ព័ត៌មានជាតិ
បុរសម្នាក់ ត្រូវនគរបាលស្រុកវ៉ារិន ចាប់ខ្លួនករណីបង្កហិង្សារួចរំលោភស្ត្រីវ័យចំណាស់
សៀមរាប ៖ បុរសល្មោភកាមម្នាក់ ប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃរួចចាប់រំលោភស្ត្រីវ័យចំណាស់ បានសម្រេចរួចគេចខ្លួន ត្រូវកម្លាំងនគរបាលជំនាញនៃស្រុកវ៉ារិន ឃាត់ខ្លួន។
ហេតុការណ៍នេះ បានកើតឡើងនៅកាលវេលាម៉ោង២៣និង០០នាទីនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចបន្ទប់ដេករបស់ជនរងគ្រោះស្ថិតនៅភូមិ អូរ ឃុំស្វាយស ស្រុក វ៉ារិន ខេត្តសៀមរាប។
សមត្ថកិច្ចស្រុកវ៉ារិន បានឲ្យដឹងថា ករណីប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃរួចចាប់រំលោភស្ត្រីវ័យចំណាស់ នេះបង្កឡើងដោយជនសង្ស័យឈ្មោះរ័ត្ន ជុំ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិអូរ ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប មកលើជនរងគ្រោះឈ្មោះ ត អ.ន អាយុ៥២ ឆ្នាំ មានទីលំនៅឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប។
សមត្ថកិច្ចបន្តថា នៅយប់ថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២១ជនរងគ្រោះកំពុងដេកលង់លក់តែម្នាក់ ស្រាប់តែ សង្ស័យរុញទ្វារផ្ទះក្រោយជនរងគ្រោះ(ទ្វារគ្មានគន្លឹះ)ចូលដល់កន្លែងដេករបស់ជនរងគ្រោះ ហើយជនសង្ស័យ យកដៃចាប់សង្កត់ទ្រូងជនរងគ្រោះនិងដេកសង្កត់ពីលើ ពេលជនរងគ្រោះភ្ញាក់ដឹងខ្លួន ស្រែកថាជួយផងៗ ស្រាប់តែជនសង្ស័យយកដៃទាំងពីរច្របាក់ករជនរងគ្រោះរហូតមានរបួសមុតរយះផ្នែកករ និងយកដៃខាងស្តាំរបស់ខ្លួនទះមុខជនរងគ្រោះចំនួន២ដៃ ហើយយកដៃស្តាំរបស់ខ្លួនសម្រាតសំពត់របស់ជនរងគ្រោះចុះក្រោមផុតជើងហើយបានធ្វើការរំលោភសេពសន្ថវៈរហូតបានសម្រេច ហើយនិយាយខ្សឹបដាក់ត្រចៀកជនរងគ្រោះថាដេកទៅកុំនិយាយប្រាប់គេ ហើយក្រោកដើរចេញត្រឡប់មកផ្ទះវិញ។ចំណែកជនរងគ្រោះក្រោកដើរចេញពីកន្លែងកើតហេតុ ទៅផ្ទះបងស្រីជីដូនមួយ និយាយប្រាប់រឿងរ៉ាវ ហើយត្រូវអ្នកនៅទីនោះជូនមកសម្រាកព្យាបាលនៅមណ្ឌលសុខភាព។
សមត្ថកិច្ចបន្ថែមថា ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើកម្លាំងជំនាញសហការណ៍កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយស ចុះទៅកន្លែងកើតហេតុ ធ្វើការស្រាវជាវ រហូតកំណត់មុខសញ្ញាប្រព្រឹត្ត និងនាំខ្លួនជនសង្ស័យខាងលើមកធ្វើការសាកសួរ ហើយជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពដូចអង្គហេតុខាងលើពិតប្រាកដមែន។
នៅថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១នេះ កម្លាំងនគរបាលជំនាញនៃស្រុកវ៉ារិន បានបញ្ជូនសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យមកកាន់ការិយាល័យជំនាញដើម្បីចាត់ការបន្ត៕
ដោយ ៖ កុសល
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


