Connect with us

ព័ត៌មានជាតិ

គំរូល្អ ! កសិករម្នាក់​​​បរិច្ចាគ​​ត្រីរាជ​​ ៥​​ក្បាល​​ ​​ប្រលែង​ចូល​ជម្រក​ធម្មជាតិ​វិញ​

បានផុស

នៅ

ត្រី​រាជ​ចំនួន​៥​ក្បាល​​ត្រូវ​បាន​កសិករ​បរិច្ចាគ​​​ និង​​ប្រលែង​ចូល​ទៅ​ក្នុង​បឹង​ធម្មជាតិ​វិញ​។ ​នេះ​បើ​តាម​ទំព័រ​ហ្វេសបុក​​ផ្លូវការ Wonders of the Mekong​។​ ​​ត្រី​រាជទាំង​ ៥​ក្បាល​​នេះ​​​គឺ​បាន​ទទួល​​កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ​តាម​រយៈ​គម្រោង​អច្ឆរិយភាព​នៃ​ទន្លេមេគង្គ ក្នុង​ភាព​ជា​ដៃ​គូ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជល​ផល​ទឹកសាប និង​នាយកដ្ឋាន​អភិវឌ្ឍវារីវប្បកម្ម​នៃ​រដ្ឋបាលជលផល។

លោក ថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប បានទទួលព័ត៌មានត្រីរាជពីគ្រួសាររស់នៅស្គន់ ស្រុកព្រៃឈរ ខេត្តកំពង់ចាម កំពុង​ស្វែង​រក​មធ្យោបាយ និង​អ្នកជំនាញ​ដើម្បីជួយពួកគាត់ព្រលែងត្រីរាជចូលទៅក្នុងជម្រកធម្មជាតិវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កូនត្រីរាជទាំង៥ក្បាលដែលទទួលបានពីការបរិច្ចាកដោយកសិករមានប្រវែងចន្លោះពី១៤៧ ទៅ ១៦៨សង់ទីម៉ែត្រក្នុងមួយក្បាល និងមានទំងន់ពី៤៥ ទៅ៦០គីឡូក្រាមក្នុងមួយក្បាល។ ​គ្រួសារ​កសិករចិញ្ចឹមត្រីជាច្រើនប្រភេទសម្រាប់ទុកបរិភោគ និងសម្រាប់លក់។ ក្រៅពីរបរចិញ្ចឹមត្រី សមាជិកក្នុងគ្រួសាររបស់គាត់ក៏ប្រកបរបរធ្វើម្ហូបសម្រាប់ពិធីបុណ្យទាន ឬមង្គលការ​តាម​តំបន់​នានា​នៃ​ប្រទេសកម្ពុជា។ កសិករបានរៀបរាប់ប្រាប់លោក ផាណារ៉ា ពីរឿងរ៉ាវដែលគាត់បានជួបប្រទះ និង​ចិញ្ចឹមកូនត្រីរាជ ដូចដំណាលថា៖ កាលពី១៣ឆ្នាំមុន គ្រួសារ​កសិករ​បាន​ទិញ​កូន​ត្រី​ពី​អ្នក​នេសាទ​យក​មកចិញ្ចឹមក្នុងស្រះ។

នៅពេលត្រីធំល្មមតម្រូវការទីផ្សារ កសិករនឹងចាប់ត្រីទាំងអស់ពីក្នុងស្រះយកទៅលក់ ឬទុក​ខ្លះ​សម្រាប់​ធ្វើ​ម្ហូបការបុណ្យតាមតែគេកម៉្មង់។ មានថ្ងៃមួយ ដល់​រដូវកាល​ទិញ​កូន​ត្រី​ប្រាធំ​យក​មក​ដាក់​ចិញ្ចឹម ក្រុមគ្រួសាររបស់គាត់សំគាល់ឃើញកូនត្រីចំនួន៧ក្បាលគឺមានរូបរាងធំជាងគេ។ អ្នក​នេសាទ​ប្រាប់​គ្រួសារកសិករថា ប្រហែល​ជា​ត្រីរាជ ប៉ុន្តែ​ពួក​គាត់​ម្នាក់​ៗគឺ​មិន​ច្បាស់ដូចគ្នា។ អ្នក​នេសាទ​ក៏​ប្រាប់កសិករ​ឱ្យ​យកទៅចិញ្ចឹមសាកមើលសិនទៅ ប្រហែល​ជា​វា​ជា​ត្រី​នាំ​សំណាង​មក​ដល់​គ្រួសារកសិករ។

ស្របតាមយោបល់អ្នកនេសាទ គ្រួសារកសិករក៏បានទិញ និងយកកូនត្រីទាំងអស់ពីអ្នកនេសាទ មកចិញ្ចឹមក្នុងស្រះ ដោយ​សន្មត​ជាកូនត្រីប្រាធំ ។ កសិករតែងផ្តល់ចំណីដែលផ្សំចេញពីផ្ទះបាយ លាយជាមួយចំណីគ្រាប់។ តាមការសង្កេតពីមួយថ្ងៃទៅមួយថ្ងៃ កូនត្រីដែលអ្នកនេសាទប្រាប់ថា អាចជាត្រីរាជ បានលូតលាស់មានខ្លួនធំចម្លែកខុសពីត្រីប្រា។

គ្រួសារកសិករមានស្រះចិញ្ចឹមត្រីចំនួន៣ ស្រះនីមួយៗមានប្រវែង១៥ម៉ែត្រ គុណនឹង២០ម៉ែត្រ។ ក្រោយ​ពេល​ប្រមូលផលត្រីប្រាធំម្តងៗ កសិករ​តែ​ចាប់​ផ្ទេរ​កូន​ត្រីរាជ​ពី​ស្រះ​មួយ​ទៅ​ស្រះ​មួយ​ ដើម្បី​រៀប​ចំ​ស្រះអោយស្អាត មុនពេលដាក់កូនត្រីចិញ្ចឹមសាជាថ្មី។ ជាអកុសល កាលពីប៉ុន្មានឆ្នាំកន្លងទៅ កូន​ត្រីរាជចំនួន២ក្បាលបានស្លាប់ ក្រោយ​ពេលគ្រួសារកសិករសំអាតស្រះ បាចកំបោរ និង​បញ្ចូល​ទឹក​ដើម្បី​ដាក់​កូន​ត្រី​ចិញ្ចឹមថ្មី។

គ្រួសារកសិករ ពិតជាសោកស្តាយខ្លាំងណាស់ចំពោះការស្លាប់របស់កូនត្រីរាជទាំង២ក្បាលនេះ ដូច​នេះ គ្រួសារកសិករបានជីកដីក្បែរស្រះ ហើយកប់សពត្រីរាជទាំងពីរក្បាលនោះ និង​សូម​បួង​សួង​សុំសេចក្តីសុខសប្បាយ។កាល​ពីឆ្នាំ២០២០ គ្រួសារកសិករ​មាន​បំណង​ចង់​ប្រលែង​កូន​ត្រីរាជ​ទាំង​៥ក្បាល​ដែល​នៅ​សល់​ក្នុងស្រះ ទៅក្នុងទន្លេមេគង្គវិញ ប៉ុន្តែពួកគាត់​មិន​ដឹងថា​គួរយក​ទៅ​ប្រលែង​ដោយ​វិធីណា ឬក៏ទំនាក់ទំនងទៅមន្ត្រីជំនាញឯណា ដើម្បីជួយពួកគាត់ព្រលែងត្រីរាជទាំងអស់នេះ ទើបកសិកររក្សាទុកចិញ្ចឹមថែទាំបន្តទៀត។

នៅដើមខែមិថុនាឆ្នាំ២០២១ មានគេមកប្រាប់គ្រួសារកសិករពីគម្រោងអភិរក្សត្រី នៃគម្រោង​អច្ឆរិយភាព​នៃទន្លេមេគង្គ និងមន្ត្រីរដ្ឋបាលជលផលអាចជួយគាត់​យកត្រីនេះទៅប្រលែង​ក្នុង​ធម្មជាតិវិញ។ ក្រោយពេលទទួលដំណឹងនេះ ក្រុមគ្រួសារកសិករក៏បានទំនាក់ទំនងមកលោក ផាណារ៉ា ដើម្បីជួយសម្រេចបំណងព្រលែងត្រីរាជទៅកាន់ជម្រកធម្មជាតិវិញ។

មុនពេលចាប់ត្រីរាជគ្រួសារកសិករបានអុចធូបបន់ស្រន់សុំសេចក្តីសុខដល់កូនត្រីរាជដែលផ្លាស់

ចេញទៅនៅទីកន្លែងថ្មី និងក្រុមគ្រួសាររបស់គាត់។ បន្ទាប់ពីបន់ស្រន់ ទើបលោក ផាណារ៉ា និង​អ្នក​ភូមិ​បាន​ចុះ​ចាប់​កូនត្រីរាជទាំង៥ក្បាលពីស្រះកសិករ ​។ដើម្បី​ដឹក​ជញ្ជូន​កូនត្រីរាជ​រស់​ទាំង​៥ក្បាល​នេះ ​លោក ផាន់ណារ៉ា ប្រើរថយន្តទ្រុងចំហក្រោយចំណុះ២,៥តោន ក្រាល​តង់​កៅស៊ូ ដាក់​ទឹក​ បំពាក់​ឧបករណ៍​ខ្យល់អុកស៊ីសែន ពាក់​ស្លាកសំគាល់ត្រីនីមួយៗ និង​ធ្វើ​ដំណើរ​ដោយ​ប្រុង​ប្រយ័ត្ន​ទៅ​ស្ថានីយ៍​ថែ​បំប៉នកូនត្រីអោយបានលឿនតាមដែលអាចធ្វើទៅបាន។

ក្រោយពេលទទួលបានកូនត្រីរាជ គម្រោងមានផែនការចិញ្ចឹម និងថែបំប៉នកូនត្រីរាជទាំង​៥ក្បាល​នេះ​សិន នៅក្នុងស្រះពិសោធន៍នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ និងស្រាវជ្រាវវារីវប្បកម្មទឹកសាប ស្ថិត​នៅ​ភូមិបាទី ស្រុកពាមរក៍ ខេត្តព្រៃវែង ដើម្បីរៀនសូត្រពីប្រភេទត្រីកម្រនេះ។ នៅពេលដែលកូនត្រីនេះលូតលាស់បានល្អ គម្រោងនឹងប្រលែងពួកវា​ទៅ​ជម្រក​ធម្មជាតិ​របស់​ពួក​វា​វិញ៕

ប្រភព៖ Wonders of the Mekong​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

អ៊ីស្រាអែល​ដាក់​បន្ថែម​ឈ្មោះ​មេ​ដឹក​នាំ​ហាម៉ាស​៤នាក់​ទៀតក្នុង​បញ្ជី​ត្រូវ​ធ្វើ​ឃាត

ព័ត៌មានជាតិ៥ នាទីutes មុន

ភ្ញៀវទេសចរបន្តមកលេងកម្សាន្តនៅសហគមន៍អេកូទេសចរកោះទ្រង់ ទោះបីជារដូវវស្សា

ព័ត៌មានជាតិ៨ នាទីutes មុន

មកដឹងពីសេវាព្យាបាលនៅតាមមន្ទីរពេទ្យថ្នាក់ជាតិ ទាំង១២ ក្នុងរាជធានីភ្នំពេញ ដែលជាដៃគូ ប.ស.ស.

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

អ៊ីស្រាអែល បាញ់សម្លាប់ពលរដ្ឋប៉ាឡេស្ទីនច្រើននាក់ទៀត ពេលរង់ចាំយកជំនួយ នៅ ហ្គាហ្សា

ព័ត៌មានជាតិ១១ នាទីutes មុន

យោធភូមិភាគទី៣ បើកវគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញឱ្យក្របខណ្ឌកងទ័ពជើងគោក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

យោធាថៃម្នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅខេត្ត Pattani 

សន្តិសុខសង្គម២២ ម៉ោង មុន

ជាថ្មីម្ដងទៀត គ្រូបារមីស្នងរូប ៧ ភាសា ចុះកិច្ចសន្យាបញ្ឈប់សកម្មភាពប៉ះពាល់ តម្លៃព្រះពុទ្ធសាសនា និងសង្គម

សន្តិសុខសង្គម៤ ម៉ោង មុន

តុលាការសម្រេចឃុំខ្លួនលោក ហង្ស សំណាង និងបក្ខពួកដាក់ពន្ធនាគារពីបទ ធ្វើឲ្យខូចទឹកចិត្តកងទ័ព

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

បុរសជនជាតិឥណ្ឌារត់ពន្ធពស់វែក ៤៧ក្បាលក្នុងវ៉ាលី ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន Mumbai

សេចក្ដីជូនដំណឹង២៤ ម៉ោង មុន

ធនាគារ វីង និងធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី សហការជំរុញកំណើនសេវាហិរញ្ញវត្ថុរវាងកម្ពុជា និងសិង្ហបុរី

Sokha Hotels

ព័ត៌មានពេញនិយម