ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបង្ហាញទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ ៣កន្លែង
ភ្នំពេញ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានបង្ហាញទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន៣កន្លែងសម្រាប់ចាក់ដល់កុមារ និងយុវជនចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ។

បើតាមសេចក្តីជួនដំណឹងរបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យចុះថ្ងៃទី២៩ ខែកក្កដានេះ បានឱ្យដឹងថា រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ដែលមានកូនអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលពុំទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលមានទីលំនៅស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ សូមនាំកូនមកទទួលវ៉ាក់សាំងនៅទីតាំងដូចខាងក្រោម៖
‑ មន្ទីពេទ្យបង្អែកពោធិ៍ចិនតុង សម្រាប់ប្រជាពលរដ្ឋរស់នៅសង្កាត់កាកាបទី១ ចោមចៅទី១ ចោមចៅទី២។
‑ មណ្ឌលសុខភាពសាមគ្គី សម្រាប់ប្រជាពលរដ្ឋរស់នៅសង្កាត់ត្រពាំងក្រសាំង និងចោមចៅទី៣។
– មណ្ឌលសុខភាពសំរោងក្រោម សម្រាប់ប្រជាពលរដ្ឋរស់នៅនសង្កាត់កាកាបទី២ និងសំរោងក្រោម។

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានបន្តថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវជនអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ចាប់ពីថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២១ ពេលព្រឹកចាប់ពីម៉ោង ៧៖០០ដល់ ម៉ោង១១៖៣០នាទី និងពេលរសៀល ចាប់ពីម៉ោង១៣៖០០ ដល់ម៉ោង ១៦៖៣០នាទី ដោយភ្ជាប់មកជាមួយនូវសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្រកំណើត ឬអត្តសញ្ញាណប័ណ្ណខ្មែរ។
រដ្ឋបានខណ្ឌបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានកូនអាយុចាប់ពី១២ឆ្នាំរហូតដល់ក្រោម១៨ឆ្នាំដែលមិនទាន់បានចាក់វ៉ាក សាំងជំងឺកូវីដ -១៩ ដូសទី១ អញ្ជើញនាំកូនចៅទៅទទួលការចាក់ឱ្យបានគ្រប់ៗគ្នានិងយកចិត្តទុកដាក់អនុវត្តការវិធានការ ៣ការពារនិង៣កុំ ឱ្យបានខ្ជាប់ខ្ជួន និងតាមការណែនាំរបស់ ក្រសួងសុខាភិបាល ដើម្បីធានាបាននូវសណ្ដាប់ខ្ជាប់ របៀបរៀប ជាពិសេសត្រូវអនុវត្តបានខ្ជាប់ខ្លួនដោយ សហការ ជាមួយក្រុមការងាររដ្ឋបាលខណ្ឌ រក្សារគម្លាតសុវត្ថិភាព ពាក់ម៉ាសនៅកន្លែងចាក់រ៉ាក់សាំង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា រដ្ឋាភិបាលនឹងចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារនិងយុវវ័យចាប់ពីងាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នៅតាមរាជធានីខេត្តចំនួន៤រួមមាន រាជធានីភ្នំពេញ កណ្តាល ក្រុងព្រះសីហនុ និងខេត្តកោះកុង៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


