ព័ត៌មានជាតិ
កុមារនិងយុវវ័យអាយុពី១២ទៅ ១៧ឆ្នាំរស់នៅខណ្ឌទួលគោក ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន ៦០ ភាគរយ
កុមារនិងយុវវ័យដែលមានអាយុពី១២ ទៅ១៧ឆ្នាំ ជិត១ម៉ឺននាក់ រស់នៅក្នុងមូលដ្ឋានខណ្ឌទួលគោកគិតមកដល់ពេលនេះ បានទទួលការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ បានប្រមាណ៦០ភាគរយហើយស្មើនឹងចំនួនប្រមាណជា៦ពាន់នាក់។

បើតាមការបញ្ជាក់ឱ្យដឹងពីលោកឯក ឃុនដឿនអភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ខណៈដែលលោកចុះត្រួត ពិនិត្យសកម្មភាពនៃការចាក់វ៉ាក់សាំងជាក់ស្ដែងនៅមណ្ឌលសុខភាពទួលគោក នាព្រឹកថ្ងៃទី ០៧ខែសីហាឆ្នាំ២០២១នេះ។
លោកឯក ឃុនដឿន បានមានប្រសាសន៍លើកឡើងថា អនុវត្តតាមការណែនាំរបស់លោកឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងប្រមុខរាជរដ្ឋាភិបាល ក្នុងការចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យដែលមានអាយុពី១២ឆ្នាំដល់១៧ឆ្នាំ ចាប់ពីថ្ងៃទី០១រហូតមកដល់ថ្ងៃទី០៦ខែសីហាឆ្នាំ២០២១ ម្សិលមិញនេះ នៅក្នុងមូលដ្ឋានខណ្ឌគោកទាំងមូល គឺមានកុមារនិងយុវវ័យចាប់ពីអាយុ១២ឆ្នាំដល់១៧ ឆ្នាំមកទទួលការចាក់វ៉ាក់សាំងបានប្រមាណជា៦០ភាគរយហើយ ស្មើនឹងចំនួនមនុស្សប្រមាណជាង៦ ពាន់នាក់។
លោកឯក ឃុនដឿនបានមានប្រសាសន៍បន្តថា អនុវត្តតាមប្រសាសន៍ណែនាំរបស់លោកឃួងស្រេង
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ការចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យអាយុពី១២ឆ្នាំទៅ១៧ឆ្នាំនេះ គឺមិនមានការយកលុយនោះទេ៕ អត្ថបទ៖ ស្រីរ័ត្ន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


