Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច រកឃើញវត្ថុតាង មួយចំនួនទៀត ក្នុងបន្ទប់ជនជាតិ ចិន ដែលបានចាប់ខ្លួន ជាមួយគ្រឿង ១៦គីឡូ​ក្រាម

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក រ៉ឹម មិច នាយការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំង បន្តចុះស្រាវជ្រាវករណីបុរសជនជាតិចិន ដែលបានឃាត់ខ្លួនកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ដែលរឹបអូសបានគ្រឿងញៀនសរុបប្រហែល ១៦គីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែសីហានេះថា រហូតដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៧ និង០០នាទីយប់ ដោយមានការចូលរួមពីលោក សំម ឫទ្ធីវាសនា ព្រះរាជអាជ្ញារង ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយអធិការដ្ឋាន នគរបាលខណ្ឌបឹងកេងកង នាំខ្លួនជនសង្ស័យ ឈ្មោះ Huang Xulong មកបន្តឆែកឆេរបន្ទប់ជួលគ្មានលេខ ផ្លូវ៣០០ ក្រុម៤០ ភូមិ០៥ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង​ ដោយរកឃើញវត្ថុតាង ចំនួន១០ប្រភេទបន្ថែមទៀត សរុបប្រហែលជា៣០០ក្រាម​៖  

១.ម្សៅម៉ត់ពណ៌សចំនួន៧កញ្ចប់

២.ម្សៅពណ៌ផ្កាឈូកអក្សរ​ Jing. Linger សង្ស័យជាខេតាមីនចំនួន៣៧កញ្ចប់

៣.ក្រាមពណ៌សថ្លាសង្ស័យ ជាគ្រឿងញៀន ប្រភេទមេតំហ្វេតាមីនចំនួន៣កញ្ចប់

៤.ថ្នាំគ្រាប់ពណ៌បៃតងសង្ស័យ ជាសារធាតុញៀនប្រភេទMDMA ចំនួន៦គ្រាប់

៥.ជញ្ជីងអេឡិចត្រូនិច​ សម្រាប់ថ្លឹងគ្រឿងញៀន ចំនួន១

៦.ដប​ Cocacola ពណ៌ក្រហម សង្ស័យជាសាធាតុញៀនប្រភេទMDMA ចំនួន១ដប​

៧.កញ្ចប់បារីម៉ាក​Mavius ពណ៌ខៀវ​ សង្ស័យជាកញ្ឋា​ ចំនួន១០កញ្ចប់​

៨.កញ្ចប់ពណ៌ខៀវ​ Porche. សង្ស័យMDMA ចំនួន៤កញ្ចប់​

៩.កញ្ចប់ពណ៌ខ្មៅអក្សរ​ MASA TEAM សង្ស័យMDMA ចំនួន៥កញ្ចប់

១០.កញ្ចប់ពណ៌ទឹកដោះគោ សង្ស័យជាកញ្ឆា ចំនួន១កញ្ចប់

១១.ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន

១២. លិខិតឆ្លងដែន​ HUANG XULONG ចំនួន១ច្បាប់

១៣.កាតATM ធនាគា​ ABAចំនួន01សន្លឹក​(HUANG XULONG)៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម