ព័ត៌មានជាតិ
ឃើញគេទុកកាបូបលុយក្នុងកន្ត្រកម៉ូតូទំនង ចូលលួចយក ត្រូវអាវុធហត្ថឃាត់ខ្លួន
បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ជិះម៉ូតូទៅទិញសាច់អាំងយកមកខ្លែមស្រាប់តែឃើញកាបូប លុយ គេដាក់ក្នុងកន្ត្រកម៉ូតូលួចយកទៅបាត់។ ក្រោយពីបាត់កាបូបលុយហើយម្ចាស់ឈ្មោះ ភុក ខឿន ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិគោក កឋិន ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យបានទៅដាក់ពាក្យប្តឹងអាវុធហត្ថស្រុក ដោយទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ លោកបានបញ្ជាឲ្យ លោក អនុសេនីយ៍ឯក អ៊ុក សូរ ផុន មេញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកថ្មពួក ចុះស៊ើបអង្កេតឈានដល់ឃាត់ខ្លួនបានជនសង្ស័យ ម្នាក់ ឈ្មោះ ហាច ណាន ភេទ ប្រុស អាយុ២០ឆ្នាំ រស់នៅភូមិសិលាខ្មែរ ឃុំអូរបី ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៨យប់ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១។

លោកអនុសេនីយ៍ឯក អ៊ុក សូរផុន បានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅពេលកើតហេតុជនសង្ស័យបានជិះម៉ូតូម៉ាក ឃ្លីច ពណ៌ស ពាក់ស្លាកលេខបន្ទាយមានជ័យ 1J-8088 ជិះទៅទិញម្ហូបនៅភូមិ ទ្រាស បានឃើញគេទុកកាបូបលុយ ក្នុងកន្ត្រក ម៉ូតូ ចុះទៅទិញ ម្ហូបឃើញឱកាសល្អខ្លួនបានលួចយកទៅបាត់។ បន្ទាប់មក ស្រាប់តែ អ្នកលក់ដូរ នៅក្បែរ នោះបាន ស្រែក ប្រាប់ថា មាន មនុស្ស ប្រុស ម្នាក់ ជិះ ម៉ូតូ ម៉ាក ឃ្លិ ច ពណ៌ ស បាន លួច យក កាបូប លុយ ក្នុង កន្ត្រក ម៉ូតូ បាត់ ហើយ ភ្លាមនោះ ជនរងគ្រោះ បាន ទូរស័ព្ទ ប្ដឹងទៅ មូលដ្ឋាន កងរាជអាវុធហត្ថ ស្រុក ភ្លាមនោះ សមត្ថកិច្ច បានធ្វើ ការដេញ ស្ទាក់ រហូត ចាប់បាន ជនសង្ស័យ ភ្លាមៗ តែម្ដង ហើយ បញ្ជូនមក មូលដ្ឋាន កង រាជ អាវុធហត្ថ ស្រុក ដើម្បី សួរនាំ ។

លោក អនុសេនីយ៍ឯក អ៊ុក សូរ ផុន បានបញ្ជាក់ ទៀតថាលោក វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្ត ទទួល ការងារ ស្រាវជ្រាវ និង បង្ក្រាប បទល្មើស បានឱ្យដឹង ថា ជនសង្ស័យ រួម នឹង វត្ថុតាង ម៉ូតូ ដែល ជិះ ធ្វើ សកម្មភាព ត្រូវបាន កម្លាំង ការិយាល័យ ព្រហ្មទណ្ឌអាវុធហត្ថខេត្ត បញ្ជូនទៅ តុលាការ ហើយ ចំណែក កាបូប លុយ ដែល ដកហូត បាន ពី ជនសង្ស័យ ត្រូវបាន កម្លាំង មូលដ្ឋានអាវុធហត្ថស្រុក ថ្មពួក ប្រគល់ឲ្យម្ចាស់ ដើម វិញ ហើយ ដែរ ៕
ដោយ ៖ វ៉ាន់ ណាង

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


