ព័ត៌មានជាតិ
៨៥ភាគរយ នៃចំនួនកម្មករ នៅទូទាំងប្រទេស បានចាក់វ៉ាក់សាំង បង្ការកូវីដ រួចរាល់
មន្ត្រីជាន់ខ្ពស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតមកដល់ជិតពាក់កណ្ដាល ខែសីហា ឆ្នាំ២០២១នេះ មានកម្មករ-និយោជិត ដែលបម្រើការងារនៅតាមរោចក្រ-សហគ្រាស នៅទូទាំងប្រទេស បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រមាណ៨៥ភាគរយហើយ។
ដោយអនុវត្តតាមអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាប់ផ្ដើមបើកយុទ្ធនាការ ចាក់វ៉ាក់សាំងជូនកម្មករ-និយោជិត នៅតាមរោងចក្រ-សហគ្រាស ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ និងបានបន្តទៅតាមបណ្តាខេត្ត អាទិភាពផ្សេងៗទៀត ជាបន្តបន្ទាប់។
លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានអនុគណៈកម្មការចាក់វ៉ាក់សាំងប្រចាំក្រសួង បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ យ៉ាងខ្លីថា «ជារួមយើងអាចប៉ាន់ស្មានថា 85% នៃកម្មករបានចាក់វ៉ាក់សាំង»។

ចំណែកលោក ឡុង សុផាត ប្រធានសហភាពសហជីពយុវជន ការពារសិទ្ធិកម្មករកម្ពុជា (YPCWRC ) និងជាប្រធានសហពន្ធ័សហជីពសម្លេងយុវជនខ្មែរ បានថ្លែងឲ្យដឹងដែរថា បើតាមព័ត៌មាន ដែលសហជីពរបស់លោកទទួលបាន គឺបងប្អូនកម្មករ-និយោជិត ភាគច្រើនលើសលប់ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចរាល់ ហើយនៅសល់តែតិចតួចប៉ុណ្ណោះ ដែលមិនទាន់បានចាក់។
លោក ឡុង សុផាត បានលើកឡើងថា ដោយសារមានការខិតខំប្រឹងប្រែង របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល និងក្រសួងការងារផង ដែលបានសម្រុកចាក់វ៉ាក់សាំង ជូនបងប្អូនកម្មករ-និយោជិតនោះ ធ្វើឲ្យកម្រិតនៃការឆ្លងរាលដាល នៃវីរុសកូវីដ-១៩ នៅក្នុងរោងចក្រ-សហគ្រាស នៅទូទាំងប្រទេស មានការធ្លាក់ចុះខ្លាំង គួរឲ្យកត់សម្គាល់។

ប្រធានសហជីពរូបនេះ បានថ្លែងនូវការកោតសរសើរ និងគោរពថ្លែងអំណរគុណ ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី យ៉ាងដូច្នេះថា «ខ្ញុំគិតថា ប្រសិនបើគ្មានគោលនយោបាយ ដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ដែលដាក់ចេញនូវការគៀងគរ ខិតខំស្វែងរកវ៉ាក់សាំង មកពីក្រៅប្រទេស ដើម្បីយកមកចាក់ជូនកម្មករ-និយោជិត របស់យើង ក៏ដូចជាប្រជាពលរដ្ឋយើងទេ ស្ថានភាពនៅក្នុងវិស័យការងារ របស់យើង ក៏មានស្ថានភាពមិនល្អនោះដែរ ប៉ុន្តែដោយសារតែ យើងទទួលបានវ៉ាក់សាំងទាន់ពេលវេលា ទើបនាំឲ្យការឆ្លងរាលដាល នៅក្នុងចំណោមកម្មករ-និយោជិត មានការធ្លាក់ចុះជាខ្លាំង»។
គួរកត់សម្គាល់ថា ក្រោមការដាក់ចេញ នូវវិធានការដ៏ត្រឹមត្រូវ និងម៉ត់ចត់ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាពិសេសការបើកយុទ្ធនាការ ចាក់វ៉ាក់សាំងជូនបងប្អូនកម្មករ-និយោជិត បានធ្វើឲ្យស្ថានភាព នៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងរោងចក្រ-សហគ្រាស មានការថមថយជាខ្លាំង៕ (ដោយ)៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


