ព័ត៌មានជាតិ
លោក ឃឹម ហ្វីណង់ ៖ ពលរដ្ឋក្នុងស្រុកបន្ទាយស្រី ជិត៣ម៉ឺននាក់ នឹងត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ
លោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា ក្នុងស្រុកបន្ទាយស្រីទាំងមូល មានប្រជាពលរដ្ឋសរុបជិត៥ម៉ឺននាក់ តែប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដែលអាចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងអំឡុងពេលនេះ មានចំនួនជិត៣ម៉ឺននាក់។

លោក ឃឹម ហ្វីណង់ បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី២០ ខែកក្កដានេះថា គិតត្រឹមថ្ងៃនេះ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងស្រុកបន្ទាយស្រីបានចំនួនលើស១ម៉ឺននាក់ហើយ។ លោកថា ក្នុងស្រុកបន្ទាយស្រី មានប្រជាជនសរុបជិត៥ម៉ឺននាក់។ ប៉ុន្តែអ្នកដែលអាចចាក់វ៉ាក់សាំងបាន ក្នុងក្របខណ្ឌបច្ចុប្បន្ននេះ គឺយកអ្នកដែលមានអាយុលើសពី១៨ឆ្នាំឡើងទៅ មានសរុបចំនួន២៨០ ០១០នាក់។

លោកអភិបាលស្រុកបន្ទាយស្រី បានថ្លែងបញ្ជាក់ថា «គម្រោងរបស់យើង យើងគ្រោងប្រើពេលតែ២សប្ដាហ៍បញ្ចប់តែម្ដង តែដូចបងដឹងថា ការចាក់វ៉ាក់សាំងវាត្រូវមានដូសទី១ និងដូសទី២ អញ្ចឹងនៅពេលដែលយើងចប់២សប្ដាហ៍ យើងត្រូវរង់ចាំ១អាទិត្យ ដើម្បីចាក់អ្នកបន្ទាប់ ដោយសារតែឥឡូវនេះយើងធ្វើការរង់ចាំ គឺត្រូវចន្លោះពេល៣សប្ដាហ៍ ទើបអាចចាក់ដូសទី២បាន ចឹងការងារនេះយើងធ្វើរយៈពេល១៤ថ្ងៃ សម្រាក១អាទិត្យ ហើយធ្វើ១៤ថ្ងៃទៀត ជាការបញ្ចប់តែម្ដង»។

សូមជម្រាបថា យុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅក្នុងទូទាំងស្រុកបន្ទាយស្រី បានចាប់ផ្តើមពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ដោយមានការសហការ រវាងក្រុមការងារមកពីកងពលធំអន្តរាគមន៍លេខ២ ជាមួយរដ្ឋបាលស្រុកបន្ទាយស្រី។
លោក ឃឹម ហ្វីណង់ ជួសមុខឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកបន្ទាយស្រីទាំងមូល បានថ្លែងអំណរគុណ និងមានការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំខ្នះខ្នែងមិនគិតពីការនឿយហត់ ស្វែងរកវ៉ាក់សាំងការពារអាយុជីវិតពីជំងឺកូវីដ ជូនដល់ប្រជាពលរដ្ឋកម្ពុជា។

អភិបាលស្រុកបន្ទាយស្រី ក៏បានថ្លែងអំណរគុណដល់សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តសៀមរាប ដែលបានផ្តល់អាទិភាព ដល់ក្រុងស្រុកនៅក្នុងទីប្រជុំជន និងមានអ្នកទេសចរមកទស្សនាច្រើនទទួលបានការចាក់វ៉ាក់សាំងបានឆាប់រហ័ស ដែលនឹងជួយស្តារឡើងវិញនូវសេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាបឲ្យរឹតតែលឿនជាងមុន៕ (ដោយ)៖ ឃួន សុភ័ក្រ


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


