Connect with us

ព័ត៌មានជាតិ

គណៈកម្មការទី៧ នៃរដ្ឋសភា សម្រេចបានសមិទ្ធផលមួយចំនួន គួរឲ្យកត់សម្គាល់ ក្នុងវិស័យទទួលខុសត្រូវរបស់​ខ្លួន

បានផុស

នៅ

គណៈកម្មការអប់រំ​ យុវជន​ កីឡា​ ធម្មការ​ សាសនា វប្បធម៌ និងទេសចរណ៍ ដែលជាគណៈកម្មការទី៧ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង គណៈកម្មការ​ តាមប្រព័ន្ធអនឡាញ ដើម្បីពិនិត្យពិភាក្សា ​លើរបាយការណ៍សកម្មភាពឆមាសទី១​ ឆ្នាំ២០២១​ និងលើកទិសដៅការងារបន្តរបស់ខ្លួន​ ក្រោមអធិបតីភាពលោក ហ៊ុន​ ម៉ានី​ ប្រធានគណៈកម្មការ ព្រមទាំងមានវត្តមាន លោក-លោកស្រីអនុប្រធាន​ លេខាធិការ សមាជិក​-សមាជិកា​ និងក្រុមការងារជំនួយការផងដែរ។

បើតាមទំព័រហ្វេសប៊ុកផ្លូវការ របស់រដ្ឋសភា បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ បានពិនិត្យលើរបាយការណ៍ សកម្មភាពការងារ របស់គណៈកម្មការកន្លងមក​ ក្នុងក្របខ័ណ្ឌនៃតួនាទី និងភារកិច្ចដែលមានចែង ក្នុងរដ្ឋធម្មនុញ្ញ​​ បទបញ្ជាផ្ទៃក្នុង​ លិខិតបទដ្ឋាន និងការប្រគល់ភារកិច្ច របស់គណៈកម្មាធិការអចិន្រ្តៃយ៍។

​ក្នុងនោះ​​​​​ គណៈកម្មការសម្រេច បានសមិទ្ធផលមួយចំនួន គួរឲ្យកត់សម្គាល់ ក្នុងវិស័យទទួលខុសត្រូវ របស់គណៈកម្មការរួមមាន៖ ការចូលរួមបង្កើត​​កម្មវិធីស្វ័យសិក្សា​​ E-Learning​ ការសួរសុខទុក្ខលោកគ្រូ​-អ្នកគ្រូ​​ ព្រឹទ្ធាចារ្យសិល្បៈ ការរៀបចំជំនួយស្មារតីជូនថ្នាក់ដឹកនាំ សមាជិក-សមាជិកា គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ខ្លឹមសារគោលនៃ «ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា​ ក្នុង និងក្រោយវិបត្តិកូវីដ១៩» និង «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥« និងគម្រោងស្តីពី «ការធ្វើដំណើរទេសចរណ៍សុវត្ថិភាព» ជាដើម។

ជាមួយគ្នានេះ ទោះបីស្ថិតក្នុងបរិបទ ​នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ ក៏គណៈកម្មការទី៧ នៃរដ្ឋសភា នៅតែបន្តសកម្មភាពរបស់ខ្លួន ដើម្បីជាឧត្តមប្រយោជន៍ជាតិ​ និងប្រជាជន​ ជាពិសេសការចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធនឹងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩​ តាមរយៈការបន្តផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងពីវិធីបង្ការ ការឆ្លងទៅកាន់ស្រទាប់មហាជន ក៏ដូចជាសិស្ស-និស្សិតផងដែរ៕ (ដោយ)៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម២ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៣ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម