ព័ត៌មានជាតិ
ទូតវៀតណាមប្រចាំកម្ពុជា អរគុណកាកបាទក្រហមកម្ពុជា ដែលបានឧបត្ថម្ភថវិកា ជូនកាកបាទក្រហមវៀតណាម
ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណ ចំពោះកាកបាទក្រហមកម្ពុជា ដែលបានជួយឧបត្ថម្ភថវិកាសប្បុរសធម៌ ជូនកាកបាទក្រហមវៀតណាម ដើម្បីចូលរួមក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងប្រទេសវៀតណាម ដែលកំពុងមានការរាតត្បាតខ្លាំង។
ការថ្លែងអំណរគុណនេះ គ្រាដែលគណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បាននាំយកថវិកាចំនួន១០ម៉ឺនដុល្លារអាមេរិក ប្រគល់ជូនកាកបាទក្រហមវៀតណាម តាមរយៈស្ថានឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា។

លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានមានប្រសាសន៍នាឱកាសនោះ ដោយបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសូមចូលរួមសម្តែងនូវក្តីព្រួយបារម្ភជាមួយនឹង ប្រជាជនកាកបាទក្រហម ក៏ដូចជារដ្ឋាភិបាលនៃប្រទេសវៀតណាម ដែលកំពុងជួបប្រទះនឹងការឆ្លងរីករាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងប្រទេសវៀតណាម ជាពិសេសនៅក្នុងទីក្រុងហូជីមិញតែម្ដង។
ក្នុងឱកាសនោះដែរ កាកបាទក្រហមកម្ពុជា បានសម្តែងនូវការកោតសរសើរចំពោះបុគ្គលិក អ្នកស្ម័គ្រចិត្តនៃកាកបាទក្រហមវៀតណាម និងក្រុមគ្រូពេទ្យវៀតណាម ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការឆ្លើយតប ជួយសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺកូវីដ-១៩ នៅប្រទេសវៀតណាម និងសូមចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឲ្ឆាប់បានរលាយសាបសូន្យពីភពផែនដីយើងនេះ។

ជាការឆ្លើយតបឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជាលោក VU QUANG MINH ជំនួសមុខឲ្យកាកបាទក្រហមវៀតណាម រដ្ឋាភិបាល និងប្រជាជនវៀតណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកាកបាទក្រហមកម្ពុជា ដែលបានជួយឧបត្ថម្ភថវិកាសប្បុរសធម៌ ដែលនេះបានបង្ហាញពីចំណងមិត្តភាព សាមគ្គីភាព ក្តីស្រឡាញ់ និងជួយគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈ។
បន្ថែមពីលើនេះ លោកក៏បានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែជួយចែករំលែក ចំពោះប្រទេសដែលជួបការលំបាក ដូចជា៖ ប្រទេសឡាវ នេប៉ាល់ មីយ៉ានម៉ា និងប្រទេសវៀតណាមជាដើម ហើយស្ថិតក្នុងស្ថានភាពដែលទីក្រុងហូជីមិញ កំពុងឆ្លងរីករាលដាលនេះដែរ ប្រទស វៀតណាម សូមរៀនសូត្រពីកម្ពុជាអំពីយុទ្ធសាស្ត្រ និងវិធានការនានា ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩នេះផងដែរ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


