ព័ត៌មានជាតិ
ការផ្ទេរប្រាក់ តាមប្រព័ន្ធធនា គារ លើទូរសព្ទដៃ មានការកើនឡើង ជាង៤លាន ប្រតិបត្តិការ
មន្រ្តីជាន់ខ្ពស់ ធនាគារជាតិនៃកម្ពុជា បានថ្លែងឲ្យដឹងថា ចាប់ពីឆ្នាំ២០១៩ ដល់ចុងឆ្នាំ២០២០ ចំនួនអ្នកដែលផ្ទេរប្រាក់ តាមប្រព័ន្ធធនាគារ លើទូរសព្ទដៃមានការ កើនឡើងជាគំហុក ដែលមានរហូតជាង៤លាន ប្រតិបត្តិការហើយបើគិតជាតម្លៃវិញ វាស្មើនឹងជាង៤០០ រយភាគរយនៃGDPសរុប។ ដោយឡែកប្រព័ន្ធបាគង ដែលជាប្រព័ន្ធទូទាត់ប្រាក់បង្កើតឡើង ដោយធនាគារជាតិកម្ពុជា ក្នុងរយៈពេល៣ខែចុងក្រោយនេះ មានអ្នក download កម្មវិធីយកទៅប្រើប្រាស់ប្រមាណជាង ២០ម៉ឺននាក់ និងអ្នកចូលទៅមើល មានប្រមាណជាង២លាននាក់។ នេះបើយោងតាមលោកស្រី ជា សិរី អគ្គនាយិកាបច្ចេកទេស ធនាគារជាតិនៃកម្ពុជា។
លោកស្រី ជា សេរី អគ្គនាយិកាបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានថ្លែងឲ្យដឹងយ៉ាងដូច្នេះ នៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់គម្រោងទូទាត់ និងផ្ទេរប្រាក់ឆ្លងដែន រវាងប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា តាមរយៈប្រព័ន្ធបាគង ជាមួយនឹងធនាគារមេប៊ែង នាថ្ងៃទី១១ ខែសីហា។

គម្រោងនេះជាដំណើរការ ផ្ទេរប្រាក់ពីប្រទេសម៉ាឡេស៊ីមកកម្ពុជា ហើយត្រូវបានធនាគារជាតិកម្ពុជា ចាត់ទុកថាជាការសម្រួលដល់ពលករខ្មែរ ដែលធ្វើការនៅប្រទេសម៉ាឡេស៊ី អាចផ្ញើប្រាក់មកគ្រួសារខ្លួន នៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធប្រតិបត្តិការបាគង និងធនាគារមេប៊ែង។ ជាមួយគម្រោងនេះ ធនាគារជាតិកម្ពុជា និងធនាការមេប៊ែងរបស់ ម៉ាឡេស៊ី និងសិក្សាអំពីគម្រោង ផ្ទេរប្រាក់ពីកម្ពុជាទៅម៉ាឡេស៊ីវិញ ហើយមានគម្រោងជាបន្តបន្ទាប់ទៀតដែលត្រូវធ្វើ។
លោកស្រី ជា សេរី បានមានប្រសាសន៍ថា «ជាការពិតនេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះនៃកិច្ចសហប្រតិបត្តិការហើយខ្ញុំប្រាកដថានៅមានអ្វីៗជាច្រើនទៀតដែល ធ្វើរួមគ្នាបាន។បច្ចុប្បន្នយើងមានតែការផ្ទេរប្រាក់ពីម៉ាឡេស៊ីមកកម្ពុជាប៉ុណ្ណោះប៉ុន្តែទោះយ៉ាងណាយើងកំពុងធ្វើការបន្តដើម្បីឲ្យមានការផ្ទេរប្រាក់ពីកម្ពុជាទៅប្រទេសម៉ាឡេស៊ី ។ យើងក៏កំពុងបង្កើតតែមាន QR Scan សម្រាប់ភ្ញៀវអន្តរជាតិផងដែរ ហើយបន្ថែមពីលើនេះយើងក៏អាចជ្រាវស្រាវពីរូបិយប័ណ្ណក្នុងស្រុកដែលបច្ចុប្បន្ននេះអ្នក នៅមានភាពរឹtត្បិតរវាងរូបីយប័ណ្ណ រីងហ្គីយ(ម៉ាឡេស៊ីនិងរូបិយប័ណ្ណអាមេរិក)។ ក៏ប៉ុន្តែដូចដែលខ្ញុំធ្លាប់បានលើកឡើងជាច្រើនលើកច្រើនសាមកហើយមូលហេតុចំបង មួយរបស់បាគងគឺជួយសម្រួលដល់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកឲ្យមានការងាយស្រួលហើយអ្វីដែលយើងចង់ឃើញនោះគឺការផ្លាស់ប្ដូរពីរូបិយប័ណ្ណរីងហ្គីតមកជា រូបិយប័ណ្ណខ្មែរ ។ ច្បាស់ណាស់យើងនិងមានអ្វីជាច្រើនទៀតដែលយើងមិនត្រូវស្រាវជ្រាវនិងធ្វើការជាមួយគ្នា។ត្រូវចាំក្នុងចិត្តថាអ្វីដែលពួកយើងធ្វើបន្តទៀតគឺដើម្បីផល ប្រយោជន៍របស់ប្រជាជននៃប្រទេសយើងទាំងពីរ»។
បើតាមលោកស្រី ជា សេរី គិតត្រឹមរយៈពេល ៣ ខែចុងក្រោយនេះប្រព័ន្ធប្រតិបត្តិការរបស់បាគង ដែលជាកាបូបលុយឌីជីថលបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា គេសង្កេតឃើញថាចំនួនអ្នកប្រើប្រាស់បានកើនឡើងទ្វេដងពោលគឺគិតត្រឹមចុងខែមិថុនា អ្នកទាញយកកម្មវិធីប្រព័ន្ធបាគង ទៅប្រើប្រាស់មានរហូតដល់ ២០ ម៉ឺន download ។
លោកស្រី ជា សេរី បានមានប្រសាសន៍ថា ពេលនេះយើងអាចភ្ជាប់ទំនាក់ទំនងជាមួយគ្នាតាមរយៈបាគងជាពិសេសបាគងកាន់តែមានសារៈសំខាន់នៅក្នុងក្នុងបរិបទ នៃការរីករាលដាលនៃកូវីដ ១៩ នេះខណៈដែលគោលការណ៍រក្សាគម្លាតកំពុងអនុវត្តហើយគ្រប់គ្នាកំពុងធ្វើការកាត់បន្ថយការផ្ទេរប្រាក់ដោយផ្ទាល់តាមដែលអាចធ្វើទៅ បាន ។
លោកស្រីបន្តថា សំណាងល្អ ដែលពួកយើងបានបង្កើតបាគង បានលឿនមុនការផ្ទុះកូវីដ១៩ ដែលអនុញ្ញាតឱ្យអតិថិជន អាចប្រតិបត្តិការផ្ទេរប្រាក់ដោយមិនចាំបាច់ មានការបារម្ភថា ភាគីម្ខាងទៀតប្រើសេវាកម្មធនាគារជ្សេងៗខុសពីធនាគារដែលខ្លួនមាន។
លោកស្រីបន្តថា ហេតុដូច្នេះហើយ បានជាយើងឃើញមានការកើនឡើងជា គំហុកនៃការទូទាត់ប្រាក់តាមប្រព័ន្ធធនាគារលើទូរស័ព្ទដៃ នៅចន្លោះរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ពោលគឺចាប់ពីឆ្នាំ ២០១៩ ដល់ចុងឆ្នាំ ២០២០ ចំនួនអ្នកដែល ផ្ទេរប្រាក់តាមប្រព័ន្ធធនាគារលើទូរសព្ទដៃមានសរុបជាង ៤ លានប្រតិបត្តិការហើយបើគិតជាតម្លៃវិញវាស្មើនឹងជាង ៤០០ មួយរយភាគរយនៃ GDP សរុប។
អញ្ចឹងបាន ន័យថានេះជាសន្ទុះមួយដ៏លឿន ដែលមិនអាចប្រៀបធៀប នៅសមាមាត្រ នៃប្រតិបត្តិការទូទាត់ប្រាក់តាមប្រព័ន្ធធនាគារនៅលើទូរស័ព្ទដៃ និងប្រតិបត្តការទូទាត់ជាសាច់ប្រាក់ដោយផ្ទាល់នៅតាមធនាគារ ។ ព្រោះយើងមិនទាន់មានទិន្នន័យជាក់លាក់ពីចំនួននៃប្រតិបត្តិការជាសាច់ប្រាក់ ប៉ុន្តែតាមអ្វីដែលយើងដឹងគឺការកើនឡើងនៃប្រតិ បត្តិការផ្ទេរប្រាក់តាមប្រព័ន្ធ ធនាគារលើទូរសព្ទដៃនេះ គឺស្មើនឹងប្រមាណ៣ ភាគ៤ ក្នុងរយៈពេលដ៏ខ្លី។

ចំពោះបាគងគិតត្រឹមចុងខែមីនា ឆ្នាំ ២០២១ ការទាញយកកម្មវិធីបាគង មានត្រឹមប្រមាណជាង ១០ ម៉ឺន download តែប៉ុណ្ណោះ។ លោកស្រីបានបន្តថាពេលនោះ លោកមិនសប្បាយចិត្តចមពោះតួលេខនេះទាល់តែសោះ បើទោះបីថាប្រព័ន្ធបាគងទើបបានបង្កើតឡើងនៅខែ តុលា ២០២០ ហើយដែលពេលនោះលោកស្រីរំពឹងថា នឹងមានអ្នកប្រតិបត្តិការតាមប្រព័ន្ធនេះមានចំនួនច្រើនជាងនេះ។ ក៏ប៉ុន្តែផ្ទូយទៅវិញ នៅក្នុងកំឡុងខែមេសា នៃការបិទខ្ទប់ការធ្វើដំណើរ មួយរយៈពេលយូរល្មម ដែលយើងសង្កេតឃើញថា ការស្វែងរកកម្មវិធីបាគងលើ ទូរស័ព្ទដៃគឺមានចំនួនច្រើនទ្វេរដង គិតត្រឹមរយៈពេលតែបីខែប៉ុណ្ណោះ ចំនួនអ្នកប្រើប្រាស់គិត ត្រឹមចុងខែមិថុនាមានអ្នកទាញ យកកម្មវិធីដោនឡូតរបស់បាគងរហូតដល់ម្ភៃម៉ឺន download ហើយបើនិយាយពីចំនួនអ្នស្គាល់បាគងវិញមានរហូតជាង ២ លាននាក់ហើយមកដល់ពេលនេះ ។
សូមជម្រាបថា ធនាគារជាតិនៃកម្ពុជា បានប្រកាសដាក់ឲ្យដំណើរការប្រព័ន្ធបាគង ដែលជាប្រព័ន្ធទូទាត់ថ្មីដំបូងនៅកម្ពុជាដែលប្រព័ន្ធថ្មីនេះ នឹងជួយឲ្យអ្នកប្រើប្រាស់សេវា ធនាគារតាមរយៈប្រព័ន្ធទូរស័ព្ទ មានភាពកាន់តែងាយស្រួលបន្ថែមទៀតលើសេវាកម្ម ដែលមានស្រាប់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនិងគ្រឹះស្ថានផ្តល់សេវាទូទាត់ សងប្រាក់ដទៃទៀតផងដែរ។ ការបង្កើតឲ្យមានប្រព័ន្ធទូទាត់សម័យថ្មីនេះ ក៏ជាការចូលរួមចំណែកអភិវឌ្ឍវិស័យសេដ្ឋកិច្ច ឆ្ពោះទៅរកសេដ្ឋកិច្ចផ្នែកឌីជីថល និងបដិវត្តឧស្សាហកម្មជំនាន់ទី៤ ស្របតាមបរិបទសេដ្ឋកិច្ចឌីជីថលក្នុងតំបន់អាស៊ាន។ ប្រព័ន្ធបាគងជាប្រព័ន្ធទូទាត់ឆ្អឹងខ្នងដ៏សំខាន់ ដែលអភិវឌ្ឍឡើងសម្រាប់ បម្រើគោលដៅសំខាន់ចម្បងរួមមានផ្តល់លទ្ធភាពទូទាត់ ឆ្លងគ្រឹះស្ថានមួយទៅគ្រឹះស្ថានមួយ មានភាពងាយស្រួលការកែលម្អប្រសិទ្ធភាព និងសុវត្ថភាពប្រព័ន្ធទូទាត់សងប្រាក់ជំរុញបរិ យាប័ន្នហិរញ្ញវត្ថុ និងការជំរុញការទូទាត់ជាប្រាក់រៀលផងដែរ។
ប្រព័ន្ធថ្មីនេះបច្ចុប្បន្ន មានសមាជិកចូលរួមចំនួន១៨ គ្រឹះស្ថាន ដែលក្នុងនោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានចំនួន ១៦និងសេវាទូទាត់សងប្រាក់ចំនួន២។ ក្នុងពេលជាមួយគ្នានេះ ក៏មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថាន ផ្តល់សេវាទូទាត់ សងប្រាក់ចំនួន២៤ ផ្សេងទៀត បានទទួលការអនុញ្ញាត ជាគោលការណ៍ចូលជាសមាជិកនៃប្រព័ន្ធបាគងនេះដែរ៕ (ដោយ)៖ណារី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


