Connect with us

ព័ត៌មានជាតិ

ចុះ​បិទភោជនីយដ្ឋាន និងអាហារដ្ឋាន ២ ទីតាំង បើក​​ល្មើសបម្រាម

បានផុស

នៅ

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១បានចុះអនុវត្តវិធានការរដ្ឋបាល ទៅលើទីតាំងអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋាន ចំនួន០២ទីតាំង ស្ថិតនៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុដែលបានល្មើសនឹងបម្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភោជនីយដ្ឋាន និងអាហារដ្ឋាន២ទីតាំង ដែលត្រូវអនុវត្តវិធានការរដ្ឋបាលនោះរួមមានអាហារដ្ឋាន ប៉ាចំរើន​៦៦៦ និងភោជនីយដ្ឋានស្តេចបំពង។

ទណ្ឌកម្មចំពោះ«បទមិនគោរពវិធានការរដ្ឋបាល»យោងតាមមាត្រា១០នៃច្បាប់បានចែងថា៖

– បទមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញដោយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១ លានរៀល ទៅ ៥ លានរៀល។

– បទមិនគោរពវិធានការរដ្ឋបាលនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី២ លានរៀល ទៅ ១០ លានរៀ ល (បើបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ)។

– បទមិនគោរពវិធានការរដ្ឋបាលនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៥ លានរៀល ទៅ ២០ លានរៀល (បើបានបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ)។

ចំពោះ «បទរារាំងដល់ការអនុវត្តវិធានការរដ្ឋបាល»យោងតាមមាត្រា១១ នៃច្បាប់៖

– បទរារាំងដល់ការអនុវត្តវិធានការ ដែលបានដាក់ចេញដោយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ២ លាន រៀល ទៅ ១០ លានរៀល។

– បទរារាំងដល់ការអនុវត្តវិធានការនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៥ លានរៀល ទៅ ២០ លានរៀល (បើបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ឬ ប៉ះពាល់ធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្តីសម្រេច​លេខ១៨១/២១សសរ ស្តីពីការដាក់ចេញវិធានការរដ្ឋបាលដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ​កូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ ក្នុងនោះមិនអនុញ្ញាតឱ្យមានការទទួលភ្ញៀវប្រមូលផ្ដុំ និងទទួល​ទាន​អាហារនៅក្នុងភោជនីយដ្ឋានឡើយ ដោយអនុញ្ញាតិចំពោះតែការលក់តាមរយៈការបញ្ជាទិញ ឬការវេចខ្ចប់តែប៉ុណ្ណោះ។

រដ្ឋបាលខេត្តព្រះសីហនុក៏បានកោតសរសើរ និងលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋានមួយចំនួន ដែលបានអនុវត្តបានត្រឹមត្រូវ តាមសេចក្តីសម្រេចខាងលើដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យ។

នៅថ្ងៃទី៣០កក្កដានេះដែរ អាជ្ញាធរខេត្តក៏បានចុះត្រួតពិនិត្យអាជីវកម្មសេវាកម្មម៉ាស្សាបានចំនួន ៤ ទីតាំង និងបានណែនាំឱ្យផ្អាកអាជីវកម្មជាបណ្តោះអាសន្នផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

សេដ្ឋកិច្ច២៦ នាទីutes មុន

កសិដ្ឋានដាំមើមឈូកជប៉ុន មានសមត្ថភាពផ្គត់ផ្គង់ជាង១តោន ក្នុងមួយថ្ងៃ

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

​​​​ផែ​ថងថាន៖​ ​ឥទ្ធិពល​​​​ក្រោយ​រញ្ជួយដី​​​លែងមាននៅថៃ​​ ដោយ​ដាក់ការ​ណែនាំ​៤ចំណុច​​

ព័ត៌មានជាតិ៣៧ នាទីutes មុន

អាជ្ញាធរខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងជលផលដល់ប្រជានេសាទក្នុងឃុំកំពង់ឃ្លាំង

Sokha Hotels

ព័ត៌មានពេញនិយម