ព័ត៌មានជាតិ
ពលករខ្មែរម្នាក់ចេញពីប្រទេសថៃ អាការៈហត់ខ្លាំងមកដល់ប៉ុស្តិ៍ត្រួតពិនិត្យដេកស្លាប់ភ្លាមៗ
បន្ទាយមានជ័យ៖ ពលករខ្មែរពីរនាក់ប្តីប្រពន្ធ បានឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា តាមច្រកអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ហើយបុរសជាប្តីបានស្លាប់នៅកន្លែងត្រួតពិនិត្យពលករ ដោយសារជំងឺកូវីដ១៩ នៅវេលាម៉ោង ៩ និង១០នាទីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២១។
បើតាមអាជ្ញាធរ ពលករទាំងពីរនាក់ប្តីប្រពន្ធ ធ្វើការនៅខេត្តផាធុមថានីប្រទេសថៃរយះពេល២ឆ្នាំមកហើយ។

ជនរងគ្រោះឈ្មោះ សៀន ខុម ភេទប្រុស អាយុ៥២ឆ្នាំ (ពិការជើងទាំងសងខាង និងគោមខ្នង) រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចំណែកប្រពន្ធឈ្មោះ យិន រ៉ាន់ អាយុ៥៦ឆ្នាំ ភេទស្រី រស់នៅភូមិឃុំជាមួយគ្នា។

បើតាមរបាយការណ៍ពីអាជ្ញាធរ បុរសជាប្តីមានអាការ:ហត់ខ្លាំង ទើបបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងក្រុមការងារចម្រុះច្រកអូរបីជាន់។ ក្រុមគ្រូពេទ្យបានយកសំណាកធ្វើតេស្តរហ័ស គឺមានវិជ្ជមានទាំង២នាក់ប្តីប្រពន្ធ។ សពត្រូវបានរថយន្តពេទ្យដឹកយកទៅភ្នំបាក់ ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យដើម្បីបូជា៕
អត្ថបទ៖ ពៅ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


