ព័ត៌មានជាតិ
មេអាវុធហត្ថ សម្តែងការអរគុណចំពោះសប្បុរសជនដែលជួយផ្តល់ស្បៀងក្នុងយុទ្ធនាការប្រឆាំងកូវីដ
នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១បានសម្ដែងនូវអំណរអរគុណចំពោះ សប្បុរសជនដែលតែងតែផ្តល់អំណោយជាស្បៀងដល់កម្លាំងអសវុធហត្ថរាជធានីជាបន្តបន្ទាប់ក្នុងយុទ្ធនាការប្រឆាំងកូវីដ១៩ពិសេសមេរោគបំលែងថ្មីដ៍កាចសាហាវនេះតែម្ដង។

ជាក់ស្ដែងថ្ងៃនេះលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងបានចាត់តំណាងដើម្បីទទួលនូវអំណោយទឹកសុទ្ធម៉ាក អេដលែន (EDLEN) ចំនួន៥០០កេស ពី លោក នាង ហ៊ុង ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។
ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក នាង ហ៊ុង ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភ ទឹកសុទ្ធ ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ គឺពិតជាមានសារៈសំខាន់បំផុត សម្រាប់ប្រើប្រាស់ជាក់ស្តែងក្នុងអង្គភាពពិសេសប្រយុទ្ធប្រឆាំងនឹងមេរោគបំលែងថ្មីដ៍កាចសាហាវនេះដែលកំពុងរាត្បាតក្នុងប្រទេសកម្ពុជាតែម្ដង៕
អត្ថបទ ៖ វិមាន

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


