ព័ត៌មានជាតិ
វ៉ាក់សាំងAstraZeneca ជិត៤ពាន់ដូសមកដល់ខេត្តកោះកុង ហើយត្រៀមចាក់ជូននៅថ្ងៃស្អែកនេះ
ក្រុមគ្រូពេទ្យ មន្ត្រីរាជការ និងកងកម្លាំងជួរមុខនៅខេត្តកោះកុង នឹងទទួលវ៉ាក់សាំងAstraZenecaដូសទី៣នៅថ្ងៃទី៨សីហាស្អែកនេះ ក្រោយទទួលពីកងទ័ពជើងអាកាសដែលដឹកជញ្ជូនប្រគល់រដ្ឋបាលខេត្តនៅព្រឹកថ្ងៃមិញ។

ការទទួលវ៉ាក់សាំងដែលដឹកជញ្ជូនតាមរយៈឧទ្ធម្ភាគចក្រ១គ្រឿង ត្រូវបានលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងមន្ត្រីសុខាភិបាលអញ្ជើញទៅទទួលតាំងពីព្រឹកព្រលឹមមកម្ល៉េះនៅឯទីលានទាត់បាល់ទីរួមខេត្ត ហើយយកទៅរក្សាទុកក្នុងឃ្លាំងសុវត្ថិភាពនៃមន្ទីរសុខាភិបាលខេត្តរួចរាល់ហើយដែរ។

លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង និងជាប្រធានគណៈកម្មការចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវីដ១៩ខេត្ត បាននិយាយនៅថ្ងៃទី៧ សីហាថា ថ្នាំវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ប្រភេទ AstraZeneca ចំនួនជិត៤,០០០ដូស បានមកដល់ដៃរដ្ឋបាលខេត្តរួចរាល់ហើយ ដើម្បីរៀបចំចាក់ជូនក្រុមគ្រូពេទ្យ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅថ្ងៃទី៨ សីហា ក្នុងបរិវេណសាខាកាកបាទក្រហមកម្ពុជាខេត្ត តបនឹងបទបញ្ជាបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន។

ចំណែកឯតួលេខគ្រូពេទ្យ មន្ត្រីរាជការ និងសមត្ថកិច្ចដែលនឹងត្រូវបានទទួលវ៉ាក់សាំងដូសទី៣ក្នុងខេត្តកោះកុង គឺលោក ទូ សាវុធ ពុំទាន់អាចបញ្ជាក់បានទេថា មានប៉ុន្មាននាក់ជាអាទិភាព។ និយាយពីលំហូរពលករខ្មែរមកពីប្រទេសថៃ គិតមកទល់ម៉ោងនេះ មិនឃើញសញ្ញាណាមួយគួរឱ្យកត់សម្គាល់ពីពលករសម្រុកចូលមកតាមព្រំដែនអន្តរជាតិចាំយាម ឬច្រករបៀងនៅឡើយ ខណៈកងសមត្ថកិច្ចពិនិត្យប្រចាំការឃ្លាំមើល។

វេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ បានស្នើឱ្យអភិបាល ខេត្ត និងប្រធានមន្ទីរសុខាភិបាលខេត្តទាំង៧ត្រូវចេញលិខិតជូនដំណឹង និងរៀបចំទីតាំងរួមទាំងត្រៀមក្រុមគ្រូពេទ្យឱ្យបានរួចរាល់បានទាន់ពេលវេលា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសកូវីដប្រភេទ Delta ដែលអាចឆ្លងនៅសហគមន៍ក្នុងទ្រង់ទ្រាយធំប្រសិនបើយើងទាំងអស់គ្នាមិនទប់ស្កាត់៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង



