ព័ត៌មានជាតិ
វ៉ាក់សាំង Johnson & Johnson របស់អាមេរិកជាង៦០ម៉ឺនដូសបន្ថែមទៀតបានមកដល់កម្ពុជា
វ៉ាក់សាំងកូវីដ១៩ Johnson & Johnson ចំនួន៦០៩៦០០ដូសបន្ថែមទៀតដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់បានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅវេលាម៉ោង០០និង៤០នាទីអាធ្រាត្រ ចូលថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ដោយមានការអញ្ជើញទៅទទួលដោយផ្ទាល់ពីលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

វ៉ាក់សាំងចំនួន៦០៩,៦០០ដូសនេះជាលើកទី២ហើយក្នុងចំណោមវ៉ាក់សាំងចំនួន១លាន៦ម៉ឺន១០០ដូសរបស់សហរដ្ឋអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ ប្រគល់ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាដោយជំនួយលើកទី១ទទួលបានរួចហើយចំនួន៤៥០,៥០០ដូសកាលពីព្រឹកថ្ងៃ៣០ ខែកក្កដា ឆ្នាំ២០២១កន្លងទៅដោយអញ្ជើញទៅទទួលដោយផ្ទាល់ពីលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងលោកBen wohlauer ភារធារីស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា។

លោក Ben wohlauer បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តជាថ្មីក្នុងការជួយលើកកម្ពស់ដល់សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋកម្ពុជា ហើយការប្តេជ្ញាចិត្តនេះកាន់តែមានភាពច្បាស់លាស់នៅពេលមានជំងឺរាតត្បាតទូទាំងពិភពលោក។
លោកបានបញ្ជាក់ថា យើងមិនមែនចែករំលែកវ៉ាក់សាំងទាំងនេះដើម្បីទទួលបាននូវការអនុគ្រោះ ឬការស្វែងរកសម្បទានទេ វ៉ាក់សាំងរបស់យើងមិនមានភ្ជាប់ជាមួយលក្ខខណ្ឌណាមួយឡើយ យើងចែករំលែកវ៉ាក់សាំងទាំងនេះដើម្បីជួយសង្គ្រោះជីវិតមនុស្សនិងដើម្បីឈានទៅបញ្ចប់ការរីករាលដាលនៃជំងឺរាតត្បាតនេះ។

គួរបញ្ជាក់ថា ក្រៅពីសហរដ្ឋអាមេរិក ជប៉ុនបានផ្តល់ចំនួន១លានដូស និងអង់គ្លេស៤១ម៉ឺន៥ពាន់ដូស និងប្រទេសចិនបានផ្តល់២លា២សែនដូសផងដែរ សម្រាប់ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅកម្ពុជា៕
អត្ថបទ ៖ សំអឿន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


