ព័ត៌មានជាតិ
អាវុធហត្ថស្រាវជ្រាវរកឃើញ អ្នកពាក់ព័ន្ធខួងរ៉ែខុសច្បាប់ ចំនួន ១៥ នាក់បន្ថែមទៀត
ក្នុងប្រតិបត្តិការចុះស្រាវជ្រាវរុករកទីតាំងខួងរ៉ែខុសច្បាប់រយៈពេលពីរថ្ងៃ (២៤-២៥) ខែកក្កដានេះ កម្លាំងអាវុធហត្ថក្រោមការដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រីអៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១៥នាក់ ជាបន្តបន្ទាប់ និងបានបញ្ជូនខ្លួនទៅកាន់តុលាការនាព្រឹកថ្ងៃទី ២៦កក្កដាឆ្នាំ ២០២១ នេះ។

លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធខេត្តស្ទឹងត្រែង បានឲ្យដឹងថាស្ថិតក្រោមការស្រាវជ្រាវ និងស៊ើបអង្កេតកម្លាំងអាវុធខេត្តបានចុះរុករក នៅរសៀលថ្ងៃទី២៤ កក្កដា កម្លាំងអាវុធហត្ថបានចុះដល់ទីតាំងខួងរ៉ែ បានឃាត់ខ្លួនជនសង្ស័យ ៧ នាក់និងនៅថ្ងៃទី ២៦ កក្កដាកម្លាំងអាវុធហត្ថបានបន្តនីតិវិធី ចុះរុករកបន្តទៀត នឹងបានឃើញទីតាំងមួយកន្លែងទៀតដែលពួកគេកំពុងរុះរើ ដើម្បីបំបាត់ភស្តុតាង តែត្រូវបានកម្លាំងអាវុធហត្ថ ចុះឃាត់ខ្លួនបានចំនួនប្រាំបន្ថែមទៀត។

លោកមេបញ្ជាការបានបន្តឲ្យដឹងទៀតថាក្រោយការឃាត់ខ្លួនជនសង្ស័យ ១៥នាក់ជាបន្តបន្ទាប់ហើយនោះ កម្លាំងអាវុធហត្ថបានធ្វើការប្រមូលនូវវត្ថុតាង មានដូចជាម៉ាស៊ីនខួងរ៉ែចំនួន ៣ គ្រឿងនិងសំភារៈផ្សេងៗជាច្រើនទៀតបញ្ជូនមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថដើម្បីធ្វើការសាកសួរ។
បច្ចុប្បន្ននៅរសៀលថ្ងៃទី ២៦ ខែកក្កដានេះជនសង្ស័យទាំង ១៥នាក់បន្ទាប់ពីសាកសួរពាក់ព័ន្ធក្នុងករណីខាងលើនេះសមត្ថកិច្ចបានកសាងសំណុំរឿងរួចរាល់ បញ្ជូនខ្លួនទៅកាន់ឯការអមសាលាដំបូងខេត្តស្ទឹងត្រែងដើម្បីចាត់ការទៅតាមនីតិវិធី៕




អត្ថបទ៖ ងិនលីម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


