សន្តិសុខសង្គម
ខ្យល់កន្ត្រាក់ បណ្ដាលឱ្យដើមជ្រៃក្រឹមមួយដើម រលំសង្កត់រ៉ឺម៉កកាហ្វេ និងកង់បីឥណ្ឌារងការខូចខាត
ភ្នំពេញ ៖ នាល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ មានភ្លៀងរលឹមស្រិចៗ លាយឡំនឹងខ្យល់កន្ត្រាក់បណ្ដាលឱ្យដើមជ្រៃក្រឹមមួយដើមយ៉ាងធំបាក់សង្កត់លើរ៉ឺម៉កលក់កាហ្វេ នឹងកង់បីឥណ្ឌា ធ្វើឱ្យភ្ញៀវផ្អើលរត់ព្រាត នៅតាមបណ្តោយផ្លូវលេខ ៥៥ ស្ថិតក្នុងសង្កាត់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមប្រភពពីពលរដ្ឋបានអោយដឹងថា មុនកើតហេតុ មានខ្យល់កន្រ្តាក់បោកបក់ខ្លាំងមែនទែន ស្របពេលនោះ អ្នកឃើញហេតុការណ៍បានចេញមកខាងមុខផ្ទះ ស្រាប់តែបានឃើញដើមជ្រៃក្រឹម មួយដើមយ៉ាងធំ បានទ្រេតមកបន្តិចម្តងៗ ទៅសង្កត់លើរ៉ឺម៉កលក់កាហ្វេ នឹង កង់បីឥណ្ឌា កំពុងចតកៀនផ្លូវ រងការខូចខាត តែសំណាងល្អមិនបង្កឱ្យភ្ញៀវកំពុងអង្គុយផឹកកាហ្វេក្រោមដើមឈើនោះ រងរបួសនោះឡើយ។ ភ្លាមៗ ម្ចាស់កង់បីឥណ្ឌា នឹង ម្ចាស់រ៉ឺម៉កកាហ្វេ បាននាំគ្នាអូសយកចេញពីកន្លែងកើតហេតុ ដើម្បីយកជួសជុលខ្លួនឯង។

ក្រោយបាក់ដើមឈើខាងលើនេះ កម្លាំងជំនាញ បានធ្វើការកាត់លះមែកយកចេញពីលើ ដែលបាក់រលំនេះ កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋធ្វើដំណើរ៕
អត្ថបទ ៖ រដ្ឋា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


