ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែងរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៥នាក់ បន្ថែមទៀត និងជាសះស្បើយ ១២នាក់
រដ្ឋបាលខេត្តស្ទឹងត្រែបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៥នាក់បន្ថែមទៀត និងជាសះស្បើយ ១២នាក់ គិតត្រឹមម៉ោង ៥:០០នាទីរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ។

ក្រុមគ្រូពេទ្យបញ្ជាក់ថា អ្នកឆ្លងជំងឺ កូវីដ-១៩ ចំនួន០៥នាក់ខាងលើធ្លាប់បានប៉ះពាល់ផ្ទាល់ ជាមួយអ្នកវិជ្ជមានកន្លងមកពេលនេះ ត្រូវបានក្រុមគ្រូពេទ្យតេស្តរហ័សរកឃើញថាមានផ្ទុកជំងឺកូវីដ-១៩ ត្រូវបានជំនាញបញ្ជូនទៅមណ្ឌលចត្តាឡីស័កថ្នាក់ខេត្តដើម្បីធ្វើការព្យាបាល។
រដ្ឋបាលខេត្តស្ទឹងត្រែងសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋ សាធារណៈជនទាំងអស់នាំគ្នាចូលរួមអនុវត្តវិធានការសុខាភិបាល ៣ការពារ-៣កុំ ឱ្យយបានខ្ជាប់ខ្ជួន ជាពិសេស គឺការពាក់ម៉ាស និងលាងសំអាតដៃ និងអាកុល ឬសាប៊ូជាប់ជាប្រចាំ និងរក្សាគម្លាតសុវត្ថិភាព។

រដ្ឋបាលខេត្តបញ្ជាក់ថា អ្នកជាសះស្បើយទាំង១២នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលព្យាបាលចត្តាឡីស័កថ្នាក់ខេត្ត និងត្រូវបន្ដធ្វើចត្តាឡីស័កនៅផ្ទះដោយខ្លួនឯងរយៈពេល១៤ថ្ងៃ បន្ថែមទៀត។
គិតត្រឹមម៉ោង ៥:០០នាទីរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ នេះ ខេត្តស្ទឹងត្រែង រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៤៩៩នាក់ ស្រី ២២៥នាក់ ព្យាបាលជាសះស្បើយចំនួន៤៤៩នាក់ ស្រី ២០៣នាក់ កំពុងសម្រាកព្យាបាល៤៨នាក់ ស្រី២១នាក់ ស្លាប់២នាក់ ស្រី ១នាក់៕
អត្ថបទ៖ ងិន លីម


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


