ជីវិតកម្សាន្ដ
សមាគមសិល្បករខ្មែរ បង្ហាញការគាំទ្រចំណាត់ការរាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាព្រំដែនជាមួយថៃ
សមាគមសិល្បករខ្មែរចេញញត្តិគាំទ្រយ៉ាងពេញទំហឹងលើចំណាត់ការដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលើបញ្ហាព្រំដែនជាមួយនឹងថៃ។


នៅក្នុងញត្តិគាំទ្ររបស់សមាគមសិល្បករខ្មែរនាថ្ងៃទី ០៣ ខែមិថុនានេះ បានឱ្យដឹងថា សមាជិកសមាជិកានៃសមាគមសិល្បករខ្មែរ សូមគាំទ្រយ៉ាងពេញទំហឹងលើចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លើបញ្ហាព្រំដែនជាមួយនឹងថៃ ក្រោយហេតុការណ៍វាយប្រហារដោយប្រដាប់អាវុធនៅតំបន់មុំបីក្នុងទឹកដីកម្ពុជា និងសូមគាំទ្រចំពោះជំហរច្បាស់លាស់ និងម៉ឺងម៉ាត់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកានាំយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូចប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីពន្លត់និងបញ្ចប់បញ្ហានេះ។
នៅក្នុងសញត្តិដដែលបានបន្តថា សមាគមពិតជាមើលឃើញយ៉ាងជាក់ច្បាស់នូវកិច្ចខិតខំប្រឹង ប្រែងយ៉ាងមោះមុតប្រកបដោយភាពចាស់ទុំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារឱ្យបានដាច់ខាតនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយប្រើយន្តការការទូត ការចរចា យន្តការតំបន់ អង្គការសហប្រជាជាតិ តុលាការអន្តរជាតិ និងការប្រើប្រាស់សិទ្ធិស្វ័យការពារខ្លួន។
ជាមួយគ្នានេះ សមាគមសិល្បករខ្មែរ ក៏បង្ហាញការគាំទ្រទាំងស្រុងនូវប្រសាសន៍របស់សម្តេចធិបតី ដែលបានគូសបញ្ជាក់យ៉ាងច្បាស់ថា “បើទោះបីកម្ពុជាប្តេជ្ញាដោះស្រាយបញ្ហាព្រំដែនតាមបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជានៅតែបន្តរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនតាមគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធក្នុងករណីមានការឈ្លានពានទឹកដីកម្ពុជាដោយប្រើប្រាស់កម្លាំងកងទ័ព”។
មួយវិញទៀត សមាគមសិល្បករខ្មែរ ក៏បង្ហាញការគោរពយ៉ាងជ្រាលជ្រៅចំពោះប្រសាសន៍ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងនាមអតីតនាយករដ្ឋមន្ត្រីដ៏អង់អាចក្លាហានឈ្លាសវៃ ដែលបានផ្តល់អនុសាសន៍ជូនរាជរដ្ឋាភិបាលក្នុងការត្រៀមទាំងយន្តការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងនៅតែបន្តនាំបញ្ហានេះទៅតុលាការយុត្តិធម៌អន្តរជាតិ ទោះបីជាភាគីថៃពុំយល់ព្រមក៏ដោយ។
នេះជាចំណាត់ការនិងអនុសាសន៍ប្រកបដោយភាពចាស់ទុំ និងមុតស្រួចបំផុតរបស់ថ្នាក់ដឹកនាំជាតិកម្ពុជា ទាំងការដឹកនាំប្រទេសទាំងខាងនយោបាយការទូត និងយោធាដែលធ្វើឱ្យពលរដ្ឋរស់នៅប្រកបដោយភាពកក់ក្តៅបំផុត។ សមាគមសិល្បករខ្មែរបន្ថែមថា “ជាថ្មីម្តងទៀតយើងខ្ញុំទាំងអស់គ្នាសូមប្រកាសថ្កោល ទោសចំពោះសកម្មភាពវាយប្រហារដោយកងទ័ពថៃមកលើកងទ័ពកម្ពុជានៅតំបន់មុំបីក្នុងទឹកដី កម្ពុជា កាលពីព្រឹកថ្ងៃទី២៨ ខែឧសភាកន្លងទៅនេះនិងសូមប្រកាសគាំទ្រទាំងស្រុងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា”៕ អត្ថបទ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


