Connect with us

ព័ត៌មានជាតិ

ខេត្តព្រះសីហនុ រៀបចំអគារ​ដាច់​ដោយឡែក ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩ ជាពិរុទ្ធជន

បានផុស

នៅ

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី ២៧ខែ កក្កដា ឆ្នាំ ២០២១នេះ លោក គួច ចំរើន​ អភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យ អគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលជាពិរុទ្ធជន ឬជនដែលត្រូវចោទ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​មានពិរុទ្ធជន ឬជនជាប់ចោទ ដែល​តេស្តរកឃើញមានវិជ្ជមានកូវីដ-១៩ ត្រូវយកមកព្យាបាល​នៅ​អគារ​ព្យាបាលដាច់ដោយឡែក ដើម្បី​អាចគ្រប់គ្រងសន្តិសុខបានល្អក្នុងការព្យាបាល។ ទី២ កាត់ផ្តាច់ការចម្លង ទៅអ្នកទោសដទៃទៀតនៅក្នុងពន្ធនាគារ។ ម្យ៉ាងទៀតក៏​ជាវិធានការបង្ការ​ទុក​មុន​ សម្រាប់ការគ្រប់គ្រងតាមដានអ្នកជំងឺកូវីដ មិនបង្កឱ្យឆ្លងទៅអ្នកដទៃ។

គួរបញ្ជាក់ដែរថា អគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលជាពិរុទ្ធជន ឬជនដែលត្រូវចោទនេះ ស្ថិតនៅខាងក្រោម អគារជំងឺសួតមាន០៤បន្ទប់ និងអាចដាក់អ្នកជំងឺកូវីដ-១៩ បានរហូតដល់៤០នាក់ ឬអាចលើសនេះ៕

អត្ថបទ៖ កោះពស់  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម