ព័ត៌មានជាតិ
អភិបាលរងខេត្តរតនគិរីក្រើនរំលឹកពលរដ្ឋក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី១ រួច
ខេត្តរតនគិរី៖ អភិបាលរងខេត្តរតនគិរី ក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋដែលទទួលបានការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ដូសទី១ កុំជិះសេះលែងដៃ សូមបន្តការអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុវត្ត “៣កុំ ៣ការពារ” ឱ្យបានខ្ជួាប់ខ្ជួន និងត្រឹមត្រូវជាទីបំផុត បើទោះបីក្រោយពីបានចាក់វ៉ាក់សាំងរួចហើយក្តី ព្រោះនេះជាជម្រើសដ៏ចាំបាច់ និងត្រូវតែអនុវត្តគ្រប់ៗគ្នា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មិនឱ្យមានការឆ្លងរីករាលដាលក្នុងសហគមន៍បន្តទៀត។

លោក ញ៉ែម សំអឿន អភិបាលរងខេត្តរតនគិរី និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត បានមានប្រសាសន៍ នៅសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះថា យុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋក្នុងក្រុងបានលុងរយៈពេល៦ថ្ងៃមកនេះ បានចំនួន៥៣% ក្នុងចំនួនប្រជាពលរដ្ឋដែលនឹងត្រូវចាក់វ៉ាក់សាំងប្រមាណជិត២មុឺននាក់។ លោកបន្តថា បន្ទាប់ពីបញ្ចប់យុទ្ធនាការក្រុងបានលុងរដ្ឋបាលខេត្តនឹងបន្តចាក់ជូនប្រជាពលរដ្ឋតាមបណ្តាស្រុកនានាតាមផែនការដែលបានកំណត់បន្តទៀត ដើម្បីឆ្លើយតបនឹងផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងគ្រោងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យបាន១០លាននាក់នៅបំណាច់ឆ្នាំ២០២១នេះ។

ជាមួយគ្នានេះ លោក ញ៉ែម សំអឿន បានបន្តអំពាវនាវទៅដល់ប្រជាពលរដ្ឋក្នុងក្រុងបានលុង សូមអញ្ជើញមកទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីខ្លួនឯង គ្រួសារ និងសហគមន៍គ្មានជំងឺកូវីដ-១៩។ ម្យ៉ាងទៀតសូមអាជ្ញាធរមូលដ្ឋាន បន្តផ្សព្វផ្សាយអំពីវិធានការរបស់ក្រសួងសុខាភិបាល ពិសេសតាមមូលដ្ឋានចំពោះអ្នកមកពីក្រៅ ដើម្បីបានដឹង និងយកមកធ្វើតេស្ត និងធ្វើចត្តាឡីស័កបានទាន់ពេលវេលា។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ខេត្តរតនគិរី មាន អ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុប ចំនួន ៦៣៦នាក់ ព្យាបាល ជាសះស្បើយ សរុបចំនួន ៣៤៩នាក់ និងស្លាប់ ចំនួន ៤នាក់៕
អត្ថបទ៖ វុទ្ធឦសាន



-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


