអាចផ្គត់ផ្គង់ទុកសម្រាប់ប្រើប្រាស់ក្នុងការជួយសង្គ្រោះអ្នកជំងឺឱ្យទាន់ពេលវេលានៅពេលអ្នកជំងឺត្រូវការខ្យល់អុកស៊ីហ្សែនចាំបាច់។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ក្នុងឱកាសលោកអញ្ជើញចុះទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីពិនិត្យមើលច្រវាក់ផលិតកម្ម ខ្យល់អុកស៊ីហ្សែនដែលត្រូវបានដំឡើងថ្មីបានមានប្រសាសន៍ថា ជាមោទនភាពណាស់ដែលខេត្តព្រះសីហនុមានម៉ាស៊ីនផលិតខ្យល់អុកស៊ីហ្សែនអាចបំពេញតាមតម្រូវការរបស់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុក្នុងការជួយសង្រ្គោះដល់អ្នកជំងឺទាន់ពេលវេលាដែលត្រូវការខ្យល់អុកស៊ីហ្សែន។
ជាមួយគ្នានេះលោក គួច ចំរើន បានបន្តអញ្ជើញចុះពិនិត្យមើលអគារដែលកំពុងសាងសង់ទុកសម្រាប់ព្យាបាលមួយកន្លែងទៀតជូនដល់អ្នកជំងឺដែលបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងសិក្សាក្នុងការសាងសង់កន្លែងសម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩។ ជាមួយគ្នានោះលោកអភិបាលខេត្ត ក៏បានមានប្រសាសន៍ណែនាំដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលប្រចាំការនៅក្នុងបន្ទប់ពិសោធន៍ធ្វើតេស្តរកមេរោគកូវីដ-១៩ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើតេស្តរកមេរោគ ហើយឱ្យមានប្រសិទ្ធភាពខ្ពស់ និងផ្ដល់ទំនុកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលបានធ្វើតេស្តរកមេរោគផ្សេងៗ ជាពិសេសមេរោគជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតក្នុងខេត្តព្រះសីហនុ៕
អត្ថបទ៖ កោះពស់
-
ព័ត៌មានជាតិ១៩ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ