ព័ត៌មានជាតិ
ឆាប់ៗនេះបណ្ដាញសង្គម Tik Tok នឹងសហការផលិតស្ពតអប់រំ ឬផ្សាយសារអប់រំ ពាក់ព័ន្ធនឹងជំងឺកូវីដ
ក្រុមការងារក្រសួងព័ត៌មាន និងតំណាងក្រុមហ៊ុន Tik Tok បាននឹងកំពុងបន្តពិភាក្សាគ្នា ដើម្បីសហការផលិតស្ពតអប់រំ ឬផ្សាយសារអប់រំផ្សេងៗ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ដើម្បីធ្វើយ៉ាងណា ផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ ដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបានយល់ជ្រូតជ្រាប ហើយការពារខ្លួន ចៀសផុតពីការឆ្លង នៃជំងឺមួយនេះ។
លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មីថា ដើម្បីជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល គឺក្រសួងព័ត៌មាន ក្នុងនាមជាក្រសួងដឹកនាំវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា បានពិនិត្យលទ្ធភាព និងគ្រប់មធ្យោបាយ ដើម្បីធ្វើយ៉ាងណា ផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ ចំពោះសារអប់រំនានា ដែលពាក់ព័ន្ធនឹងការរីករាល នៃជំងឺកូវីដ-១៩ ទៅដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបានយល់ជ្រូតជ្រាប ហើយការពារខ្លួន ចៀសផុតពីការឆ្លងនៃជំងឺមួយនេះ។

លោក មាស សុភ័ណ្ឌ បានរំលឹកថា កន្លងមកតំណាងក្រុមហ៊ុន Tik Tok ប្រចាំតំបន់ បានបង្ហាញបំណងចូលរួម និងលើកកម្ពស់ ជាមួយរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយសារអប់រំផ្សេងៗ ពាក់ព័ន្ធនឹងជំងឺកូវីដ តាមបណ្ដាញសង្គម Tik Tok នេះ ទើបក្រសួងព័ត៌មាន និងតំណាងក្រុមហ៊ុន Tik Tok ចង់សហការគ្នា ដើម្បីផលិតស្ពតអប់រំ មួយចំនួន ហើយយកទៅផ្សព្វផ្សាយ ក្នុងបណ្ដាញសង្គម ដែលកំពុងពេញនិយមមួយនេះ។
បើតាមអ្នកនាំពាក្យ ក្រសួងព័ត៌មាន មកដល់ពេលនេះ គឺក្រុមការងារបច្ចេកទេស នៃក្រសួងព័ត៌មាន និងតំណាងក្រុមហ៊ុន Tik Tok កំពុងបន្តពិភាក្សាគ្នា ដើម្បីឈានទៅដល់ការរៀបចំ ឲ្យមានការផលិតជាស្ពតអប់រំ ឬក៏រៀបចំឲ្យមានការផ្សាយនូវស្ពតអប់រំផ្សេងៗ នៅក្នុងបណ្ដាញសង្គមនេះដែរ។
លោក មាស សុភ័ណ្ឌ បានបញ្ជាក់ថា «ឯកឧត្ដមរដ្ឋមន្ត្រី លោកបានផ្ដល់អនុសាសន៍ ណែនាំទៅដល់អគ្គនាយកដ្ឋានជំនាញ សុំឲ្យបន្តនៅក្នុងការជំរុញ នូវកិច្ចសហប្រតិបត្តិការនេះ ជាមួយក្រុមហ៊ុន Tik Tok ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការ នៃការផ្សាយស្ពតអប់រំផ្សេងៗ ដែលពាក់ព័ន្ធទៅនឹង ការរីករាលដាល នៃជំងឺកូវីដនេះ តាមប្រព័ន្ធនេះឲ្យបានឆាប់»។
សូមជម្រាបថា ក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ ជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន តាមរយៈប្រពន្ធ័ Zoom កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ត្រូវបង្កើតក្រុមការងារ ដើម្បីធ្វើកិច្ចសហការ ជាមួយក្រុមហ៊ុន Tik Tok ដែលជាបណ្តាញផ្សព្វផ្សាយសង្គម ដ៏ពេញនិយមមួយ នាពេលបច្ចុប្បន្ននេះ ដើម្បីធ្វើការផលិតស្ពតអប់រំ មួយចំនួន ពាក់ព័ន្ធ នឹងជំងឺកូវីដ-១៩ សម្រាប់ជាការផ្សព្វផ្សាយ នៅក្នុងបណ្ដាញសង្គម Tik Tok នេះ៕ (ដោយ)៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


