ព័ត៌មានជាតិ
អធិការខណ្ឌដូនពេញ បើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្ស០៨នាក់ដកហូតថ្នាំញៀនជាង២០០កញ្ចប់
ភ្នំពេញ ៖ បក្ខពួកជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន០៨នាក់ ត្រូវបានកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បើកប្រតិបត្តិការបង្ក្រាបបន្តបន្ទាប់រយៈពេល២ថ្ងៃនេះដកហូតថ្នាំញៀនបានជាង២០០កញ្ចប់ជាវត្ថុតាងផងដែរ។
អធិការនគរបាលខណ្ឌដូនពេញលោកទៀង ច័ន្ទសារបានឲ្យដឹងថាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១និង១៥នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បានបើកការស្រាវជ្រាវឈានដល់ការបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចក្តាន់ពីរR6 ផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ឈ្មោះ សុង ដេត ភេទប្រុស អាយុ២៣ឆ្នាំ និងបានដកហូតវត្ថុតាងគ្រឿងញៀន ចំនួន២០៩កញ្ចប់តូចធំ។
លោកអធិការនគរបាលខណ្ឌដូនពេញបន្តទៀតថា លុះដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញបានប្រើប្រាស់វិធានការយកចម្លើយ ជនសង្ស័យបានសារភាពថា ខ្លួនបានទិញគ្រឿងញៀនពីឈ្មោះ ស៊ីន (មេក្លោង) ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅទីតាំងខាងលើ ប៉ុន្តែជនសង្ស័យបានដឹងខ្លួនបានរត់គេចខ្លួនបាត់ ដោយនូវតែអនុវត្តន៍តាមគោលការដឹកនាំកម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍បានសហការជាមួយកម្លាំងបញ្ជាការឯកភាពខណ្ឌ ចុះធ្វើការបង្ក្រាបជាក់ស្តែង ហើយឆែកឆេរត្រួតពិនិត្យចំពោះទីតាំងតំបន់ខាងលើ រកឃើញវត្ថុតាង ជា ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន និងដាវកែច្នៃខុសច្បាប់ចំនួន០១ដើម និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់(ប្រុស) បន្ថែមទៀតដែលមានអត្តសញ្ញាណរួមដូចខាងក្រោមរួមមាន១/ឈ្មោះ សាន សីហា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។
២/ឈ្មោះ វណ្ណ ចាន់ថា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ ៣/ឈ្មោះ ស សិលា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ ៤/ឈ្មោះ រស់ យ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់កង់បី ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ ៥/ឈ្មោះ ហុក សុខឡេង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់PassApp ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។
៦/ឈ្មោះ សួន បូរ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ ៧/ឈ្មោះ លី ចាន់ណាក់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន)។
លោកអធិការបញ្ជាក់ទៀតថា ជាលទ្ធផលសរុបនៃកិច្ចប្រតិបត្តិកម្លាំងយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ និងបានដកហូតវត្ថុតាងគ្រឿងញៀនសរុប ចំនួន២០៩កញ្ចប់(២០៦កញ្ចប់តូច និង០៣កញ្ចប់ធំ)។ ២-ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន០១។
៣-ដាវកែច្នៃចំនួនៈ០១ដើម។ ៤-ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ចំពោះមុខ កម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍ កំពុងបន្តស្រាវជ្រាវរកបក្ខពួកមេក្លោង និងក្រុមដទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ ៖ រស្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
កីឡា១ សប្តាហ៍ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ