ព័ត៌មានជាតិ
វិស័យឯកជនអំពាវនាវដល់មាតាបិតាសិស្សនាំកូនចៅទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ឱ្យបានគ្រប់ៗគ្នា
លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានសិក្សាកម្ពុជាបានអំពាវនាវនាវដល់មាតាបិតាសិស្សនាំកូនចៅដែលមានអាយុចាប់ពី១២ឆ្នាំដល់១៧ឆ្នាំទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ឱ្យបានគ្រប់ៗគ្នាដើម្បីការពារសុខភាពរបស់កុមារនិងយុវវ័យសំដៅឈានទៅបើកសាលារៀនឡើងវិញនាពេលខាងមុខនេះ។

លោក បានមានប្រសាសន៍នៅរសៀលថ្ងៃទី២៧កក្កដានេះថា «ថ្ងៃទី១សីហាសម្តេចតេជោហ៊ុនសែននឹងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារនិងយុវវ័យដោយនាំចៅៗគាត់ទៅចាក់ផងដែរនៅមន្ទីរពេទ្យកាល់ម៉ែតហើយនៅថ្ងៃទី០៨សីហាទើបបានចាក់ជាទូទៅដល់កុមារនិងយវវ័យចាប់ពីអាយុពី១២ឆ្នាំដល់១៧ឆ្នាំដើម្បីឱ្យមានភាពស៊ាំនៅក្នុងសង្គមដោយអនុញ្ញាតឱ្យមានការបើកសាលារៀនឡើងវិញចាប់ពីអនុវិទ្យាល័យដល់ឧត្តមសិក្សា»។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ចៅៗរបស់សម្ដេចចំនួនជិត ១០ នាក់ ដែលដល់អាយុចាក់វ៉ាក់សាំង ហើយនឹងត្រូវចាក់មុនគេ នៅព្រឹកថ្ងៃទី ១ ខែសីហា ខាងមុខនេះ។
សម្តេចបានបន្តថាយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ក្មេង អាយុ ១២ ដល់ ១៧ ឆ្នាំ នេះដោយចាប់ផ្ដើមពីរាជធានីភ្នំពេញមុនគេ នឹងបន្តពង្រីកទៅតាមបណ្ដារខេត្ត-ក្រុង។
សម្តេចតេជោ នឹងនាំយកចៅៗរបស់សម្តេចទាំងអស់ដែលមានអាយុ១២-១៧ឆ្នាំ ទៅទទួលវ៉ាក់សាំង នៅថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំង ក្រៅពីចៅរបស់សម្ដេច ក៏នៅមានចៅៗ របស់ថ្នាក់ដឹកនាំសំខាន់ៗ ជាច្រើនទៀតផងដែរ។
វ៉ាក់សាំងការពារជំងឺកូវីដ១៩ប្រភេទស៊ីណូវ៉ាក់ចំនួន៥លានដូសសម្រាប់ចាក់ដល់កុមារនិងយុវវ័យអាយុពី១២ដល់១៧ឆ្នាំនឹងដឹកមកដល់កម្ពុជានាពេលឆាប់ៗខាងមុខនេះ។
បើតាមលោក ស្រីវេជ្ជបណ្ឌិត យក់សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថាក្នុងចំណោមវ៉ាក់សាំង៥លានដូសសម្រាប់ចាក់ដល់កុមារនិងយុវវ័យកម្ពុជានឹងមកដល់នៅខែសីហាចំនួន៣លានដូសនិងខែកញ្ញាចំនួន២លានដូស៕ អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


