ព័ត៌មានជាតិ
ជំនាញពេទ្យសត្វចុះពិនិត្យជំងឺដុំពកលើស្បែកគោ ដែលជំនាញអះអាងថា នៅមិនទាន់មានថ្នាំព្យាបាលទេ
ពេទ្យសត្វ ខេត្តបន្ទាយមានជ័យ ចុះពិនិត្យសត្វគោនៅក្នុងស្រុកភ្នំស្រុក និងស្រុកក្រុងផ្សេងទៀត បានចេញ រោគសញ្ញាដុំពកលើស្បែកជុំវិញខ្លួន ដូចកមរមាស់មានរប៉េះរប៉ោះជិត២ខែមកហើយ នៅ ខេត្តបន្ទាយមានជ័យ នេះ កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។

លោក ហ៊ុយ ទូច ប្រធានការិយាល័យ ផលិតកម្ម និងបសុពេទ្យនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញព្រមទាំងភ្នាក់ងារពេទ្យសត្វភូមិ លោក យឹម សំណាង អភិបាលស្រុក ភ្នំស្រុក ព្រមទាំងមន្ត្រីអាជ្ញាធរភូភូម ឃុំ កងកម្លាំងបានចុះពិនិត្យជាក់ស្តែងដល់ក្រោលនៃផ្ទះប្រជាកសិករ មានគោកើតជំងឺដុំពកស្បែកជុំវិញខ្លួននៅឃុំភ្នំដី ស្រុកភ្នំស្រុក ។
លោក ហ៊ុយ ទូច បានឲ្យដឹងថា សត្វគោដែលឆ្លងជំងឺនេះ ភាគច្រើនឆ្លងតាមសត្វល្អិតដូចជា មូស រុយ ឫ ដង្កូវ ដែលមាននៅក្នុងក្រោលគោ និងតាមរយៈការនាំគោ ក្របី ដែលមានជំងឺពីតំបន់ផ្សេងៗ ។ ហើយក៏ អាចឆ្លងតាមរយៈការស៊ីចំណីនិងផឹកទឹករួមគ្នា ។ និងពីទឹកដោះ ការបង្កាត់ពូជ ការព្យាបាលមិនដូរម្ជុល រី ការប៉ះពាល់ផ្ទាល់ជាដើម។

លោកប្រធានពេទ្យសត្វខេត្តបានស្នើសុំ ក៏ដូចជាណែនាំប្រជាពលរដ្ឋ ឬកសិករម្ចាស់សត្វគោក្របីកើតជំងឺ ដុំពកលស្បែកនេះ គឺពុំទាន់មានថ្នាំព្យាបាលឲ្យជា ឬក៏គ្មានវ៉ាក់សាំងណាដែលមានប្រសិទ្ឋភាពសម្រាប់ ចាក់បង្ការ ការពារ នៅឡើយ ព្រោះជំងឺនេះកើតឡើងតាមរដូវកាល ។
លោកបន្ថែមថា ប៉ុន្តែចំពោះមុខបងប្អូនប្រជាកសិករអាចពិនិត្យតាមដានសុខភាពសត្វគោ ក្របី ជារៀងរាល់ថ្ងៃ ក្នុងអំឡុងពេលផ្ទុះជំងឺ ឫនៅក្នុងតំបន់ដែលមានហានិភ័យនៃជំងឺ។ ក្នុងនោះត្រូវធ្វើការលាងសំអាតធ្វើ អនាម័យសត្វ និងកន្លែងដែលវារស់នៅនិងរកចំណី។ ឬក៏ករណីមានសង្ស័យត្រូវរាយការណ៍ ជាបន្ទាន់ដល់ ភ្នាក់ងារបសុពេទ្យដែលនៅជិតបំផុត ឬតាមរយៈតាមលេខទូរសព្ទ័ 012952518 ដើម្បីទាក់ទង ឆ្លើយតប បន្ទាន់ ។ ប៉ុន្តែកសិករម្ចាស់សត្វគោនៅឃុំគោករមៀត ស្រុកថ្មពួក និងនៅឃុំសឹង្ហ ស្រុកអូរជ្រៅ បានប្រាប់ថាជំងឺសើស្បែកដុំ ឬពងលើស្បែកសត្វគោក្របីដែលផ្ទុះឡើង២ខែមកនេះ គឺឆ្លងពីសត្វគោនៅប្រទេសថៃ ហើយជំងឺនេះបានឆ្លងពីគោពូជឥណ្ឌាទេ៕
អត្ថបទ ៖ វ៉ាន់ ណាង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


