ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ប្រគល់ថវិកាចំនួន៥ម៉ឺនដុល្លារ ជូនដល់សមាគមមិត្តភាពវៀតណាម-កម្ពុជា រួមគ្នាប្រយុទ្ធប្រឆាំងនឹងកូវិដ១៩
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនមិត្តិភាពកម្ពុជា វៀតណាម បានប្រគល់ថវិកាចំនួន ៥ម៉ឺនដុល្លារ របស់សមាគមមិត្តភាពកម្ពុជា វៀតណាម ជូនដល់ លោក វ៉ូ ក្វាងម៉ិញ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា ដើម្បីបញ្ជូនទៅឲ្យសមាគមមិត្តភាពវៀតណាម កម្ពុជា នៅទីស្តីការក្រសួង នាព្រឹកថ្ងៃចន្ទ ១០កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។

លោកជំទាវក៏បាននាំនូវការសាកសួរទុក្ខ និងរំលែកនូវទុក្ខលំបាកពី ពីថ្នាក់ដឹកនាំគណបក្សប្រជាជន សម្តេចតេជោនាយករដ្ឋមាន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម នៅក្នុងគ្រាដ៏លំបាកនេះ តាមរយៈ ឯកឧត្តមអគ្គរដ្ឋទូតវៀតណាម និងបានរំលឹកពីអំណោយរបស់វៀតណាម តាមរយៈ ថ្នាក់ដឹកនាំកំពូលៗ និងសមាគមមិត្តភាពវៀតណាម កម្ពុជាដែលបានជួយកម្ពុជាក្នុងគ្រាមានគ្រោះនៃជម្ងឺកូវីដ១៩កន្លងមក។ ពេលនេះកម្ពុជាបានឃើញមិត្តវៀតណាមកំពុងមានការឆ្លងរាលដាល ទើបជួយចែលរំលែកជួយគ្នាទៅវិញទៅមកក្នុងនាមជាមិត្តជិតខាងល្អ។

ជាការឆ្លើតបត លោកឯកអគ្គរដ្ឋទូតក៏បានថ្លែងកោតសសើរ នូវចំណាត់ការដ៏មានប្រសិទ្ធិភាពដឹកនាំលើវិស័យសុខាភិបាលរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយកិតិបណ្ឌិតរបស់ សម្តេចតេជោ ទាំងយុទ្ធសាស្ត្រការពារ និងយុទ្ធសាស្ត្រចាក់វ៉ាក់សាំងមនុស្សពេញវ័យ រហូត ដល់យុវវ័យចន្លោះ ១២-១៧ឆ្នាំ ដែលនឹងត្រូវចាក់នាពេលខាងមុខនេះ ។ ឯកឧត្តម ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែជួយដល់ប្រទសវៀតណាមគ្រប់ដំណាក់កាល និងគ្រប់កាលៈទេសៈ ។ ជាពិសេស នៅព្រឹកនេះជំនួយរបស់កម្ពុជាបានទៅដល់ប្រទសវៀតណាមបានធ្វើពិធីប្រគល់ និងទទួល ចំណែកឯអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ត្រូវបានប្រគល់និងទទួលនៅស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាផងដែរ ។

លោកបន្តទៀតថា វៀតណាមគួររៀនសូត្របទពិសោធន៍ល្អៗពីកម្ពុជាក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ពីការឆ្លងរីករាលដាលនៃជំងឺកូវីដនៅក្នុងដំណាក់កាលដែលប្រទេសវៀតណាមកំពុងតែមានការផ្ទុះនូវការឆ្លងទ្រង់ទ្រាយធំ ជាពិសេសនៅទីក្រុងហូជីមិញ ។
ជាចុងក្រោយ លោកវ៉ូ ក្វាងម៉ិញ ក៏បាន ជម្រាបលា លោកជំទាវកិត្តិសង្គហបណ្ឌិតក្នុងពេលដែល លោកបានបញ្ចប់អណត្តិបេសសកម្មការទូតប្រចាំនៅកម្ពុជា នាឱកាសនោះផងដែរ ៕
អត្ថបទ ៖ វិមាន
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


