ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងការងារ ស្នើឲ្យសិង្ហបុរីជួយបណ្តុះបណ្តាលជំនាញបន្ថែមដល់កម្ពុជា
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានស្នើដល់ លោកម៉ាយឃើល តាន (Michael Tan) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជាជួយបណ្តុះបណ្តាលជំនាញបន្ថែមទៀតដល់កម្ពុជាដើម្បីឆ្លើយតបឲ្យទាន់ទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាទាំងក្នុងតំបន់ និងពិភពលោក។

ការស្នើសុំនេះបានធ្វើឡើងនៅក្នុងជំនួបជម្រាបលារបស់លោក ម៉ាយឃើល តាន ជាមួយលោកបណ្ឌិត អ៊ីត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សិង្ហបុរីបានជួយបណ្ដុះបណ្ដាលជំនាញបច្ចេកទេសជាច្រើនដល់គ្រូបង្គោល និងសិក្ខាកាមកម្ពុជា ពិសេសសិង្ហបុរីបានបញ្ជូនគ្រូជំនាញៗមកបណ្ដុះបណ្ដាលដល់ប្រទេសកម្ពុជាផ្ទាល់។

លោករដ្ឋមន្ត្រីបានបន្តថា ចំពោះផ្នែកសុវត្ថិភាព និងសុខភាពរបស់កម្មករនៅកន្លែងធ្វើការងារ សិង្ហបុរីក៏បានជួយច្រើនណាស់ដែរ ដូចជាជួយរៀបចំបច្ចេកទេសសុវត្ថិភាពឡចំហាយនៅក្នុងរោងចក្រ ការបណ្ដុះបណ្ដាលអ្នកជំនាញត្រួតពិនិត្យឡចំហាយជាដើម ដោយបានចូលរួមកាត់បន្ថយបញ្ហាគ្រោះថ្នាក់ផ្សេងៗបានយ៉ាងច្រើននៅក្នុងរោងចក្រ សហគ្រាស។
លោករដ្ឋមន្ត្រីបានបន្ថែមថា «សំណើបន្ទាប់របស់ខ្ញុំគឺពាក់ព័ន្ធនឹងវិស័យបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលជាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេស ពិសេសគឺកម្ពុជាត្រូវការធនធានមនុស្សប្រកបដោយគុណវុឌ្ឍិ ហើយកន្លងមកសិង្ហបុរីក៏បានដើរតួយ៉ាងច្រើនក្នុងការជំរុញលើការងារនេះ»។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបានឲ្យដឹងថា កម្ពុជាក៏មានបំណងចង់បន្តកិច្ចសហបប្រតិបត្តិការជាមួយសិង្ហបុរីតទៅមុខទៀត ហើយសង្ឃឹមថាសិង្ហបុរីនឹងនៅតែចែករំលែកបទពិសោធន៍ដល់កម្ពុជាបន្ថែមទៀតផងដែរ។
ឯកអគ្គរដ្ឋទូតសិង្ហបុរីបានលើកឡើងពីកិច្ចខិតខំរបស់រដ្ឋាភិបាល និងស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា ក្នុងការចូលរួមបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់សិក្ខាកាមកម្ពុជាដោយលោកបានលើកឡើងថា «សិក្ខាកាមកម្ពុជាចូលចិត្តសិក្សានៅកន្លែងការងារផ្ទាល់តែម្ដង ដែលជាចំណុចពិសេសមួយក្នុងការអភិវឌ្ឍសមត្ថភាពឲ្យកាន់ល្អប្រសើរ»។

លោក ម៉ាយឃើល តាន បានមានប្រសាសន៍ថាលោកនឹងទទួលយកសំណើទាំងឡាយរបស់លោកបណ្ឌិត អ៊ិត សំហេង យកទៅជម្រាបជូនដល់រដ្ឋាភិបាលសិង្ហបុរី ដើម្បីពិចារណា និងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែល្អប្រសើរទៀត។
លោកទូតបានបន្តថា ក្រៅពីនេះសិង្ហបុរីបានឈរលើចំណាត់ថ្នាក់ទី២ លើវិស័យវិនិយោគនៅកម្ពុជា ហើយឯកឧត្តមក្នុងនាមជាឯកអគ្គរដ្ឋទូតក៏តែងតែជំរុញដល់ក្រុមហ៊ុនទាំងនោះ ត្រូវបន្តយកចិត្តទុកដាក់ទទួលខុសត្រូវចំពោះការវិនិយោគរបស់ខ្លួននៅកម្ពុជា ត្រូវគោរពអនុវត្តតាមច្បាប់-លិខិតបទដ្ឋានគតិយុត្តិនានា ព្រមទាំងត្រូវចូលរួមបណ្ដុះបណ្ដាលសមត្ថភាពជំនាញការងារដល់កម្មករកម្ពុជាផងដែរ ដើម្បីឲ្យពួកគេទទួលបានជំនាញសមស្របមួយសម្រាប់ធ្វើការងារចិញ្ចឹមជីវិតឱ្យកាន់តែល្អប្រសើរ។
នៅក្នុងជំនួបនោះដែរ ភាគីទាំងពីរ បានប្តេជ្ញាបន្តកិច្ចសហការគ្នា កាន់តែរឹងមាំថែមទៀត ជាពិសេសនៅក្នុងបរិបទនៃជំងឺកូវីដ១៩ ដែលរដ្ឋាភិបាលទាំងពីរគឺសុទ្ធតែបានទប់ស្កាត់ និងដោះស្រាយបានយ៉ាងល្អ និងទាន់ពេលវេលា។
ទន្ទឹមនេះ ភាគីសិង្ហបុរី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជាផងដែរ ដែលបានទប់ស្កាត់ជំងឺកូវីដ១៩បានយ៉ាងល្អ ជាផ្នែកមួយអំណោយផលដល់អ្នកវិនិយោគសិង្ហបុរីឲ្យមានដំណើរការអាជីវកម្មរបស់ខ្លួនជាប្រក្រតីឡើងវិញ ហើយកម្ពុជាក៏បានអរគុណដល់រដ្ឋាភិបាលសិង្ហបុរី ដែលបានការពារពលករកម្ពុជាដែលកំពុងបម្រើការនៅទីនោះដូចជនជាតិសិង្ហបុរីដូចគ្នា៕
ដោយ ៖ សំអឿន

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


