នយោបាយ
ពលរដ្ឋស្រុកកែវសីមា ទទួលបានការព្យាបាលជំងឺឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី
នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ប្រជាពលរដ្ឋភូមិអូរច្រា ឃុំស្រែព្រះ ស្រុកកែវសីមា ដែលនៅឆ្ងាយពីតំបន់ទីប្រជុំជន ហើយភាគច្រើនជាជនជាតិដើមភាគតិច បានទទួលការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ដោយមានកិច្ចសហការជាមួយគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី។

លោកស្រី វីន សុីធួន អភិបាលរងខេត្តមណ្ឌលគិរី បានលើកឡើងថា ក្រៅពីវិស័យផ្សេងៗដែលបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងខេត្ត វិស័យសុខាភិបាលជាវិស័យមួយដែលកំពុងបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋយ៉ាងសកម្ម ចាប់ពីតំបន់ប្រជុំជនរហូតដល់តំបន់ជនបទដាច់ស្រយាល។
លោកស្រី ថា នេះបានឆ្លុះបញ្ចាំងឱ្យឃើញថា ការវិវត្តជាជំហ៊ាននៃវឌ្ឍនភាពឈរលើប្រតិបត្តិការយ៉ាងសកម្មរបស់វិស័យសុខាភិបាល ក្នុងការថែទាំសុខភាពជូនប្រជាពលរដ្ឋ ដែលនាំមកនូវសូចនាករសុខភាពជាច្រើន ត្រូវបានកែលម្អ ពិសេស អត្រាមរណៈភាព មាតា ទារក និងកុមារ ត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់។

លោកស្រីអភិបាលេងខេត្ត បន្តថា ហេដ្ឋារចនាសម្ព័ន្ឋពាក់ព័ន្ធវិស័យសុខាភិបាល ត្រូវបានកែលម្អពង្រីក និងលើកកម្ពស់ជាប្រចាំ លើការផ្តល់សេវាសុខាភិបាលតាមប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ដែលរួមមានសេវាសម្ភព សេវាសង្គ្រោះបន្ទាន់ សេវាថែទាំទារក កុមារ ក៏ដូចជាសេវាអន្តរាគមន៍សុខភាពសាធារណៈ ផ្សេងៗទៀតឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងត្រូវបានជំរុញឱ្យកាន់តែខិតជិតដល់មូលដ្ឋានក្នុងការបំពេញនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមជនបទ។

បើតាមលោកស្រីអភិបាលរង វឌ្ឍនភាពនៃការពង្រីកមូលដ្ឋានសុខាភិបាល និងសេវាគ្របដណ្តប់សុខភាពផ្សេងទៀតនេះ គឺជាចំណែកមួយយ៉ាងសំខាន់ក្នុងការចូលរួមកាត់បន្ថយអត្រាមរណៈភាពមាតា និងទារក ជំងឺអេដស៍ ជំងឺរបេង ជំងឺគ្រុនចាញ់ ព្រមជាមួយការកើនឡើងនៃអាយុកាលរំពឹងទុករបស់ប្រជាពលរដ្ឋ។

លោកវេជ្ជបណ្ឌិត ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តមណ្ឌលគិរី បានលើកឡើងថា ដោយមានការគិតគូរ និងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំដឹកនាំខេត្ត ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងមណ្ឌលថែទាំសុខភាពកុមារចេនឡា បានចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋ។
លោក បន្តថា សកម្មភាពរបស់ក្រុមគ្រូពេទ្យដែលបានចុះផ្ទាល់រយៈពេលពេញមួយថ្ងៃ ដោយពិនិត្យសុខភាពទូទៅដូចជា ពិនិត្យផ្ទៃពោះ ពិនិត្យភ្នែក ពិនិត្យសុខភាព មាត់-ធ្មេញ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វ័យទាំងអស់៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


