Connect with us

ព័ត៌មានជាតិ

ការបំបៅដោះកូនជួយ​សន្សំ​គ្រួសារ​កម្ពុជាបានជាង ១០៧ លានដុល្លារ ក្នុង១ឆ្នាំ

បានផុស

នៅ

ភ្នំពេញ៖ សមាជិក​នៃសម្ព័ន្ធ​អង្គការ​សង្គមស៊ីវិ​ដើម្បីអាហារូបត្ថម្ភនៅកម្ពុជាបានលើកឡើងថា ការបំបៅដោះកូនមិនត្រឹមមានសារៈប្រយោជន៍ចំពោះសុខភាពមួយមុខទេ តែវា​អាចជួយ​សន្សំសំចៃ​ដល់​ប្រព័ន្ធ​សុខាភិបាល​ប្រទេស​កម្ពុជា​រហូតដល់ ៥ លានដុល្លារ និងជួយ​សន្សំ​គ្រួសារ​ក្នុងប្រទេសកម្ពុជារហូតដល់ជាង១០៧លានដុល្លារ​​​ក្នុង​មួយ​ឆ្នាំ ដែលជាតម្លៃ​នៃការ​ទិញផលិត​ផល​ទឹក​ដោះ​គោ​សម្រាប់​ទារក​ដែល​មិន​បៅ​ទឹក​ដោះម្តាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះធ្វើឡើងនៅក្នុង ទិវាសប្តាហ៍ពិភពលោកបំបៅកូន​ដោយ​ទឹក​ដោះ​ម្តាយ ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២១ ដែល​ប្រព្រឹត្តទៅ​ចាប់​ពី​ថ្ងៃ​ទី០១ ដល់​ថ្ងៃ​ទី០៧ ខែសីហា ក្រោម​ប្រធានបទ ​”យើង​ទាំង​អស់​រួម​គ្នាគាំពារ​ និង​គាំទ្រ​ការបំបៅកូនដោយទឹកដោះម្តាយ” ដែលរៀបចំដោយ​​អង្គការ Helen Keller អង្គការ Alive & Thrive និងអង្គ​ការ​ទស្សនៈពិភពលោកអន្តរជាតិ-កម្ពុជាក្នុងភាពជាដៃគូជាមួយកម្មវិធីអាហារូបត្ថម្ភថ្នាក់ជា​តិអង្គការ GIZ, MUSUFO, USAID, RTI និងអង្គការយូនីសេហ្វ។

បើតាមសេចក្តីប្រកាសព័ត៌មានរួមនៅទូទាំងពិភពលោកទាំងមូលកុមារជិត ៦០០,០០០នាក់ និង​ម្តាយ ១០០, ០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំដោយសារអត្រានៃការបំបៅកូនដោយទឹកដោះម្តាយមានកម្រិតទាប។ ដោយធ្វើឱ្យអត្រានៃការបំបៅកូនដោយទឹកដោះ​ម្តាយមរណភាពចំនួន ១,០០០នាក់ និងជំងឺរាគរូសចំនួន៥លានករណីលើកុមារអាយុក្រោម​២ឆ្នាំ រួមទាំងមរណភាពរបស់មាតាចំនួន២៥៥នាក់ដោយសារជំងឺមហារីកសុដន់ក្រពេញ​អូវែ និងទឹកនោមផ្អែមកម្រិត២។

យ៉ាងណាមិញអត្រានៃការបំបៅកូនដោយទឹកដោះតែមួយមុខនៅកម្ពុជាធ្លាប់​មានកំណើនខ្ពស់ពី១១​ ភាគរយដល់ ៧៤ ភាគរយ គិតចាប់តាំងពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១០។ ​ក៏ប៉ុន្តែចាប់ពីឆ្នាំ ២០១០មក កម្ពុជាបានបញ្ឈប់ការប្រារព្ធសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះ ដោយសំអាងទៅតាមការសន្និដ្ឋានាថាប្រជាជនមានការយល់ដឹងបានទូលំទូលាយពីសារៈសំខាន់នៃការបំបៅកូនដោយទឹកដោះម្តាយ។ ប៉ុន្តែផ្ទុយទៅវិញក្រោយរយៈពេល៤ឆ្នាំ ការបំបៅកូនដោយទឹកដោះម្តាយមានការធ្លាក់ចុះខ្លាំង តែការប្រើប្រាស់ទឹកដោះគោសប្បនិមិត្ត (ម្សៅទឹកដោះគោ) បានកើនឡើងខ្ពស់។

របាយការណ៍របស់អង្គការ Hellen Keller Institute (HKI) និង World Vision International (WVI) បានសិក្សារួមគ្នាកាលពីឆ្នាំ ២០១៨ ដើម្បីប្រមូលព័ត៌មាន ពីការអនុវត្តអនុក្រឹត្យលេខ ១៣៣ លើការផ្សាយពាណិជ្ជកម្មលក់ផលិតផលចិញ្ចឹមទារកនិងកុមារនៅក្នុងរាជធានីខេត្តចំនួន៦ និងកន្លែងលក់ដូរចំនួន ៦៦ កន្លែង។ របាយការណ៍បានបង្ហាញថា ការលក់ផលិតផលជំនួសទឹកដោះម្តាយមានការកើនឡើងរហូត ១៦៥ មុខ បើធៀបនឹងឆ្នាំ២០១៥ មានតែ ១១០មុខតែប៉ុណ្ណោះ។ ដោយឡែកមាន ៩២% នៃផលិតផលជំនួសទឹកដោះម្តាយបានបិទស្លាកសញ្ញា និងសរសេរជាលាយលក្ខណ៍អក្សរលើសម្បកកំប៉ុងដែលបង្ហាញពីគុណប្រយោជន៍ច្រើនហួសហេតុ ជាកត្តាលើកទឹកចិត្ត និងរារាំងដល់ការបំបៅកូនដោយទឹកដោះម្តាយ។ ការផ្សព្វផ្សាយក្នុងទម្រង់បំភាន់ស្មារតីដូច្នេះ បានរំលោភលើអនុក្រឹត្យរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់យ៉ាងហោចបានអាយុ ៦ខែ។

យ៉ាងណាក្នុងឆ្នាំ២០២០កន្លងទៅនេះ អាជ្ញាធរមានសមត្ថកិច្ច ពិសេសសមត្ថកិច្ចរបស់ក្រសួងសុខាភិបាលបានផាកពិន័យលើក្រុមហ៊ុនប្រមាណ១០ដែលបានផ្សព្វផ្សាយលក់ផលិតផលជំនួយទឹកដោះម្តាយបំពានអនុក្រឹត្យលេខ ១៣៣ ស្តីពីការផ្សព្វផ្សាយលក់ផលិតផលជំនួសទឹកដោះម្តាយនេះ៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម