ព័ត៌មានជាតិ
អាជ្ញាធរខេត្តឧត្តរមានជ័យ ចុះពិនិត្យនិងណែនាំ ទីតាំងណាដែលប្រព្រឹត្តខុសពីសេចក្តីសម្រេចរាជរដ្ឋាភិបាល
អាជ្ញាធរខេត្តឧត្តរមានជ័យ និងសមត្ថកិច្ច បានដឹកនាំក្រុមការងារ ចុះពិនិត្យណែនាំទៅដល់ទីតាំងទាំងឡាយណា ដែលនៅបន្តប្រព្រឹត្តខុសពីសេចក្តីសម្រេចរាជរដ្ឋាភិបាល កាលយប់ម្សិលមិញនេះ។
ក្រុមការងារអនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ ក្នុងដែនសមត្ថកិច្ចក្រុងសំរោង ចំណុះឱ្យគណៈកម្មាការប្រយុទ្ធនឹងជំងឺឆ្លងកូវីដ-១៩ ខេត្តឧត្តរមានជ័យ បានចូលរួមសហការក្រោមការដឹកនាំរួមរបស់ឯកឧត្តម ឃិន ញាណ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ អនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ បានបន្តដឹកនាំក្រុមការងារ ចុះពិនិត្យលើការណែនាំកន្លងមក ដោយចាប់ផ្តើមអនុវត្តវិធានការរដ្ឋបាល ចំពោះទីតាំងទាំងឡាយណា ដែលនៅតែបន្តប្រព្រឹត្តខុសពីសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តឧត្តរមានជ័យ កាលពីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ។



ទិដ្ឋភាពជារួមនៅយប់នេះ ក្នុងទីប្រជុំជនក្រុងពុំមានទីតាំងអាជីរកម្មលក់ដូរម្ហូបអាហារ (អាហារដ្ឋាន ភោជនីយដ្ឋាន) បើកទទួលភ្ញៀវនោះទេ មានន័យថា ម្ចាស់អាជីវកម្មអនុវត្តន៍សេវាកម្មបែបវេចខ្ចប់។


ទន្ទឹមនឹងនោះ ក្រុមការងារបានអនុវត្តវិធានការរដ្ឋបាល លើទីតាំងលំនៅឋានរបស់ប្រជាពលរដ្ឋ ចំនួន ០៣ទីតាំង ដែលមានការជួបជុំមនុស្សច្រើនលើសពី១០នាក់ និងពុំមានជាមនុស្សក្នុងក្រុមគ្រួសារតែមួយ ដោយបានធ្វើកិច្ចសន្យា ទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ក្នុងករណីដែលការជួបជុំនោះ បណ្តាលឱ្យមានការចម្លង ឬឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ក្រុមការងារអនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ នឹងបន្តចុះអនុវត្តវិធានការរដ្ឋបាលជាបន្តបន្ទាប់ នៅព្រឹកថ្ងៃស្អែក វេលាម៉ោង ៧៖៣០នាទីព្រឹក ជាបន្តទៀត៕
អត្ថបទ៖ ចាន់ ធី
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា



