ព័ត៌មានជាតិ
អគ្គិភ័យឆេះផ្ទះពីរកន្លែងផ្សេងគ្នាក្នុងយប់តែមួយ បណ្ដាលឲ្យមនុស្សម្នាក់រងរបួស
ត្រឹម១យប់មានករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋពីរកន្លែងផ្សេងគ្នាអស់ទាំងស្រុង និងបណ្ដាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់។
ករណីទី១កើតនៅវេលាម៉ោង១១យប់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិតាម៉ៅ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ឆេះផ្ទះអស់១ខ្នងមានទំហំ ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រធ្វើអំពីឈើប្រក់ស័ង្កសីឆេះអស់ទាំងស្រុង។

លោកអធិការនគរបាលស្រុកមង្គលបូរី បានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ វាំង ធី ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅកន្លែងកើតហេត្ត។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា មុនពេលកើតហេតុ ម្ចាស់ផ្ទះបានបង្កាត់ភ្លើងដាំបាយហូប ដោយសារសុរ៉ាចូលពោះ ភ្លេចការចងចាំដេកលក់បណ្តាលឲ្យភ្លើងឆាបឆេះពេញបន្ទុកឆេះផ្ទះ១ខ្នង របួសទាំងខ្លួនឯងធ្ងន់ទៀត។

លោកបានបញ្ជាក់ទៀតថា ពេលដែលភ្លើងរលត់សមត្ថកិច្ចបានចុះវាយតម្លៃក្នុងនោះមានមនុស្សបួសធ្ងន់១នាក់ រលាកស្បែកដៃខ្នងនិងក្បាលបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជាជប៉ុនផ្នែកសម្ភារៈ អង្ករមួយការ៉ុង ចានឆ្នាំងភួយមុង សរុបជាទឹកប្រាក់ចំនួន ២ ៥០០ .០០០រៀល។
ករណីទី២លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកវរ:សេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែតបានប្រាប់ឲ្យដឹងថា មានភ្លើងឆេះចេញពីស្តង់ដាក់គីបខោអាវជជុះចំនួនពីល្វែង ដែលស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ថា មុនពេលកើតហេតុនោះ មូលហេតុបណ្តាលមកពីឆ្លងចរន្ដអគ្គនីឆេះចេញពីស្តង់២ល្វែងនោះ។

សម្ភារៈខូចខាតគ្រប់គ្រងមិនទាន់បាន ក្នុងនោះមានរថយន្តសង្គ្រោះអគ្គីភ័យចំនួន៣គ្រឿង មានរថយន្តសង្គ្រោះអគ្គិភ័យរបស់អធិការដ្ឋាន រថយន្តរបស់ក្រុមហ៊ុនត្រូពីកាណា រថយន្តសង្គ្រោះអគ្គីភ័យរបស់សាលាក្រុង១ ពេលភ្លើងកំពុងតែឆេះនោះ ដោយសារតែមានរថយន្តជួយពន្លត់យ៉ាងខ្លាំងអាចគ្រប់សភាពការបានហើយភ្លើងរលត់ទាំងស្រុងមិនបណ្តាលឆ្លងរាលដាលទៅកន្លែងផ្សេងនោះទេ ចំណែកមនុស្សក៏មិនរងរបួសដែរ៕
អត្ថបទ ៖ វ៉ាន់ ណាង



-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


