ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន កោតសសើរ និងលើកទឹកចិត្តដល់រដ្ឋបាលដែលបានសហការគ្នា ទទួលពលករបានល្អពេលត្រឡប់មកដល់លំនៅដ្ឋានវិញ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញបានថ្លែងនូវការកោតសសើរ និងលើកទឹកចិត្តដល់រដ្ឋបាលដែលបានសហការគ្នា ទទួលពលករបានល្អពេលត្រឡប់មកដល់លំនៅដ្ឋានវិញ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនថ្លែងបែបនេះខណៈអំណោយសង្គ្រោះ ជាស្បៀង ម៉ាស អាល់កុល និងសម្ភារៈមួយចំនួនទៀត យកទៅផ្តល់ជូនអាជ្ញាធរខណ្ឌដង្កោ នាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ។

ថ្លែងក្នុងឱកាសនេះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំមកនូវការផ្តាំផ្ញើរបស់ម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី នៃកម្ពុជា ដែលបានផ្ញើសារជាសម្លេងកាលពីរសៀលថ្ងៃសុក្រ ទី៦ ខែសីហា ឆ្នាំ២០២១ ដែលសារនេះបានផ្តោតជាសំខាន់លើការយកចិត្តទុកដាក់ដល់ពលករដែលបានឆ្លងចូលមកស្រុកកំណើតតាមតំបន់ព្រំដែនកម្ពុជា ថៃ ។
នៅក្នុងខ្លឹមសារជាសម្លេងដដែលនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានកោតសសើរដល់រដ្ឋបាលខណ្ឌដង្កោចំពោះការងារកន្លងមក និងសូមលើកទឹកចតិត្តឲ្យរដ្ឋបាលនៅនឹងកន្លែង រួមជាមួយក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្ស ត្រូវរួមសហការគ្នា ទទួលពលករខណៈដែលបងប្អូនយើង ត្រូវបានក្រុមការងាររថយន្តកងទ័ពដឹកមកដល់លំនៅដ្ឋានក្នុងរដ្ឋបាលឃុំ សង្កាត់នីមួយៗ ដើម្បីឲ្យបងប្អូនបានបន្តចូលធ្វើចត្តាឡីស័ក្តនៅតាមមណ្ឌលនៃខេត្ត ស្រុក ក៏ដូចជាធ្វើចត្តាឡីស័ក្តនៅតាមផ្ទះផង ។

លោកជំទាវក៏បានបន្តទៀតថា៖ ទន្ទឹមនឹងនេះយើងត្រូវតែជួយសហការធ្វើកិច្ចការនេះ ឲ្យបានល្អ ដែលទាក់ទងនឹងការទទួលខុសត្រូវទាំងខាងស្មារតី ខាងអប់រំ និងខាងសម្ភារៈអ្វីដែលយើងអាចជួយបានតាមលទ្ធភាព តែបើយើងខ្វះលទ្ធភាព យើងត្រូវជំរាបជូនរដ្ឋបាលរាជធានី ខេត្ត ដើម្បីបានជ្រាបក្នុងការត្រៀមរៀបចំទទួល និងដោះស្រាយស្បៀងជូនពលកររបស់យើង ។
កន្លងមករាជរដ្ឋាភិបាលក៏បានផ្តល់នូវស្បៀង និងជំនួយសង្គ្រោះបឋមជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌដង្កោ តាមរយៈ រដ្ឋបាលសាលារជធានីភ្នំពេញផងដែរ ។ ដោយឡែកថ្ងៃនេះលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បាននាំយកអំណោយរបស់សប្បុរជនមកជូនដល់រដ្ឋបាលខណ្ឌដង្កោ គណបក្សខណ្ឌដង្កោ និងសាខាសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌដង្កោ រួមមាន ៖ ទឹកសុទ្ធ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ម៉ាស់ អាល់កុល និងអាវពេទ្យ រួមជាមួយនឹងថវិកាមួយចំនួន៕
អត្ថបទ ៖ វិមាន

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


