ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បាញ់សម្លាប់ពលរដ្ឋប៉ាឡេស្ទីនច្រើននាក់ទៀត ពេលរង់ចាំយកជំនួយ នៅ ហ្គាហ្សា
ក្រុមហាម៉ាសអះអាងថា កងទ័ពអ៊ីស្រាអែល បានបើកការបាញ់ប្រហារទៀតហើយលើពលរដ្ឋប៉ាឡេស្ទីន ដែលកំពុងរង់ចាំយកជំនួយនៅតំបន់ហ្គាហ្សា ដោយបណ្តាលឲ្យមានមនុស្សស្លាប់២៧នាក់ និង៩០នាក់ទៀតរងរបួស។ នេះបើតាមការចុះផ្សាយរបស់ BBC នៅថ្ងៃអង្គារទី៣ខែមិថុនាឆ្នាំ២០២៥។

នាយកមន្ទីរពេទ្យមួយបានឲ្យដឹងថា ពលរដ្ឋប៉ាឡេស្ទីនត្រូវគ្រាប់កាំភ្លើងពេលរង់ចាំទទួលស្បៀង នៅក្បែរកន្លែងចែកជំនួយក្នុងទីក្រុង Rafah ខណៈអ្នករបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ Nasser ក្នុងតំបន់ Khan Younis។
ទោះបីជាយ៉ាងណាក៏ដោយ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗថា ខ្លួនឃើញមានជនសង្ស័យនៅក្បែរទីតាំងចែកជំនួយនោះ។ តាមការអះអាងពី IDF, ដំបូងខ្លួនគ្រាន់តែបាញ់ព្រមានទេ ប៉ុន្តែដោយសារជនសង្ស័យមិនព្រមប្រគល់ខ្លួន ក៏សម្រេចចិត្តបាញ់កៀកជនសង្ស័យមួយចំនួនដែលរត់សំដៅមកកងទ័ពតែម្តងទៅ។

នេះគឺជាសោកនាដកម្មថ្មីទៀតដែលកើតលើពលរដ្ឋប៉ាឡេស្ទីនខណៈរង់ចាំយកជំនួយ បន្ទាប់ពីកាលពីថ្ងៃអាទិត្យ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស ក៏រាយការណ៍ដែរ មនុស្ស៣១នាក់ ត្រូវបានសម្លាប់និងជាង១៧០នាក់ទៀត រងរបួសនៅជិតកន្លែងចែកចាយស្បៀងក្នុងទីក្រុង Rafah នេះ។
ជុំវិញហេតុការណ៍នោះដែរ ប្រមុខអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យមានការស៊ើបអង្កេតជាបន្ទាន់ ដោយលោក Antonio Guterres បានថ្កោលទោសនិងចេញសេចក្តីថ្លែងការណ៍នៅថ្ងៃអង្គារ «ខ្ញុំតក់ស្លុតចំពោះរបាយការណ៍អំពីការស្លាប់និងរបួសពលរដ្ឋប៉ាឡស្ទីនខណៈពេលស្វែងរកជំនួយនៅហ្គាហ្សា កាលពីម្សិលមិញ។ វាមិនអាចទទួលយកបានទេដែលពលរដ្ឋប៉ាឡេស្ទីន ត្រូវប្រថុយជីវិតដើម្បីតែអាហារ។ ដូច្នេះខ្ញុំសូមអំពាវនាវឲ្យបើកការស៊ើបអង្កេតជាបន្ទាន់និងឯករាជ្យលើព្រឹត្តិការណ៍នោះ ហើយឲ្យអ្នកប្រព្រឹត្តិមកទទួលខុសត្រូវចំពោះមុខច្បាប់»។

សូមជម្រាបជាថ្មី មនុស្សជិត ៤ ០០០នាក់ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សាក្នុងរយៈពេល ១០សប្តាហ៍កន្លងមកនេះ ខណៈ UN និយាយថា មនុស្ស ៦០ម៉ឺននាក់ផ្សេងទៀតត្រូវបានផ្លាស់ទីលំនៅសាជាថ្មី ដោយប្រតិបត្តិការជើងគោកនិងបញ្ជាជម្លៀសរបស់អ៊ីស្រាអែល។
ទន្ទឹមនោះរបាយការណ៍របស់អង្គការ IPC គាំទ្រដោយ UN ព្រមានថា មនុស្សប្រហែល ៥០ម៉ឺននាក់នឹងប្រឈមមុខជាមួយភាពអត់ឃ្លានក្នុងកម្រិតដ៏មហន្តរាយ នាប៉ុន្មានខែខាងមុខនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រមុខ UN អំពាវនាវឲ្យស៊ើបអង្កេតជាបន្ទាន់ លើហេតុការណ៍បាញ់ពលរដ្ឋប៉ាឡេស្ទីន នៅជិតកន្លែងចែកស្បៀង

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ