ព័ត៌មានជាតិ
បញ្ជូនបុរសពីរនាក់ទៅតុលាការ ផឹកស្រាស្រវឹងបាញ់កាំភ្លើងកំញើញរាត្រី
អតីតមន្ត្រីផ្នែកបើកបរនៅក្នុងអង្គភាពប្រឆាំងអំពើពុករលួយ និងគូកនរបស់គាត់ម្នាក់ទៀត ដែលភ្លើតភ្លើនក្រោមឥទ្ធិពលថ្នាំញៀនស្រវឹង ហើយបានបាញ់កាំភ្លើងកំញើញរាត្រី ត្រូវបាននគរបាលព្រហ្មទ័ណ្ឌចាប់បញ្ជូនខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។
បុរសជនសង្ស័យទាំង២នាក់ម្នាក់ឈ្មោះ កែម គន្ធប័ននឺ អាយុ ៣១ ឆ្នាំ និងម្នាក់ទៀត ឈ្មោះ គីម សម្បត្តិ អាយុ ៣៦ ឆ្នាំ អ្នកទាំងពីររស់នៅរាជធានីភ្នំពេញ។

នគរបាលព្រហ្មណ្ឌកំរិតស្រាល នៅថ្ងៃទី ១៥ ខែកក្កដា បានសហការជាមួយប៉ូលិសប៉ុស្តិ៍ ឃាត់ខ្លួនបុរស២នាក់ នៅសណ្ឋាគារសេវិនដេ ស្ថិតនៅចំណុច ភូមិ៣សង្កាត់អូរឡាំពិកខណ្ឌបឹងកេងកងរាជធានីភ្នំពេញ និងចាប់យកវត្ថុតាងអាវុធខ្លីចំនួន០១ដើមពាក់ព័ន្ធបទល្មើសកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រើប្រាស់អាវុធដោយគ្នានការអនុញ្ញាត ព្រមទាំងខុសច្បាប់នូវសារធាតុញៀន។
ដំណើររឿងដំបូង កាលពីថ្ងៃទី១៤ខែកក្កដា នៅវេលាម៉ោងប្រហែល ១០៖៣០ យប់ ជនសង្ស័យ ៣ នាក់ ឈ្មោះ កែម គន្ធប័ននឺ គីម សម្បត្តិ និងឈ្មោះ ភុង វង្ស សុភាបណ្ឌិត បាននាំគ្នាជួបជុំផឹកស៊ី និងប្រើប្រាស់គ្រឿងញៀននៅកន្លែងកើតហេតុខាងលើ។

បន្ទាប់ពីជនសង្ស័យទាំងបីនាក់ស្រវឹងស្រាបៀរនិងប្រើប្រាស់គ្រឿងញៀនរួចជនសង្ស័យឈ្មោះកែមគន្ធប័ននឺបានយកអាវុធខ្លីរបស់ខ្លូនម៉ាកK៥៩ពណ៌ខ្មៅលាយទឹកមាសគ្មានលេខនិងបង់មួយមានគ្រាប់ចំនួន០៥គ្រាប់មកអាម៉េលេងហើយក៏ទុកចោលនៅលើតុភ្លាមនោះជនសង្ស័យឈ្មោះគីម សម្បត្តិ បានឃើញក៏បានយកអាវុធខ្លីនោះពីលើតុមកអាម៉េបញ្ចូលគ្រាប់រួចបាញ់ឡើងលើចំនួន០១គ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋរួចជនសង្ស័យនាំគ្នាជិះម៉ូតូគេចចេញពីកន្លែងកើតហេតុបាត់អស់។
បន្ទាប់មកសមត្ថកិច្ចស្រាវជ្រាវតាមចាប់ជនសង្ស័យបាន២នាក់និងកាំភ្លើងខ្លីបញ្ជូនមកតុលាការសម្រេចតាមច្បាប់៕
ដោយៈ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


