ព័ត៌មានជាតិ
ត្រីតុកកែជិត២.០០០ក្បាល ងាប់អណ្តែតតាមទឹកសមុទ្រដៃកោះប៉ោ
កោះកុង ៖ មន្ត្រីរដ្ឋបាលជលផលខេត្តកោះកុង បានចេញមកបកស្រាយពន្យល់ថា ព្រោះតែចរន្តទឹកសាបហូរធ្លាប់ពីភ្នំយ៉ាងគំហុកទើបបណ្តាលឲ្យត្រីតុកកែជិត២០០០ក្បាលរបស់ពលរដ្ឋបានងាប់ពេញលើផ្ទៃទឹកសមុទ្រដៃកោះប៉ោ ហើយវាអណ្តែតទើរមកឆ្នេរប៉ាក់ខ្លងស្រុកមណ្ឌលសីមា។
នេះជាការបកស្រាយពន្យល់បន្ថែមរបស់លោក សេង ប៊ុណ្ណា នាយរងខណ្ឌជលផលខេត្តកោះកុង ក្រោយប្រជាពលរដ្ឋអាជីវករលក់ដូរនៅឆ្នេរប៉ាក់ខ្លងរាយការណ៍ពីការប្រទះឃើញមានត្រីតុកកែជាច្រើនក្បាលងាប់នៅឆ្នេរកាលពីថ្ងៃទី៣០ ខែ កក្កដា កន្លងទៅ។

លោក សេង ប៊ុណ្ណា នាយករងខណ្ឌជលផលខេត្ត ឱ្យដឹងទៀតនៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ថា ៤ថ្ងៃមុននេះ អាកាសធាតុមានភ្លៀងខ្យល់ក្នុងបរិមាណច្រើនគួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យក្រុមហ៊ុនវារីអគ្គិសនីមួយកន្លែងនៅភូមិលើដៃព្រែកកោះប៉ោបានបើកទ្វារទឹកបង្ហូរទឹកចេញ។ ដូច្នេះករណីនេះ គឺត្រីអាចប្រឈមនឹងងាប់បាន ចំពោះត្រីតុកកែ រីឯត្រីឆ្ពង់វាអាចបន្ស៊ាំខ្លួនរស់នៅបានទាំងទឹកប្រៃ និងទឹកសាប។
លោក សេង ប៊ុណ្ណា បកស្រាយដែរថា ប្រសិនណាបរិស្ថានទឹកមិនស្អាត វាប្រឈមនឹងជំងឺដូចជា ដំបៅតាមដងខ្លួន ឬកើតជំងឺផ្សេងៗទៀត។ តែករណីមានទឹកភ្លៀងច្រើនដែលធ្វើឲ្យមានការប្រែប្រួល PH ទឹក អាចជួយបានចំពោះតែសកម្មភាពចិញ្ចឹមតាមស្រះប៉ុណ្ណោះ ករណីចិញ្ចឹមក្នុងបែរតាមដៃសមុទ្រពុំអាចជួយបានទេ។
លោក ឆេង ឈុន ពលរដ្ឋចិញ្ចឹមតាមបែរដៃសមុទ្រកោះប៉ោ លើកឡើងថា ត្រីតុកកែរបស់លោកបានងាប់អស់ជិត២០០០នាក់ ដោយពុំបានដឹងពីមូលហេតុពិតប្រាកដថាមកពីអ្វីនោះទេ ហើយលោកក៏បង្ខំចិត្តស្រង់យកត្រីប្រមាណ២០០ក្បាលប៉ុណ្ណោះ ចេញពីបែរទៅដាក់កន្លែងមានសុវត្ថិភាព។

លោក ឈុន ត្អូញត្អែរពីការខាត់បង់ថវិកាខ្ទប់ម៉ឺនដុល្លារ គ្រាពុំបានចំណេញពីការលក់ត្រីអំឡុងពេលកូវីដបានផង ឥឡូវបែរជាមានត្រីងាប់អស់ស្ទើរគ្មានសល់ច្បាស់ជាក្ស័យធនជាមិនខាន។
របាយការណ៍របស់អាជ្ញាធរភូមិឃុំ និងមន្ត្រីជំនាញជលផល បង្ហាញថា ក្នុងភូមិសាស្ត្រឃុំប៉ាក់ខ្លង មានពលរដ្ឋអ្នកចិញ្ចឹមត្រីឆ្ពង់ និងត្រីតុកកែសរុបចំនួន១២គ្រួសារទេ ហើយបច្ចុប្បន្ន អ្នកនៅកំពុងដាក់កូនត្រីពូជ ចិញ្ចឹមបន្ត និងកំពុងចិញ្ចឹមមានចំនួន៩គ្រួសារ អ្នកដែលបោះបង់ការចិញ្ចឹមមានចំនួន៣គ្រួសារ។

និយាយពីការបញ្ចេញផលត្រីនៅលើទីផ្សារវិញ សព្វថ្ងៃការចិញ្ចឹមត្រីរបស់ពលរដ្ឋ គឺជួបបញ្ហាកង្វះខាតបញ្ជាទិញឈ្នួញកណ្តាលលើទីផ្សារជាចម្បង ខណៈប្រភេទត្រីឆ្ពង់ និងតុកែ ជាត្រីដែលតម្លៃខ្ពស់ហើយមានតម្រូវការធ្វើចំណីអាហារ សម្រាប់តែភោជនីយដ្ឋាន អាហារដ្ឋាន ពិធីមង្គលការ និងពិធីបុណ្យផ្សងៗ។ គាប់ជួនវិបត្តិកូវីដក្នុងសហគមន៍ជិត២ឆ្នាំនេះ តម្រូវការទិញត្រីទាំងនេះកាន់ក្សត់ទៅៗប្រកបដោយក្តីអស់សង្ឃឹមពីការបានចំណូល។
សម្រាប់នាយរងខណ្ឌជលផល បង្ហើបថា យ៉ាងហោចណាស់មានអ្នកនៅបន្តដាក់កូនត្រីពូជចិញ្ចឹមខ្លះដែរ ដោយពួកគាត់រំពឹងថា ស្ថានភាពកូវីដ-១៩ នឹងធូរស្រាលវិញ នៅពេលដែលពួកគេដល់ពេលប្រមូលផលនាពេលខាងមុខប្រមាណ៨ខែខាងមុខទៀត៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


