ព័ត៌មានជាតិ
អភិបាលរងខេត្តកំពង់ឆ្នាំង ឧបត្ថម្ភគ្រឿងបរិភោគ ជូនវត្តនិគ្រោធារាម ខណៈចូលព្រះវស្សា
ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងបែបនេះនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងបរិវេណវត្តនិគ្រោធារាម ស្ថិតក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម វេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រះសង្ឃ អាជ្ញាធរដែនដីនិងប្រជាពលរដ្ឋផងដែរ។
ឯកឧត្តម អម សុភា បានមានប្រសាសន៍បន្តថា បច្ចុប្បន្ននេះ ជំងឺកូវីដ១៩ មិនទាន់មានការថយចុះនៅឡើយបានធ្វើឲ្យបណ្តាប្រទេសនៅជុំវិញពិភពលោកមានការឆ្លង និងស្លាប់ជាបន្តបន្ទាប់។ ឯកឧត្តម អម សុភា បានក៏អំពាវនាវដល់ប្រគេនដល់ព្រះសង្ឃនិងប្រជាពលរដ្ឋទាំងអស់ ត្រូវធ្វើអនាម័យជាប់ជាប្រចាំដោយលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬ ជែល ដើម្បីសម្លាប់មេរោគមុនពេលប៉ះពាល់នៅលើផ្ទៃមុខនិង ពេលបរិភោគអាហារ ពិសេសអនុវត្តឲ្យបានខ្ជាប់ខ្លួនតាមវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ដើម្បីទាំងអស់គ្នាជៀសផុតពីជំងឺដ៏កាចសាហាវនេះ ។


ឯកឧត្តមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ដោយគូសបញ្ជាក់ថាៈអំពីការចម្លងនៃមេរោគកូវីដ និង វិធីសាស្ត្រទប់ស្កាត់កុំឲ្យឆ្លងគឺការអនុវត្តទៅតាមបច្ចេកទេស និង វិធានការនានារបស់ក្រសួងសុខាភិបាលបានត្រឹមត្រូវ ដូចជាកាលាងសំអាតដៃឲ្យបានញឹកញាប់ជាប់ ការក្សាគំលាតសុវត្ថិភាព ពាក់ម៉ាស គឺពិតជាអាចទប់ស្កាត់បានការចម្លងនៃជំងឺកូវីដ១៩នេះ ប្រកប ដោយប្រសិទ្ធភាពដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំអស់ត្រូវតែអនុវត្តឱ្យបានតឹងរឹងបំផុត។ ចុងបញ្ចប់ឯកឧត្តមបាននាំយកគ្រឿងឧបភោគបរិភោគរបស់ឯកឧត្តម អភិបាលខេត្តប្រគេនដល់ព្រះចៅអធិការវត្តសម្រាប់ផ្គត់ផ្គង់ក្នុងអំឡុងពេលព្រះសង្ឃចូលព្រះវស្សាផងដែរ៕

អត្ថបទ៖ ឈៀងថារឹទ្ធ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ



