Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តច័ន្ទបុរី ត្រៀមទីតាំង៣កន្លែងសម្រាប់ពលករខ្មែរស្នាក់នៅ ខណៈព្រំដែនកម្ពុជាត្រូវបានបិទខ្ទប់​

បានផុស

នៅ

លោក សុធី ថង​យ៉ែម អភិបាលខេត្ត​ច័ន្ទ​បុរី បាន​អញ្ជើញ​ចុះ​ពិនិត្យ​ផ្ទាល់ កាលពី​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២១ ទៅលើ​ទីតាំង​ក្បែរ​ខ្សែបន្ទាត់​ព្រំដែន​ថៃ​-​កម្ពុជា ដើម្បី​រក​កន្លែង​សម្រាប់​ឲ្យពលករ​ខ្មែរ​ដែល​បម្រុង​ឆ្លងដែន​ចូលមក​កម្ពុជាស្នាក់នៅ​ជា​បណ្តោះអាសន្ន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន​គឺមាន​ទីតាំង​២​កន្លែង​ហើយ​ដែល​បាននឹងកំពុង​ដាក់ឲ្យ​ពលករ​ខ្មែរ​ស្នាក់នៅ​ជាង​១០០​នាក់​ ដោយ​ទី​តាំងទី​១ ក្បែរ​កង​រយ​លេខ​១១៤ ក្នុងភូមិ​បាន​តា​រឿង ឃុំ​ប៉ា​ដុង ស្រុក​សយ​ដាវ និង​ទី​តាំងទី​២​គឺ ក្បែរ​កង​រយ​លេខ​១១៥ ក្នុងភូមិ​បាន​ពោង​កៅ ឃុំ​ពោង​ណាំ​រ៉​ន ស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ច័ន្ទ​បុរី ។​

ថ្មីៗ​នេះ​អាជ្ញាធរខេត្ត​ច័ន្ទ​បុរី បានកំណត់​យក​ទីតាំង​១​កន្លែង​ទៀត​ ដែល​ជាទី​តាំងទី​៣ សម្រាប់​ដាក់​ពលករ​បន្ថែ​ម ក្នុង​ខេត្ត​ច័ន្ទ​បុរី គឺ​ទីលាន​ចំណតរថយន្ត​របស់​ក្រុមហ៊ុន ផៃ​រិ​ន​គ្រុប ដែល​ស្ថិត​នៅក្បែ​រច្រក​អន្តរជាតិ​បាន​ផា​កាត ព្រោះ​ទីនោះ​អាចដាក់​គ្រែ​បាន​ប្រមាណ​ជាង​៥០​គ្រែ​។​

នៅក្នុង​ដំណាក់កាល​នៃ​ការបិទ​ខ្ទប់​ព្រំដែន​នៃ​ខេត្ត​ដែលជាប់​នឹង​ប្រទេស​ថៃ ចាប់ពី​យប់​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​១២ ខែសីហា​នេះ អាជ្ញាធរខេត្ត​ច័ន្ទ​បុរី បាន​ចាត់​អោយមាន​អាហារ​៣​ពេល និង​មាន​ក្រុមគ្រូពេទ្យ​នៅ​ពិនិត្យ តាមដាន​សុខភាព​របស់​ពលករ​ខ្មែរ​ទាំងអស់នោះ​ផង រហូតដល់​ថ្ងៃ​ដែល​អាច​វិល​ចូលទៅ​កាន់​មាតុភូមិ​របស់ខ្លួន​វិញ​បាន​៕

អត្ថបទ ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម